ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​រងខេត្ត​សំណូមពរ​បណ្តាញ​ព័ត៌មាន​ទាំងអស់​ «​ច្បាស់​ចាំ​ផ្សាយ​»

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ជា​ស្នងការ​រងនគរបាលខេត្ត​ បាន​បញ្ជាក់​ច្បាស់​ថា ទោះជា​យ៉ាងណាករណី​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង មិន​បណ្តាល​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ហើយ​សម្ភារ​ដែល​រើ​ចេញពី​ទូក​មក​ដាក់​ច្រាំង​នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ជា​ស្នងការ​រងនគរបាលខេត្ត​ បាន​បញ្ជាក់​ច្បាស់​ថា ទោះជា​យ៉ាងណាករណី​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង មិន​បណ្តាល​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ហើយ​សម្ភារ​ដែល​រើ​ចេញពី​ទូក​មក​ដាក់​ច្រាំង​នោះ គឺ​ដើម្បី​ឱ្យ​ស្រាល​ទូក​ ងាយ​អូស​ចេញពី​ច្រាំង ។ លោកស្នងការ​រង​ក៏​បាន​សំណូមពរ​ដល់​សាធារណជន ជា​ពិសេស​ បណ្តាញ​ព័ត៌មាន​ទាំងអស់​ជ្រាប​ជា​​ព័​ត័​មាន កុំ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ និង​សូម​ឱ្យមាន​មូលដ្ឋាន​ច្បាស់លាស់ មុន​នឹង​ចុះ​ផ្សាយ​ពី​ហេតុការណ៍
​នេះ ។

គួររំលឹកថា ​នៅ​​វេលា​ម៉ោង​៩​យប់ថ្ងៃ​ទី​១៦ ខែមិថុនា មាន​ករណី​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង
ពណ៌​ស ទទឹង​១១​ម៉ែត្រ បណ្តោយ​២៣,៧០​ម៉ែត្រ របស់​ក្រុមហ៊ុន ដា​លី​ធួរ នៅ​ចំណុច​មុខ​សណ្ឋាគារ​ឃ្វី​ន
​កូ ចម្ងាយ​ពី​ឆ្នេរ​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

មូលហេតុ​នៃ​ការ​លិច​ទូក​ទេសចរណ៍​នេះ គឺបណ្តាល​មក​ពី​ទឹក​រលក​បោក​ខ្លាំង ធ្វេ​ី​ឲ្យ​របូត​ឆ្នុក​ផ្នែក​ខាងក្រោយ​ ទើប​ទឹក​ហូរ​ចូល​រហូត​លិច ។ ពេល​នោះ​ អ្នក​បេ​ី​កបរ និង​បុគ្គលិក​ចំនួន​៤​នាក់ បាន​នាំ​គ្នា​ទប់​ឆ្នុក​កន្លែង​ទឹក​ហូរ​ចូល​ដែរ​តែ​ទប់​មិន​ឈ្នះ ទេ​ី​ប​បណ្តាល​ឲ្យ​ទូក​នោះ​លិច​តែ​ម្តង ។ ទោះបីជា​បែប​ណា ករណី​ខាង​លេ​ី​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡេ​ី​យ​ ហើយ​ម្ចាស់​ទូក​បាន​នាំ​គ្នា​ស្តារ​ទឹក​ចេញ ដើម្បី​លេ​ី​កទូក​យក​ទៅ​ជួសជុល ។

លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រងនគរបាល​ខេត្ត ទទួល​ការងារ​ទេសចរណ៍​មានប្រសាសន៍​ថា ដំបូង​ឡើយ ក្រោយ​ពី​ទូក​នេះ​ដាក់​ភ្ញៀវ​ទេស ចរ​​​នៅ​ផែ​កាំសាប​អស់ហើយ ក៏​ចូល​ទៅ​ចត​នៅ​ផែ​ទំនប់​រលក​វិញ ។ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ​ចត​នោះ ដោយសារ​តែ​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ឃ្លុប​ម្ខាង​នៃ​ទូក ។ ភ្លាម​ៗ​នោះ កា​ពី​តែ​ន​និង​បុគ្គលិក​លើ​ទូក​ក៏​បានដឹង​ដែរ តែ​ដោយសារ​មិន​អាច​ស្តារ​ទឹក​ចេញពី​ទូក​ទាន់ កា​ពី​តែ​ន​ក៏​សម្រេច​ច​ចិត្ត​អែបទូក​មក​ខាង​ឆ្នេរ​ក្បែរ​ច្រាំង ហើយ​ទូក​ក៏​លិច ។ (សម្រួលដោយ៖ ស្រី ណា)


អត្ថបទសរសេរ ដោយ