ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម៉្លេះ! ផ្លែ​ឈើ​ទាំងនេះ​មិនត្រឹម​​តែ​ឆ្ងាញ់ទេ អាច​ព្យា​បាល​​ជំងឺ​​​អ្នក​ដោយ​មិន​បាត់​ញ៉ាំ​ថ្នាំ​ទៀត

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ទាំង​១០​ប្រភេទ ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​អ្នក​ដោយ​មិន​ចាំ​បាត់​ប្រើ​ថ្នាំ​ឡើយ​។ តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ? ១-ប្រសិនជា​អ្នក​ចង់​ស្រក​ទម្ងន់ បញ្ចុះ​ជាតិ​ស្ករ បញ្ចេញ​ជាតិពុល ឬ​ចង់​ប្រឆាំង​នឹង​ភាព​ចាស់​មុន​អាយុ អ្នក​អាច​ពិសារ​ផ្លែ​ស្រការ​នាគ​បាន​។…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ទាំង​១០​ប្រភេទ ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​អ្នក​ដោយ​មិន​ចាំ​បាត់​ប្រើ​ថ្នាំ​ឡើយ​។ តើ​មាន​ផ្លែ​ឈើ​អ្វី​ខ្លះទៅ?

១-ប្រសិនជា​អ្នក​ចង់​ស្រក​ទម្ងន់ បញ្ចុះ​ជាតិ​ស្ករ បញ្ចេញ​ជាតិពុល ឬ​ចង់​ប្រឆាំង​នឹង​ភាព​ចាស់​មុន​អាយុ អ្នក​អាច​ពិសារ​ផ្លែ​ស្រការ​នាគ​បាន​។ ជា​ពិសេស វា​ក៏​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​ពោះវៀន​ផង​ដែរ​។

២-ចំពោះ​ផ្លែ​ធុ​រេ​ន​វិញ វា​នឹង​ជួយ​ការពារ និង​ប៉ូវ​ក្រលៀន​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។

៣-ប្រសិនជា​អ្នក​ចង់​ការពារ​បេះដូង​អ្នក​ឲ្យ​រឹង​មាំ អ្នក​អាច​ញ៉ាំ​ផ្លែ​គូ​លេ​ន​បាន​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ងាយ​ក្តៅ​ក្នុង មិន​គួរ​ពិសារ​ច្រើន​ឡើយ​។

៤-បើ​អ្នក​ចង់​ប៉ូវ​ឈាម ការពារ​សម្រស់ ព្យាបាល​ជំងឺ​ខ្វះ​ឈាម ជំងឺ​ភ្លេចភ្លាំង ឬ​អាកា​រៈគេង​មិន​លក់ អ្នក​អាច​ពិសារ​ផ្លែ​មៀនបាន​។

៥-នៅ​ពេល​ដែល​អ្នកមាន​អាកា​រៈ​ពុល​ឡាន អ្នក​អាច​ញ៉ាំ​ផ្លែស្វាយ​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អាកា​រៈ​អ្នក​ធូរស្រាល​។

៦-ចំពោះ​ផ្លែ​ល្ហុង​វិញ វា​នឹង​ជួយ​ជម្រះ​ស្នាម​អ៊ុ​ច​ខ្មៅ​លើ​ផ្ទៃមុខ ថែម​ទាំង​ជួយ​រំលាយ​អាហារ​អ្នកផង​ដែរ​។

៧-បើ​ចេក​វិញ វា​នឹង​ជួយ​អ្នក​ឲ្យ​ងាយស្រួល​បត់ជើងធំ ថែម​ទាំង​ជួយ​ការពារ​សួត​អ្នកផង​ដែរ​។

៨-បើ​អ្នក​ចង់​ប៉ូវ​ឈាម អ្នក​អាច​ពិសារ​ផ្លែ​ទំពាំងបាយជូរ​បាន​។

៩-ប្រសិនជា​អ្នក​ចង់​ការពារ​ជំងឺ​ផ្តាសាយ និង​ជំងឺមហារីក អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​រី​បាន​។

១០-ក្រូចឃ្វិច​នឹង​ជួយ​អ្នក​ព្យាបាល​ជំងឺ​ក្អក និង​បំបាត់​ស្លេស្ម​។ ជា​ពិសេស វា​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទល់លាមក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ