រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមភ្នាក់ងារសារព័ត៌មាន APF កាលពីថ្ងៃចន្ទ កន្លងមកនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងតែមានគម្រោងដាក់ពន្ធលើផលិតផលចិនបន្ថែមទៀតដែលអាចបង្កការប៉ះពាល់ដល់ទីផ្សារ និងវិស័យធំៗជាច្រើនជុំវិញពិភពលោក ។
អាជីវកម្មធំៗនឹងមានឱកាសរយៈពេល៧ថ្ងៃក្នុងការជជែកពិភ្សាជាមួយនឹងរដ្ឋាភិបាលចាប់ពីថ្ងៃចន្ទទៅ ។ វិស័យមួយចំនួនដូចជាដែកថែប និងអាលុយមីញ៉ូមជាដើមទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយលោកប្រធានាធិបតី Donald Trump និងគាំទ្រឲ្យមានការដាក់ពន្ធនាំចូល ។
ប៉ុន្តែអាជីវកម្មជាច្រើនកំពុងតែទាមទារឲ្យរដ្ឋាភិបាលលើកលែងពន្ធដលើផលិតផលនាំចូលដែលពួកគេពឹងផ្អែកលើ ឬបញ្ឈប់ការដាក់ពន្ធទាំងស្រុងដែលប៉ះពាល់ដល់ការលូតលាស់ពិភពលោក ។ ប្រសិនបើត្រូវបានអនុម័ត ពន្ធលើផលិតផល៣០០ប៊ីលានដុល្លារនឹងប៉ះពាល់ដល់ផលិតផលប្រមាណរាប់ទ្រីលានដុល្លារដែលប្រជាជនអាមេរិកទិញពីប្រទេសចិនជារៀងរាល់ឆ្នាំ ។
ភ្នាក់ងារពាណិជ្ជកម្មធំៗគាំទ្រការរិះគន់របស់លោក ត្រាំ លើប្រទេសចិនដែលចោទប្រកាន់ថា បានលួចរឿងសម្ងាត់ពាណិជ្ជកម្ម និងអនុញ្ញាតឲ្យរដ្ឋាភិបាលលូកដៃចូលក្នុងទីផ្សារយ៉ាងខ្លាំង ។
ប៉ុន្តែអាជីវកម្មអាមេរិករាប់រយក្រុមហ៊ុនដែលរួមមាន Target និង Walmart បានព្រមានដល់លោកប្រធានាធិបតីរូបនេះក្នុងសំបុត្រស្នើមួយកាលពីថ្ងៃព្រហស្បត្តិ៍ថា ពន្ធថ្មីនឹងធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់ការងារ២លានកន្លែង និងកាត់បន្ថយការលូតលាស់ GDP ប្រទេសដល់ទៅ ១%ថែមទៀត ។ មកដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានដាក់ពន្ធលើផលិតផលចិនច្រើនជាង ២៥០ប៊ីលានដុល្លារទៅទៀត ប៉ុន្តែរដ្ឋាភិបាលបានលើកលែងដល់ផលិតផលសំខាន់ៗភាគច្រើន ។
យ៉ាងណាក្តី លោក William Reinsch ដែលជាអ្នកជំនាញផ្នែកគោលនយោបាយពាណិជ្ជកម្មនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្ រនិងសិក្សាអន្តរជាតិបានប្រាប់ដល់ AFP ថាពន្ធថ្មីនឹងប៉ះពាល់ដល់អតិថិជនធម្មតាច្រើនជាង។
លោកប្រធានាធិបតី ដូណាល់ ត្រាំ សង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាជម្លោះជាមួយប្រទេសចិននេះក្នុងកិច្ចប្រជុំមួយជាមួយនឹងលោកប្រធានាធិបតី Xi Jinping នៅចុងខែនេះក្នុងកំឡុងកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុន ៕
ប្រភព ៖ bangkokpost , កែសម្រួលដោយ ៖ សំណាង
ចុចអាន ៖ វីវរហើយ ! ចលាចលពេញអាមេរិកស្នើសុំឱ្យលោក ត្រាំ ធ្វើរឿង១ជាមួយចិនបន្ទាន់
ចុចអាន ៖ ភាគថ្មី ! លោក ដូណាល់ ត្រាំ គំរាមចិនខ្លាំងៗថា…បើមិនត្រូវគ្នា
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...