ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! អូស​ជាង​១០​ម៉ែត្រ​នោះ​…២​នាក់​បងប្អូន​យ៉ាងធ្ងន់ធ្ងរ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​ពីរ​នាក់​បងប្អូន​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក SUZUKI Nex មួយ​គ្រឿង​ឌុ​ប​គ្នា ហើយ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​ពីរ​នាក់​បងប្អូន​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក SUZUKI Nex មួយ​គ្រឿង​ឌុ​ប​គ្នា ហើយ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាងលឿន​ក្នុង​បំណង​ចូល​ទៅ​កោះ​ពេជ្រ ។ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​ទៅ​បុក​ពេញ​មួយ​ទំហឹង​អូស​ជាង​១០​ម៉ែត្រ ធ្វើ​អោយ​ពួក​គេ​ប៉ើង​ដូច​ស្លឹកកណ្តប់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ​នៅ​ចំណុច​ផ្លូវ​ស​ប៊ិ​ត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​អោយ​ដឹង​ថា យុវជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទី​១-​ឈ្មោះ លន់ សួន អាយុ​២២​ឆ្នាំ និង​ទី​២- ឈ្មោះ ឆាល សុ​ភ័​ណ្ឌ អាយុ​១៨​ឆ្នាំ (​ជា​បងប្អូន​បង្កើត និង​គ្នា​) ពួក​គេ​មានមុខរ​បរជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ឯ​ខេត្តកំពង់ឆ្នាំង​ជាមួយ​គ្នា ។ ចំណែកឯ​បុរស​ជា​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ យឹ​ម សេដ្ឋា អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ លេខ​១៥ ផ្លូវ​លេខ ២៤BT ភូមិ​សន្សំ​កុសល​២ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

មុន​ពេល​កើតហេតុ​យុវជន​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZUKI nex ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង ១H-០៩៦១ ជិះ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​ស​ប៊ិ​ត​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AQ-០៣៣៣ មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​សួនច្បារ​សម្តេច​ហ៊ុន សែន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​បំណង​ចូល​ទៅ​កោះ​ពេជ្រ​នោះ ។

ស្រាប់តែ​បាន​ទៅ​បុក​ពេញ​នឹង​ម៉ូតូ​របស់​យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ពេញទំហឹង​អូស​ជាង​១០​ម៉ែត្រ ប៉ើង​យុវជន​ម្នាក់​ទៅ​ធ្លាក់​លើ​ខឿន​ចិញ្ចើម​ផ្លូវ និង​យុវជន​ម្នាក់​ទៀត​ខ្ទាត​ទៅ​ធ្លាក់​លើ​ស្មៅ​ក្នុង​សួនច្បារ​ម្ខាង​នៅ​ក្បែរ​នោះ​ធ្វើ​អោយ​ពួក​គេ​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​យុវជន​រង​គ្រោះជា​កម្មករ​សំណង់​ទាំង​២​នាក់​បងប្អូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត និង​ធ្វើការ​វាស់វែង និង​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ALPHARD បង្ក​យល់ព្រម​ចេញ​សំណង​ថ្លៃ​ព្យាបាល​របួស​ពួក​គេ​ចំនួន​៥០០​ដុល្លារ និង​យក​ម៉ូតូ​ម៉ាក SUZUKI nex របស់​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ជួសជុល​អោយ​វិញ និង​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ