ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដឹងវិធី​១០​យ៉ាងនេះ ធ្វើឱ្យធ្មេញយើងស​បាន

4 ឆ្នាំ មុន

តើ​អ្នក​អាច​រក​ឃើញ​នរណា​ម្នាក់​ ដែល​មិន​ខ្វលខ្វាយ​ពី​រូបសម្បត្តិ​ខាងក្រៅ​របស់​ខ្លួន​ទេ​សព្វ​ថ្ងៃនេះ? ការ​តុប​តែង​ខ្លួន​​ គឺមិន​គិត​សំខាន់​តែ​​លើ​ការ​ស្លៀកសម្លៀក​បំពាក់ និង​គ្រឿង​លម្អ​ខ្លួន​នោះ​ឡើយ ​។ សុខភាព​ធ្មេញ​គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ធ្វើ​ឲ្យ​រូបសម្បត្តិ ខាងក្រៅ​របស់​អ្នក​កាន់តែ​ទាក់ទាញ​ ។ ម្យ៉ាង​​ទៀត…

តើ​អ្នក​អាច​រក​ឃើញ​នរណា​ម្នាក់​ ដែល​មិន​ខ្វលខ្វាយ​ពី​រូបសម្បត្តិ​ខាងក្រៅ​របស់​ខ្លួន​ទេ​សព្វ​ថ្ងៃនេះ? ការ​តុប​តែង​ខ្លួន​​ គឺមិន​គិត​សំខាន់​តែ​​លើ​ការ​ស្លៀកសម្លៀក​បំពាក់ និង​គ្រឿង​លម្អ​ខ្លួន​នោះ​ឡើយ ​។ សុខភាព​ធ្មេញ​គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ធ្វើ​ឲ្យ​រូបសម្បត្តិ ខាងក្រៅ​របស់​អ្នក​កាន់តែ​ទាក់ទាញ​ ។ ម្យ៉ាង​​ទៀត វា​ជា​ការ​ចាំបាច់​ណាស់​ក្នុង​ការ​មើលថែ​ធ្មេញ​របស់​អ្នក និង​ធានា​ថា​ ពួក​វា​គឺ​ស​ភ្លឺ​ចិ​ញ្ចា​ច​ជា​ប្រចាំ ​។

តើ​ធ្វើ​ដូច​ម្តេច​ទើបបាន​បែប​នោះ? ខាងក្រោម​នេះ​ជា​ចម្លើយ​ ៖

១-ប្រើប្រាស់​ម្សៅ Baking Soda លាយ​ជាមួយ​ទឹកក្រូច​លេ​មុន សូ​ដ្យូ​ម​ប៊ី​កាបូ​ណាត ឬ​ម្សៅ Baking Soda គឺជា​ធាតុ​ផ្សំ​ដែល​អាច​រក​ឃើញ​បាន​យ៉ាង ងាយ​នៅ​តាម​ផ្ទះបាយ​របស់​បរទេស​ ។ វា​មាន​ជាតិ​កាត់​ដែល​អាច​ធ្វើ​ឲ្យ​លុប​បំបាត់​ស្នាម​នៅ​លើធ្មេញ​បាន ​។ វា​ក៏​មាន​ជាតិ​ក្បុង ​ដែល​អាច​កាត់​បន្ថយ​ជាតិ​អាស៊ីត​នៅ​ក្នុង​មាត់​ ។ ចំណែក​é​ទឹក របស់​ក្រូច​លេ​មុន​មាន​ជាតិ​អាស៊ីត​ដែល Baking Soda អាច​ធ្វើការ​កាត់​បន្ថយ​វា​ដល់​កំរិត​ណា មួយ​បាន​។ លាយ​បញ្ចូល​គ្នា​រវាង Baking Soda និង​ទឹក​របស់​ក្រូច​លេ​មុន ហើយ​យក​ទៅ​លាប លើ​ធ្មេញ​របស់​អ្នក​ដោយ​ប្រើប្រាស់​ច្រាស​ដុះធ្មេញ​។ រួច​ទុក​វា​ចោល​ប្រហែល​ប៉ុន្មាន​នាទី​ហើយ ធ្វើការ​លាង​ទឹក​ចេញ​។ ប្រយ័ត្នប្រយែង​ក្នុង​ការ​ទុក​វា​នៅ​លើ​ធ្មេញ​យូរ​ពេក​។

២- ប្រើប្រាស់​ប្រេងដូង អ្នក​ប្រហែលជា​ឆ្ងល់​នឹង​វិធី​មួយ​នេះ​ហើយ​ព្រោះ​ប្រេងដូង​ល្បី​ថា ​ភាគច្រើន​វា​មាន ប្រយោជន៍​សម្រាប់​សុខភាព​ស្បែក និង​សក់​។ អាស៊ីត​ឡ​រិច​ដែល​មាននៅ​ក្នុង​ប្រេងដូង​អាច កម្ចាត់​ធាតុ​ដែល​​ បង្ក​ឲ្យ​មាន​បាក់តេរី​នៅ​ធ្មេញ​។ វា​ក៏​ជួយ​ធ្វើ​ឲ្យ​ក្លិន​មាត់​របស់​អ្នក​ស្រស់ស្រាយផង​ដែរ​។ យក​ប្រេងដូង​ទៅ​លាប​នឹង​ធ្មេញ​របស់​អ្នក​រៀង​រាល់​ព្រឹក​ តែត្រូវ​ប្រាកដ​ខ្លួនឯង​ថា ​អ្នកនឹង​មិន​លេប​វា ​។ លាង​ទឹក​វា​ចេញ​ជា​មួយនឹង​ទឹក​ដែល​មាន​សីតុណ្ហភាព​ល្មមបន្ទាប់​មក​ធ្វើការដុះធ្មេញ​ធម្មតា​។

៣-បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ដែល​ស្រួយ វា​ជា​យោបល់​ល្អ​មួយ​ដល់​អ្នក​ក្នុង​ការ​បន្ថែម​នូវ​បន្លែ និង​ផ្លែ​ឈើ​ដែល​ស្រួយ​ជា​ច្រើន​នៅ ក្នុង​របប​អាហារ​របស់​អ្នក​។ ឧទាហរណ៍​ដូច​ជា ផ្លែ​ប៉ោម និង​ការ៉ុត​ជាដើម​ ។ ជាតិ​កាត់​ដែល​មាន នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​ទាំងនោះ​នឹង​ធ្វើការ​បក​ចេញ​នូវ​ស្រទាប់​ពណ៌​លឿង​នៅ​ស្រោប​ធ្មេញ ម្តង​បន្តិច​ៗ ​។ ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ទឹកដោះគោ​ ក៏​អាច​ធ្វើ​ឲ្យ​មាន​លំនឹង pH នៅ ក្នុង​មាត់​ផង​ដែរ​។

៤-ប្រើប្រាស់​ម្សៅ Baking Soda លាយ​ជាមួយ​ផ្លែ​ស្ត្រ​បេ​រ៊ី ប្រើ​ប្រាយ​ល្បាយ​នៃ​ផ្លែ​ស្ត្រ​បេ​រ៊ី​ដែល​បាន​កិនកម្ទេច និង​ជាមួយ Baking Soda អាច​ជួយ ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ស​ជាង​មុន​។ លាយ​ផ្លែ​ស្ត្រ​បេ​រ៊ី​មួយ​គ្រាប់​ជាមួយនឹង Baking Soda មួយ ស្លា​ព្រា​ជា​ការ​ស្រេច​។ ប្រើ​ច្រាស​ដុះធ្មេញ ឬ​ម្រាមដៃ​ក្នុង​ការ​លាប​វា​នៅ​លើ​ធ្មេញ ហើយ​ទុក​វា ប្រហែល​ប៉ុន្មាន​នាទី​។ លាង​វា​ចេញ និង​ដុះធ្មេញ​ជាមួយនឹង​ថ្នាំដុះធ្មេញ​ដែល​អ្នក​ដុះ​ជា​ប្រចាំ​។ វិធី​នេះ​អាច​ធ្វើ​បាន​មួយ​ដង​ក្នុង​មួយ​សបា្ត​ហ៍​។

៥-ប្រើប្រាស់​អ៊ីដ្រូសែន​ប៉ែ​រ៉ូ​ស៊ី​ត ​ជាមួយ​ម្សៅ Baking Soda លាយ​ទឹក​ខ្ព​ល់មាត់​ដែល​ខ្លាំង​មួយ​ជាមួយនឹង​Baking Soda និង​អ៊ីដ្រូសែន​ប៉ែ​រ៉ូ​ស៊ី​ត​ក្នុង កែវ​មួយ​។ ខ្ព​ល់វា​នៅ​ក្នុង​មាត់​បន្ទាប់​មក​ធ្វើការ​លាង​វា​ចេញ​។ ប៉ុន្តែ​កុំ​អនុវត្ត​វិធី​នេះ​ជា​ប្រចាំ​ថ្ងៃ​។

៦, ប្រើប្រាស់​ល្បាយ​ថ្នាំដុះធ្មេញ អ្នក​អាច​បង្កើត​បាន​ថ្នាំ​ដុះ​ធេ្ម​ញ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​សបាន​ដោយ​ខ្លួន​é​ង​ដោយ​ត្រឹមតែ លាយថ្នាំ​ដុះធ្មេញ​របស់​អ្នក​ជាមួយ​ធាតុ​ដទៃ​ដូច​ជា Baking Soda អំបិល និង​អ៊ីដ្រូសែន​ប៉ែ​រ៉ូ​ស៊ី​ត​។ យក​ល្បាយ​ដែល​បាន​លាយ​ទៅ​ដុះ​នឹង​ធ្មេញ​រួច​លាង​ចេញ​ដោយ​ទឹក ក្តៅ​ឧ​ណ្ឌ​ៗ​ជា​ការ​ស្រេច​។ វិធី​នេះ​គប្បី​ធ្វើ​ម្តង​មួយ​សបា្ត​ហ៍​។

៧-ប្រើប្រាស់​ទឹកខ្មេះ Apple Cider ទឹកខ្មេះ Apple Cider មាន​សារៈ​ប្រយោជន៍​ចំពោះ​សុខភាព​សក់ ប៉ុន្តែ​វា​ក៏​អាចយ​កមក ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ធ្មេញ​ស​ផង​ដែរ​។ យក​វា​ទៅ​ខ្ព​ល់មាត់​មុន​ដុះធ្មេញ​ជា​រៀងរាល់ថ្ងៃ​ជា​ការស្រេច​។ ​

៨- ប្រើប្រាស់​ទឹក​ខ្ព​ល់មាត់​ដែល​សាក​សម វា​មិន​អី​ទេ​ក្នុង​ការ​ប្រើប្រាស់​ទឹក​ខ្ព​ល់មាត់ ប៉ុន្តែ​ការ​ជ្រើសរើស​ឲ្យ​ត្រឹមត្រូវ​និង​សាក​សម នឹង​អ្នក​នោះ​គឺ​សំខាន់​ណាស់​។ ដើម្បី​ជៀសវាង​ការ​ប្តូរ​ពណ៌​ធ្មេញ អ្នក​គប្បី​ជៀស​ឲ្យ​ឆ្ងាយ​ពី​ទឹក ខ្ព​ល់មាត់​ដែល​មាន​ពណ៌​បៃតង ឬ​ខៀវ​។ ពួក​វា​មាន​សារធាតុ​អាល់កុល​ដែល​ធ្វើ​ឲ្យ​ធ្មេញ​របស់ អ្នក​ស្ងួត និង​នាំ​ឲ្យ​មានការ​ប្តូរ​ពណ៌​ធ្មេញ​។ វា​ប្រសើរ​ជាង​ប្រសិនបើ​អ្នក​ប្រើប្រាស់​ទឹក​ខ្ព​ល់មាត់ ដែល​មិន​មាន​សារធាតុ​អាល់កុល និង​មិន​មានការ​ដាក់​សារធាតុ​ពណ៌​ច្រើន​។

៩-ប្រើប្រាស់​ជី​ឲ្យ​ត្រឹមត្រូវ ជី​គឺជា​រុក្ខជាតិ​ដែល​អាច​ចម្រើន​សុខភាព​ជា​ច្រើន​យ៉ាង និង​ជា​អ្វី​ដែល​សម្បូរ​មាននៅ​ក្នុង ផ្ទះបាយ​របស់​មនុស្ស​គ្រប់​រូប​។ វា​ក៏​អាចយ​កមក​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​សបាន​ដែរ​។ គ្រាន់តែ ហាល និង​កិន​វា​ឲ្យ​ក្លាយទៅជា​ម្សៅ​រួច​យក​វា​ទៅ​ដុះធ្មេញ​។ វា​ក៏​ល្អ​ម្យ៉ាងដែរ​ប្រសិនបើ​អ្នក លាយ​ជាមួយនឹង​ម្សៅ​សំបក​ក្រូច​គឺ​កាន់តែ​ល្អ​។

១០-លាង​ធ្មេញ​ជាមួយនឹង​ទឹក​បន្ទាប់​ពី​បាន​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​កាត់ ការ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​កាត់​ដូច​ជា​ផ្លែក្រូច​អាច​មាន​សារៈ​ប្រ​យោ​ជ​ន៏​ដល់ សុខភាព​របស់​អ្នក​ពិតមែន ប៉ុន្តែ​ពួក​វា​មាន​សារធាតុ​អាស៊ីត​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​របស់​ធ្មេញ​។ តែ​នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​គួរតែ​ឈប់​បរិភោគ​ពួក​វា​ទេ គ្រាន់តែ​ត្រូវ ចាំ​ថា​គួរតែ​លាង​មាត់​ចេញ​ជាមួយនឹង​ទឹក​បន្ទាប់​ពី​បាន​បរិភោគ​ព្រោះ​វា​អាច​ធានា​ថា​មិន​មាន ជាតិ​អាស៊ី​តទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​របស់​អ្នក​ទេ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ