ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ឪ​កាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​យាង​ចូល​៨៤​ព្រះ​វស្សា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ឪ​កាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​យាង​ចូល​៨៤​ព្រះ​វស្សា ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃនេះ​យ៉ាង​ដូច្នេះ​«…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ឪ​កាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​យាង​ចូល​៨៤​ព្រះ​វស្សា ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃនេះ​យ៉ាង​ដូច្នេះ​« នៅ​ក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ​សីហ​នុ គម្រប់​ខួប​៨៣ យាង​ចូល​៨៤​ព្រះ​វស្សា ទូលព្រះបង្គំ​ជា​កូន ចៅ ចៅទួត និង​មន្ត្រីរាជការ​ទូ​ទាំង​ប្រទេស ។

សូម​ព្រះ​បរម​រាជានុញ្ញាត អភិវន្ទ​លំឱនកាយវាចា​ចិត្ត​ក្រាប​បង្គំ សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ​ជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ និង​មហាប្រសើរ​គ្រប់យ៉ាង ចំពោះ​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ព្រះ​អង្គ​ទ្រង់​ប្រកបដោយ​ព្រះ​កាយពល​រឹង​មាំ​ខ្លាំងក្លា​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់ ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា និង​ចាក​ផុត​ពី​ព្រះ​រោគាព្យាធិ​នានា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​បំផុត​សម្រាប់​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ