ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4 ឆ្នាំ មុន

គេហទំព័រ nextshark បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​កាន់​ភូមិ Inakadate ក្នុង​ប្រទេស​ជប៉ុន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ទស្សនា​វាលស្រែ​ស្រូវ​ដែល​មើលទៅ​ដូច​ជា​ផ្ទាំងគំនូរ​សិល្បៈ​មាន​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត ។ អ្នក​ភូមិ Inakadate…

គេហទំព័រ nextshark បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​កាន់​ភូមិ Inakadate ក្នុង​ប្រទេស​ជប៉ុន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ទស្សនា​វាលស្រែ​ស្រូវ​ដែល​មើលទៅ​ដូច​ជា​ផ្ទាំងគំនូរ​សិល្បៈ​មាន​ពណ៌​ចម្រុះ​ដ៏​ស្រស់​ស្អាត ។

អ្នក​ភូមិ Inakadate បាន​សម្រេច​បង្កើត​ផ្ទាំង​រូបភាព​ធំ​ៗ​ក្នុង​វាលស្រែ​ដែល​មាន​ស្រូវ ៧ ពណ៌​ផ្សេង​គ្នា​នេះ​បើ​យោង​តាម My Modern Met ។ ប្រជាជន​ជាង​មួយ​ពាន់​នាក់​បាន​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​ស្ទូងស្រូវ​ចម្រុះ​ពណ៌​ដែល​មើលទៅ​ដូច​ជា​ផ្ទាំងគំនូរ​យ៉ាង​ដូច្នោះ​ដែរ ។

តាម​ទម្លាប់ គឺ​សន្និសីទ​មួយ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ខែមេសា ដើម្បី​សម្រេច​ថា​តើ​នឹង​រចនា​ផ្ទាំង​រូបភាព​បែប​ណា​ដែល​នឹង​ធ្វើ​ឡើង​សម្រាប់​ឆ្នាំ​ក្រោយ ។ សិល្បៈ​វាលស្រែ​ស្រូវ​ត្រូវ​បាន​បង្កើត​ជា​រូបភាព​បែប​បុរាណ​នៅ​ក្នុង​តំបន់ ។

បន្ទាប់​ពី​បាន​សម្រេចចិត្ត​ថា​តើ​ការ​រចនា​បែប​ណា​នោះ​មន្ត្រី​នានា​នឹង​បង្កើត​សំណាក​ឌី​ជី​ថ​ល​សម្រាប់​គ្រូសិល្បៈ​ដែល​បន្ទាប់​មក​ផ្លាស់​ប្តូរ​ទៅ​ជា​គំនិត​នៃ​គំនូរ ។ បន្ទាប់​មក​ទៀត​សញ្ញា​សម្គាល់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​វាលស្រែ ដើម្បី​បង្ហាញ​រូបភាព​មុន​ពេល​ស្ទូងស្រូវ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ដំណើរការ​រៀបចំ​ផែនការ​នេះ​ត្រូវ​ចំណាយពេល​ដល់​ទៅ ៣ ខែ​ដើម្បី​បញ្ចប់ ។

ជា​ឧទាហរណ៍​មួយ​នៃ​ការ​រចនា​របស់​ពួក​គេ គឺ​មាន​រូបភាព Yamato no Orochi ដែល​ជា​សត្វ​ពស់​ក្បាល​ប្រាំបី និង Susasnoo ជា​ព្រះ Shinto សមុទ្រ និង​ព្យុះ ព្រមទាំង​រូបភាព​ផ្សេង​ទៀត​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នកស្រុក​នេះ ។

អភិបាលរង​ក្រុង​លោក Yukio Kasai បាន​និយាយ​ថា ពី​មុន​មក​យើង​មិន​បាន​គិត​ថា​សិល្បៈ​វាលស្រែ​នេះ​នឹង​ក្លាយជា​របស់​ដ៏​មាន​ប្រជាប្រិយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ ។ ឥឡូវនេះ​មនុស្ស​មក​ពី​គ្រប់​គ្រប់​ទីកន្លែង​នៃ​ក្រុង​តូ​ក្យូ បាន​ទៅ​កាន់​ភូមិ Inakadate ក្នុង​ក្រុង​អូ​សា​កា ដើម្បី​ទស្សនា​មាន​វាលស្រែ​សិល្បៈ​នេះ ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ