ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ក្រោយ​គេ​មែន​…​តែ​ពេល​នេះ PUBG បំបែក​កំណត់​ត្រា​អស្ចារ្យ​មួយ​បាត់ !

4 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​សារព័ត៌មាន The Financial Times បានឱ្យ​ដឹង​ថា ហ្គេ​ម PUBG មាន​មោទនភាព​ក្នុង​ការ​ក្លាយជា​ហ្គេ​ម​ទូរស័ព្ទ​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​អ្នកលេង​ប្រចាំខែ​ច្រើន​ជាង ១០០ លាន​នាក់…

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​សារព័ត៌មាន The Financial Times បានឱ្យ​ដឹង​ថា ហ្គេ​ម PUBG មាន​មោទនភាព​ក្នុង​ការ​ក្លាយជា​ហ្គេ​ម​ទូរស័ព្ទ​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មាន​អ្នកលេង​ប្រចាំខែ​ច្រើន​ជាង ១០០ លាន​នាក់ ហើយ​ឥឡូវនេះ​វា​ក៏​ជា​ហ្គេ​ម​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ផង​ដែរ ។

យោង​តាម​ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា PUBG អាច​រក​ប្រាក់​បាន ១៤៦ លាន​ដុល្លារ​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ ។ ប្រាក់​នោះ​បាន​មក​ពី​មនុស្ស​ដែល​ទិញ Game items នៅ​ក្នុង​ហ្គេ​ម ហើយ​ហ្គេ​ម​នេះ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា «Game For Peace» សម្រាប់​តែ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ ។

តួលេខ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ឈ្មួញ​ជើងសា​ចិន Great Wall Securities បាន​ប៉ាន់​ប្រមាណ​ថា PUBG Mobile ទទួល​បាន​ប្រាក់​ចំណូល ៧៦ លាន​ដុល្លារ​កាលពី​ខែ​មុន​ខណៈ​ហ្គេ​ម «Game For Peace» រក​ប្រាក់​បាន ៧០ លាន​ដុល្លារ​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​អ្នក​នៅ​ក្រៅប្រទេស​ចិន​អ្នក​ប្រហែលជា​មិនដឹង​ពី​ហ្គេ​ម «Game For Peace» ទេ ហើយ​ឈ្មោះ​នេះ​គឺជា​កំណែ​ថ្មី​នៃ PUBG Mobile ដែល​ផ្នែក​មួយ​នៃ​ហ្គេ​ម​នេះ គឺ​អ្នកលេង​មិន​ស្លាប់​ដូចដែល​ពួក​គេ​បាន​ធ្វើ​នៅ​ក្នុង PUBG Mobile ទេ ៕

ប្រភព៖ redmondpie , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ