ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាលកូនបាន៣០នាទី…អង្គុយប្រឡងឆមាស

4 ឆ្នាំ មុន

អេ​ត្យូ​ពី ​៖ តាម​ប្រភព​ពីBBCឱ្យដឹង​ថា យុវតី​ម្នាក់​រស់នៅ​ក្នុង​ប្រទេស​អេ​ត្យូ​ពី បាន​យក​ការ​ប្រឡង​ឆមាស​មក​ធ្វើ​នៅ​ក្នុង​មន្ទីរពេទ្យ ក៏​ព្រោះតែ​ទើបនឹង​សម្រាលកូនបាន​៣០​នាទី​ ។ នាង Almaz Derese…

អេ​ត្យូ​ពី ​៖ តាម​ប្រភព​ពីBBCឱ្យដឹង​ថា យុវតី​ម្នាក់​រស់នៅ​ក្នុង​ប្រទេស​អេ​ត្យូ​ពី បាន​យក​ការ​ប្រឡង​ឆមាស​មក​ធ្វើ​នៅ​ក្នុង​មន្ទីរពេទ្យ ក៏​ព្រោះតែ​ទើបនឹង​សម្រាលកូនបាន​៣០​នាទី​ ។ នាង Almaz Derese អាយុ​២១​ឆ្នាំ ដើម​ឡើយ​សង្ឃឹមថា នឹង​អាច​ប្រឡង​ឆមាស​ថ្នាក់​អនុ​វិទ្យាល័យ​របស់​នាង នៅ​មុន​ពេល​សម្រាល កូន​ ។ តែ​អ្វី​ៗ​មិន​ដូច​ការ​គិត ដោយសារ​តែ​ការ​ប្រឡង​ត្រូវ​ពន្យារពេល ព្រោះតែ​ត្រូវធ្វើ​បុណ្យ​តម​អាហារ​របស់​សាសនា​អុីស្លា​ម​។

នាង​បាន​សម្រាលកូន​នៅ​ថ្ងៃ​ចន្ទ ដែល​ត្រូវ​នឹង​ថ្ងៃ​ប្រឡង​របស់​នាង​ ។ នាង​ប្រាប់​ថា ការ​ខំ​មើល​មេរៀន​ក្នុង​ពេល​កំពុង​មាន​ផ្ទៃពោះ មិនមែន​ជា​បញ្ហា​នោះ​ទេ ហើយ​នាង​ក៏​មិន​ចង់​រង​ចាំ​ដល់​ឆ្នាំ​ក្រោយ​ទើប​រៀន​ចប់​នោះ​ទេ​។ នៅ​ក្រោយ​ពេល​សម្រាល​បាន​៣០​នាទី នាង​បាន​យក​ការ​ប្រឡង​មក​ធ្វើ​នៅ​លើ​គ្រែពេទ្យ ដែល​ក្នុង​នោះ​មានមុខ​វិជ្ជា អង់គ្លេស ភាសា​អាហា​រីក និង​គណិត​វិទ្យា​។ ប្តី​របស់​នាង គឺជា​អ្នក​ទៅ​ស្នើ​សុំ​សាលា​ឱ្យ​យក​ក្រដាស​ប្រឡង​មក​ដល់​ពេទ្យ​។

Derese បាន​បន្ថែម​ថា ដោយសារ​តែ​នាង​ប្រញាប់​ប្រឡង ការ​ឈឺពោះ​សម្រាលកូន​របស់​នាង​គឺ​មិន​ពិបាក​ឡើយ​។ នេះ​បាន​ពិតជា​អ្នក​ស្រឡាញ់​ការ​សិក្សា​មែន ​!(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ