ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ គ្មាន​អ្នក​ណា​ហាមឃាត់​លោក​សម រ​ង្ស៊ី​មិន​ឲ្យ​ចូល​ស្រុក​ទេ តែ​ត្រូវ​អនុវត្ត​តាម​ច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ហាមឃាត់​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ ប៉ុន្តែ​អ្វី​ៗ​នឹង​ធ្វើ​តាម​ច្បាប់​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ហាមឃាត់​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ ប៉ុន្តែ​អ្វី​ៗ​នឹង​ធ្វើ​តាម​ច្បាប់​ទាំងអស់ ។ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ក្នុង​ពិ​ធិ​ប្រកាស​មុខ​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ យ៉ាង​ដូ ច្នេះ​ថា​៖«​កាលពី​ម្សិលមិញ ឬ​ម្សិលម្ង៉ៃ ប្រកាស​ថា ចូល​ស្រុក​ចូល​អី ! ខ្ញុំ​ថា គ្មាន​អ្នក​ណា​ហាមឃាត់​ចូល​មក ។

បើសិន​ចង់​ចូល​មក​គ្មាន​អ្នក​ណា​ហាម​ទេ តែបើ​សិន​ថា ចូល​មក​ហើយ​មាន​ដីកា​ហើយនឹង​អនុវត្ត​តាម​នឹង​ទៀត​» ។ ករណី​លោក​សម រ​ង្ស៊ី នេះ​ដែរ​ត្រូវ​បាន​សម្តេច ស ខេ​ង លើក​ឡើង​ថា មិន​ចាំបាច់​សុំ​ច្បាប់​ចូល​ស្រុក​នោះ​ទេ ព្រោះ​គាត់​ជា​ខ្មែរ​អី​ញ្ចឹ​ង​ឲ្យ​គាត់​ចូល​មក ។ សម្តេច​គូសបញ្ជាក់​ថា ៖«​នេះ​ជា​រឿង​របស់​គាត់​ទេ ប៉ុន្តែ​ខ្ញុំ​ស្តាប់​ពី​លើក​យន្តហោះ​ព្រឹក​មិ​ញ​នេះ​អ្នកវិភាគ​ថា​គ្រាន់​ជា​ចិត្តសាស្ត្រ ដើម្បី​ចឹ​ញ្ចឹ​ម​ក្តី​សង្ឃឹមថា អ្នក​នៅ​ខាងក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​» ។ ទោះបីជា​អតីត​បក្ស​ប្រឆាំង​ចេញ តែ​និយាយ​ពី​ខាងក្រៅ​យ៉ាងណា​ក្តី​សម្តេច​ស ខេ​ង ក៏​បាន​អះអាង​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ពង្រឹង​សុខ​សន្តិភាព គឺជា​កត្តា​អាទិភាព​សម្រាប់​កម្ពុជា ។

ផ្ទុយ​ទៅ​វិញ​សម្តេច​ក៏​បាន​ពន្យល់​ថា ការ​លើក​ឡើង​សុខ​សន្តិភាព​ក្នុង​ប្រទេស​នោះ​មិន​សំដៅ ទៅ​លើ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​វាយដំ ដើម្បី​បាន​សុខ​សន្តិភាព​នោះ​ទេ ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖ «​យើង​ត្រូវ​អនុវត្ត​អ្វី​ទៅ​តាម​ច្បាប់​នៅ​ស្រុក​ណា​ក៏​ដូច​គ្នា​នោះ​ដែរ ។ ដូច្នេះ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​យល់​យើង​ធ្វើ​តាម​ការ​អំពាវនាវ​របស់​ក្រុមប្រឆាំង​ដោយ​ទីបំផុត​គ្មាន​បាន​អ្វី​ទាំងអស់ ។ ហើយ​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​ជា​ថ្មី ហើយ​មិន​អាច​ស្តារ​ឡើយ​វិញ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​អតីត​សមាជិក​គណបក្សប្រឆាំង​មួយ​ចំនួន​នៅ​ក្រៅប្រទេស​បាន​បើក​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ខ្លួន​ដោយ​សម្រេច​ឲ្យ​លោក​សម រ​ង្ស៊ី ចូល​ស្រុក ប៉ុន្តែ​កំណត់​ថ្ងៃ​នោះ​ទេ ។ ជាង​នេះ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ក៏​បាន​អះអាង​ថា ពួក​គេ​នឹង​មក​ជាមួយ​មេ​បក្ស​របស់​ខ្លួន​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ