ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រឹស្តី​កំពូល​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ដើម្បី​ជោគជ័យ​ជំនួញ​នៅ​សម័យ​ឌី​ជី​ថ​ល

4 ឆ្នាំ មុន

លោក ប៊ី​ល ហ្គេ​ត បាន​បង្ហាញ​ទ្រឹស្តី​មួយ​ចំនួន​ដែល​អ្នក​រកស៊ី​ទាំងអស់​ត្រូវ​យក​ទៅ​ពិចារណា​ដើម្បី​ជោគជ័យ​នៅ​ក្នុង​មុខរបរ​ខ្លួន ។ បើ​អ្នក​អាច​អនុវត្ត​បាន​ទ្រឹស្តី​៧​ខាងក្រោម​នេះ​មាន​ន័យ​ថា អ្នក​ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ជោគជ័យ​ហើយ ។ ១-​កុំ​ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​អ្នក​ដទៃ ។…

លោក ប៊ី​ល ហ្គេ​ត បាន​បង្ហាញ​ទ្រឹស្តី​មួយ​ចំនួន​ដែល​អ្នក​រកស៊ី​ទាំងអស់​ត្រូវ​យក​ទៅ​ពិចារណា​ដើម្បី​ជោគជ័យ​នៅ​ក្នុង​មុខរបរ​ខ្លួន ។ បើ​អ្នក​អាច​អនុវត្ត​បាន​ទ្រឹស្តី​៧​ខាងក្រោម​នេះ​មាន​ន័យ​ថា អ្នក​ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ជោគជ័យ​ហើយ ។

១-​កុំ​ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​អ្នក​ដទៃ ។ បើ​អ្នក​ធ្វើ​ដូច្នេះ​នោះ​វា​មាន​ន័យ​ថា អ្នក​ប្រមាថ​ខ្លួនឯង​ហើយ ។

២-​នៅ​ពេល​ដែល​យើង​ស្ថិត​នៅ​ក្នុង​សម័យកាល​ថ្មី​នោះ​មេដឹកនាំ​ត្រូវ​ចេះ​ផ្តល់​អំណាច​ដល់​អ្នក​ដទៃ

៣-​វា​ជា​រឿង​ល្អ​ដែល​ត្រូវ​សប្បាយ​នឹង​ជោគជ័យ ប៉ុន្តែ​វា​រឹតតែ​សំខាន់​ទៀត​ដែល​ត្រូវ​ចេញ​រៀនសូត្រ​ពី​បរាជ័យ

៤-​បើ​អ្នក​កើតមក​ក្រ​វា​មិនមែន​ជា​កំហុស​របស់​អ្នក​ទេ ។ ប៉ុន្តែ​បើ​អ្នក​ស្លាប់​ទៅ​វិញ​ជា​អ្នកក្រ​នោះ​វា​កំហុស​របស់​អ្នក​យ៉ាង​ពិតប្រាកដ ។

៥-​ការ​អត់ធ្មត់​គឺជា​សមាសធាតុ​សំខាន់​ដើម្បី​ជោគជ័យ

៦-​យើង​ត្រូវការ​អោយ​មានការ​ផ្តល់​យោបល់​ពី​មនុស្ស​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ ។​នោះ​ជា​អ្វី​ដែល​យើង​ត្រូវការ​ដើម្បី​ធ្វើ​ការងារ​អោយ​កាន់តែ​ល្អ

៧-​អតិថិជន​ដែល​អាក់អន់ចិត្ត​បំផុត​គឺជា​ប្រភព​ដ៏​អស្ចារ្យ​សម្រាប់​ការ​រៀនសូត្រ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ