ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​រូប​នេះ​លេង​១​ក្បាច់​«​ក្បាល​ចុះ​ក្រោយ ជើង​ឡើង​លើ​»​ធ្វើ​ឱ្យ​គ្រប់​គ្នា​ប្រហោង​ពោះ​ធ្លុង

4 ឆ្នាំ មុន

ថៃ ៖ ជា​តារាចម្រៀង​-​តារា​សម្ដែង​ដែល​រឹង​មាំ​ពិត​ៗ​សម្រាប់ Sarunrat Visutthithada វ័យ​៣១​ឆ្នាំ ដែល​ជា​ភរិយា​របស់​ពិធីករ Matthew Deane Chanthavanij…

ថៃ ៖ ជា​តារាចម្រៀង​-​តារា​សម្ដែង​ដែល​រឹង​មាំ​ពិត​ៗ​សម្រាប់ Sarunrat Visutthithada វ័យ​៣១​ឆ្នាំ ដែល​ជា​ភរិយា​របស់​ពិធីករ Matthew Deane Chanthavanij ពេល​នេះ​កំពុង​មាន​ផ្ទៃពោះ​កូន​ទី​២ ហើយ​នាង​ជា​អ្នក​ម្ដាយ​ដែល​អស្ចារ្យ​នៅ​អាច​ធ្វើ​អ្វី​ៗ​បាន​ដូច​ដើម​នៅឡើយ ។

មិន​ថា​ជា​ការ​ហាត់ប្រាណ ឬ​ការ​ហាត់ Yoga ទេ Sarunrat Visutthithada ក៏​នៅ​បង្ហាញ​ភាព​ខ្លាំង​របស់​នាង​ដោយ​ការ​ហាត់ Yoga ដាំ​ក្បាល​ចុះ​ហើយ​ជើង​ឡើង​លើ​ចង្អុល​មេឃ ។

ការ​ហាត់​របស់​នាង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍ និង​មានការ​បារម្ភ​ដែរ​តែ​នាង​ក៏​ប្រាប់​វិញ​ថា ប្រយោជន៍​នៃ​ការ​ហាត់​បែប​នេះ​គឺ​វា​បន្ថយ​នូវ​ការ​ហើមជើង​បាន ៕

ប្រភព ៖ chuydaily , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ