ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…ផ្ទុះមីនតោនរងរបួស ខំប្រឹងវារ​ចម្ងាយ​​​៣០០ម៉ែត្រ រកសង្គ្រោះខ្លួន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ឆ្វេង ខណ​:​ដើរ​នៅ​ខាង​ចុង​ដីចម្ការ​របស់ខ្លួន​ដែល​ធ្លាប់​កាប់​ឆ្ការ​ដាំ​ដុះ​ជា​រៀង​រាល់​ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ក៏​ប៉ះ​ចំ​គ្រាប់​មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក​តែ​ម្តង ។ ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​វារ​ចេញពី​កន្លែង​កើត…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ឆ្វេង ខណ​:​ដើរ​នៅ​ខាង​ចុង​ដីចម្ការ​របស់ខ្លួន​ដែល​ធ្លាប់​
កាប់​ឆ្ការ​ដាំ​ដុះ​ជា​រៀង​រាល់​ឆ្នាំ ស្រាប់តែ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ក៏​ប៉ះ​ចំ​គ្រាប់​មីន​ដែល​សេសសល់
​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក​តែ​ម្តង ។ ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​វារ​ចេញពី​កន្លែង​កើត ហេតុ​បាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ រួច​ទូរស័ព្ទ​ឱ្យ​មិត្តភក្តិ​ចូល​ទៅ​យក​ដាក់​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខាង​ចុង​ចម្ការ​ចន្លោះ​បង្គោល​សីមា​លេខ​៦៧,៦៨ ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ សែ​ម រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​យោធា​ចូល​និវត្តន៍ រង​របួស​ដាច់​ជើង​ឆ្វេងរស់នៅ​ភូមិ​អួរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុង​ប៉ៃលិ​ន ។

សូម​បញ្ជាក់​ថា កាលពី​១០​ឆ្នាំ​មុន​ជន​រង​គ្រោះ​បាន​យក​ចបកាប់​ទៅ​ជីក​កកាយ​ដី​ត្រង់​កន្លែង​ដីចម្ការ​នោះ​ដើម្បី​ដាំ​ដំណាំ ក៏​ធ្លាប់​ចំ​គ្រាប់​មីន​សេសសល់​ពី​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​ខ្ទាត​អំបែង​ប៉ះ​ចំ​ភ្នែក​ខាងឆ្វេង រង​របួស​ខ្វាក់​រហូត​ដល់​សព្វថ្ងៃ ហើយ​ពេល​នេះ​ជាន់​មីន​ដាច់​ជើង​ឆ្វេង​ទៀត ។ ពិតជា​ព្រហ្ម​លិខិត​ឥត​មេត្តា​មែន។
បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ឌី តារា មេក្រុម​អង្គភាព​កម្ចាត់​មីន (TSC02) ប្រចាំការ​នៅខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា មីន​ដែល​ជន​រង​គ្រោះជាន់​ផ្ទុះ​សង្ស័យ​ជា​ប្រភេទ​៧២ ផលិត​នៅ​ប្រទេសចិន ។

គ្រាប់​មីន​នេះ ទោះបីជា​កប់​នៅ​ក្នុង​ដី​រាប់រយ​ឆ្នាំ​ក៏​មិន​ខូច​ដែរ ហើយ​នៅ​ពេល​មនុស្ស​ឬ​សត្វ​ជាន់​អាច​នឹង​ផ្ទុះ បណ្តាល​ឱ្យ​ពិការ​ជើង​ជាក់ជា​មិន​ខាន ។ លោក​បញ្ជាក់​ថា នៅ​ចំណុច​ខាងលើ​មិន​ទាន់​មាន​ក្រុម​កម្ចាត់​មីន​ណា​ម្នាក់​ចូល​ទៅ​ដោះ​យក​ចេញ​នៅឡើយ​ទេ ដោយ​ប្រជាពលរដ្ឋ​ធ្លាប់​រាយការណ៍​ជូន​ដែរ តែ​អង្គភាព​កំពុង​រៀប​ចំ​កម្លាំង​ដើម្បី​ចុះ​ទៅ​កាន់​ទីនោះ ៕​

អត្ថបទសរសេរ ដោយ