ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីនត្រជាក់ពិតជាល្អ​ក្នុង​រដូវ​ក្តៅ តែ​គួរ​ប្រយ័ត្ន ព្រោះ​​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​ខូចបាន​

4 ឆ្នាំ មុន

ម៉ាស៊ីនត្រជាក់​គឺជា​ឧបករណ៍​ដ៏​ល្អ​ក្នុង​រដូវក្តៅ​នេះ ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ចៀស​ផុត​ពី​អាកាសធាតុ​ដ៏​ក្តៅ​ខ្លាំង​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ប្រើ អ្នក​ក៏​គួរតែ​ប្រយ័ត្ន​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សរសៃ​ប្រាសាទ​នៅ​មុខ​អ្នក​ងាប់​មួយ​រំពេច​នៅ​ពេល​ដែល​អ្នក​ប្រើ​ខុស​។ នៅ​ពេល​ដែល​អ្នក​បែកញើស​ខ្លាំង ឬ​ទើបតែ​មក​ពី​ក្រៅ​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង អ្នក​មិន​គួរ​បើក​ម៉ាស៊ីនត្រជាក់​ភ្លាម​នោះ​ទេ​។ នៅ​ពេល​ដែល​អ្នក​បើក វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ប្រាសាទ​នៅ​លើ​មុខ​អ្នក​ងាប់​។…

ម៉ាស៊ីនត្រជាក់​គឺជា​ឧបករណ៍​ដ៏​ល្អ​ក្នុង​រដូវក្តៅ​នេះ ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​ចៀស​ផុត​ពី​អាកាសធាតុ​ដ៏​ក្តៅ​ខ្លាំង​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ប្រើ អ្នក​ក៏​គួរតែ​ប្រយ័ត្ន​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សរសៃ​ប្រាសាទ​នៅ​មុខ​អ្នក​ងាប់​មួយ​រំពេច​នៅ​ពេល​ដែល​អ្នក​ប្រើ​ខុស​។

នៅ​ពេល​ដែល​អ្នក​បែកញើស​ខ្លាំង ឬ​ទើបតែ​មក​ពី​ក្រៅ​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង អ្នក​មិន​គួរ​បើក​ម៉ាស៊ីនត្រជាក់​ភ្លាម​នោះ​ទេ​។ នៅ​ពេល​ដែល​អ្នក​បើក វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ប្រាសាទ​នៅ​លើ​មុខ​អ្នក​ងាប់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មុខ​អ្នក​អាច​មាន​អាកា​រៈងាប់​មួយ​ជំ​ហៀ​ង ឬ​អាច​វៀច​មុខ​ក៏​មាន​ដែរ​។ វា​នឹង​ធ្វើ​ឲ្យ​មុខ​អ្នក​ផ្លាស់​ប្តូរ​រូបរាង​។

ដូចនេះ នៅ​ពេល​ដែល​អ្នក​ចង់​ប្រើ​ម៉ាស៊ីនត្រជាក់ អ្នក​គួរតែ​ជូត​ញើស​ចេញ ហើយ​អង្គុយ​ឲ្យ​បាត់​ហត់​ចំនួន​១០​នាទី​សិន ទើប​អាច​បើក​ម៉ាស៊ីនត្រជាក់​។ នៅ​ពេល​ដែល​អ្នក​បើក អ្នក​គួរតែ​ឲ្យ​ស្លាប​វា​បាញ់​ឡើង​លើ ដោយ​មិន​ត្រូវ​ឲ្យ​ចំ​មុខ​អ្នក​ទេ​។

ជា​ពិសេស សីតុណ្ហភាព​នៃ​ម៉ាស៊ីនត្រជាក់ អ្នក​គួរតែ​តម្រូវ​មក​ត្រឹម​២៦​អង្សា​សេ​ចំពោះ​មនុស្ស​ដែល​មាន​សុខភាព​ធម្មតា​។ ចំណែក​អ្នក​ដែល​មាន​សុខភាព​ខ្សោយ អាច​តម្រូវ​មក​ត្រឹម​២៧ ឬ​២៨​អង្សា​បាន​ហើយ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​។ អ្នក​គួរតែ​ចាំ​ថា សីតុណ្ហភាព​ដែល​នៅ​ក្នុងផ្ទះ មិន​គួរ​ឲ្យ​លើស ឬ​តិច​ជាង​ខាងក្រៅ​ចំនួន​៨​អង្សា​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ