ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ច​ន្តា​មណី​, ចម្រើន​, ចរណៈ ចាមរី ពិតជា​មាន​ន័យ​ណាស់

4 ឆ្នាំ មុន

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ច័ន​ឬ​ចាន់​- ជា​ឈើ​មាន​ផ្លែ កាល​នៅ​ខ្ចី​មាន​រស​ចត់ លុះដល់​ទុំ​មាន​ក្លិនក្រអូប​ប្រហើរ​ឈ្ងប់​មាន​រសផ្អែម​ប្រើ​ជា​បង្អែម​។ ឈ្មោះ​នេះ​ស័ក្តិសម​នឹង​កូនស្រី ដែល​មានការ​ព្យាយាម​ក្នុង​ជីវិត​រៀនសូត្រ​ដ៏​ជូរ​ចត់ លុះ​ដល់ទី​ចុង​ក្រោយ​ត្រូវ​ទទួលលទ្ធផល​ជាទី​គាប់ចិត្ត​យ៉ាង​ផ្អែមល្ហែម​មិន​ខុស​អ្វី​ពី​ផ្លែ​ច័ន​នេះ​ឡើយ​។

ច័ន្ធូ​- ឈ្មោះ​ផ្កា​តិណជាតិ​មួយ​ប្រភេទ ផ្កា​ពណ៌​ស ឬ​លឿង​មាន​ក្លិនក្រអូប​ឈ្ងប់ ។ ជា​ឈ្មោះ​កូនស្រី​ដែល​គួរ​ឱ្យ​ស្រលាញ់ ។

ចន្ទ​ឬ​ច័ន្ទ​- សភាវៈ​សម្រាប់​បំភ្លឺលោក​ជា​ចម្បង​ជាងគេ​ទាំងអស់​ដែល​ភ្លឺ​ក្នុង​ពេល​រាត្រី ។ ពន្លឺ​ដ៏​ស្រទន់​នៃ​ព្រះច័ន្ទ​​ពេញ​វង្ស ។ កូនប្រុស​ស្រី​ដែល​មានឈ្មោះ​នេះ​ជា​មនុស្ស​មាន​សេចក្តីសុខ​ច្រើន ចម្រើន​ឡើង ។

ចម្រុង​- ការ​ផ្ចុងផ្តើម ជា​អ្នក​ផ្តើម​ធ្វើ​ឱ្យ​មាន​សេចក្តីចម្រើន​ឡើង ។ ដាក់​ឈ្មោះ​ឱ្យ​កូនប្រុស​ប្រពៃ​ពិត ។

ចម្រើន​- ធ្វើ​ឱ្យ​ច្រើន ធ្វើ​ឱ្យ​ឡើង​។ ទ្រព្យ​ចម្រើន បាន​ដល់​ទ្រព្យ​ដែល​សន្មត​ថា នាំ​ឱ្យ​ចម្រើន​តទៅ ។ សម្រាប់​ឈ្មោះ​កូន​ទាំង​ពីរ​ភេទ ល្អ​ឥត​ខ្ចោះ ។

ចរណៈ​- គឺជា​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​សេចក្តី​ល្អ ក្រឹត្យ​ដែល​អ្នកប្រាជ្ញ​គួរ​ប្រព្រឹត្ត​។ ជា​ឈ្មោះ​កូនប្រុស ដែល​ក្រុម​អ្នកប្រាជ្ញ​ស្រលាញ់​រាប់អាន ។

ចាមរី​- ជា​សត្វចតុប្បាទ​មួយ​ប្រភេទ​មាន​រោម​វែង សម្បុរ​-​ស ស្រោម​ខ្លួន​មាន​សំណុំ​កន្ទុយ​-​ស​ត្រសាល​ភ្លឺ​ថ្លា មានកំណើត​រស់នៅ​ក្នុង​ប្រទេស​ត្រជាក់ ។ ឈ្មោះ​កូនស្រី​ល្អ​ណាស់ បានជា​ម្លប់ ត្រជាក់ត្រជំ បានជា​ទីស្រលាញ់​ពេញចិត្ត​នៃ​អ្នកធំ​ផង​ទាំងពួង ។

ចិន្តាមណី​- កែវ​មុក្តា​ដ៏​ឧត្តម ជា​ឈ្មោះ​ដែល​ឧត្តម​សម​ប្រាថ្នា ។ កូនប្រុស​ស្រី​ដែល​មានចិត្ត​ក្លាហាន​មោះមុត​ដូច​ជា​នាយ​ឧត្តមសេនីយ​នៅ​ក្នុង​សមរភូមិ​ដូច្នោះ​ដែរ ។ នៅ​មាន​ត​…