ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង​ឲ្យ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គ្រប់​គណបក្ស​នយោបាយ​ខិតខំ​ធ្វើការ​បម្រើពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុំ​ឲ្យ​មានការ​ប្រកាន់​និន្នាការ​នយោបាយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​មន្ត្រីឃុំ​សង្កាត់​មក​ពី​គណបក្ស​នយោបាយ ផ្សេង​គ្នា​ត្រូវ​ខិតខំ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង…

រាជធានី​ភ្នំពេញ ៖ កុំ​ឲ្យ​មានការ​ប្រកាន់​និន្នាការ​នយោបាយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​មន្ត្រីឃុំ​សង្កាត់​មក​ពី​គណបក្ស​នយោបាយ ផ្សេង​គ្នា​ត្រូវ​ខិតខំ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា​ថា «​កុំ​ឲ្យ​គេ​ថា យើង​ឯក​បក្ស និង​មិន​ប្រជាធិបតេយ្យ​អ​ញ្ចឹ​ង​ទេ​ក្រុមប្រឹក្សា​ដែល​ជាប់​ឆ្នោត​ត្រូវ​ខិតខំ​ធ្វើការ​ជាមួយ​គ្នា ដោយ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​» ។

សម្តេច​បាន​ឲ្យ​ដឹង​ថា បើ​តាម​លទ្ធផល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ មាន​ចំនួន​៤១១៤​រូប ក្នុង​នោះ ក្រុមប្រឹក្សា​រាជធានី​ខេត្ត​១៥៩​រូប ក្រុមប្រឹក្សា​ក្រុង ស្រុក​ខណ្ឌ​៣៥៥៥​រូប ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖«​ការ​ចូល​កាន់​អំ​ណែ​ង​របស់​ក្រុមប្រឹក្សា​រាជធានី ក្រោយ​បោះ​ឆ្នោត គឺជា​បញ្ហា​ទី​១​ធំ ទាក់ទង និង​ការ​បោះ​ឆ្នោត ។ ទី​២ ធំ​នោះ​ទាក់ទង និង​ការ​ធ្វើ​ដំ​ណែ​ទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ដែល​ការ​ធ្វើ​កំណែ​ទម្រ​ង​នេះ​មាន​ភាព​ស្មុគស្មាញ​» ។

សម្តេច​ក្រឡាហោម​ក៏​បាន​ស្នើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​នេះ​នៅ​ពេល​មាន​កិច្ចប្រជុំ​អ្វី​ពាក់ព័ន្ធ​ស្ថានភាព​ក្នុង​ឃុំ​ត្រូវ​បិទ​នៅ​សាលាឃុំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ។ ហើយ​បើ​អាច​ត្រូវ​ប្រាប់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ចូលរួម​ស្តាប់​នៅ​ក្នុង​កិច្ចប្រជុំ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ