ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​9​មាន​អ្នកចូលរួម​ជាង​6​ពាន់​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៩​ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា កន្លង​មកនេះ បាន​បញ្ចប់​ទៅ​ក្រោម​បរិយាកាស​រីករាយ​និង​អធិកអធម​ក្រៃ​លែង ។ បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​អត្ត​ព​លិ​ក​ប្រមាណ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​៩​ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា កន្លង​មកនេះ បាន​បញ្ចប់​ទៅ​ក្រោម​បរិយាកាស​រីករាយ​និង​អធិកអធម​ក្រៃ​លែង ។

បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​អត្ត​ព​លិ​ក​ប្រមាណ ៦.២៩៨​នាក់​មក​ពី​៣៥​ប្រទេស​នៅ​លើ​ពិភពលោក​ចូលរួម ។ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា យើង​ទាំងអស់​គ្នា​រត់​ទាំង​អស់​​គ្នា​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេច ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដើម្បី​ទីក្រុង​ស្អាត​និង​បៃតង ដើម្បី​រាជធានី​ភ្នំពេញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ដើម្បី​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​SEA Games​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​អ្នកចូលរួម​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្ដែង​ឆ្នាំ​នេះ មានការ​កើនឡើង​ជាង​២០​ភាគរយ ។ កត្តា​ទាំងនេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​មានការ​យល់​ដឹង​ច្រើន អំពី​បញ្ហា​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជា​ឆ្នាំ​ដំបូង​ផង​ដែរ​ដើម្បី​ធ្វើ​ជា​គំរូ​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ព្រោះថា​យើង​នឹង​បន្ត​ធ្វើ​រហូត​ដល់​ឆ្នាំ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​តែ​ម្ដង​។

ដោយឡែក ការ​រត់​ឆ្នាំ​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ធ្វើការ​បែងចែក​ជា​៣វិញ្ញាសា​គឺ

១-​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ផ្នែក​នារី លេខ​១​បាន​ទៅ​លើ​កីឡាការិនី​ជប៉ុន​ឈ្មោះ Sa Saki Natsuko លេខ​២​បាន​ទៅ​កីឡាការិនី​អង់គ្លេស Giallomboxdo Harriet និង​លេខ​៣​បាន​ទៅ​លើ​កីឡាការិនី​ហ្វី​លី​ពី​ន​Buhawe Krishine Jay ។

ផ្នែក​បុរស លេខ​១​បាន​ទៅ​លើ​កីឡាករ​ជប៉ុន ឈ្មោះ​Makino Sae ki លេខ​២​បាន​ទៅ​លើ កីឡាករ​កម្ពុជា Takizaki Kuniaki (​ជប៉ុន​ចូលសញ្ជាតិ​ខ្មែរ​)​និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​ជប៉ុន Yamauchi Daisuke​។

២-​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​នារី លេខ​១​បាន​ទៅ​លើ​កីឡាការិនី​កម្ពុជា ហេង ម៉ី​ជូ លេខ​២​​កីឡាការិនី​នូ​វែ​ល​សេ​ឡង់ Walker Brittany​និង​លេខ​៣​កីឡាការិនី​កម្ពុជា​Muy Gime​។ ផ្នែក​បុរស​បាន​ទៅ​លើ​កីឡាករ​កម្ពុជា​ទាំងអស់ លេខ​១​កីឡាករ វ៉ា​ន់ ភា​រ៉ា លេខ​២​កីឡាករ ឈុ​ន ប៊ុ​ន​ថន និង​លេខ​៣​កីឡាករ ជា សម្ផស្ស​។

៣-​វិញ្ញាសា​រត់​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ចម្ងាយ​៣​គីឡូម៉ែត្រ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ