ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សមត្ថកិច្ច​សម្រាក​ហូប​បាយ​តិច​សោះ​…​ថត​ឌឺ​សមត្ថកិច្ច​ពេញ​ហ្វេ​ស​ប៊ុ​ក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពត​ឲ្យ​ដឹង​ថា មាន​ករណី​ក្មេង​ទំនើង​ពីរ​នាក់​ដែល​បង្ក​អសន្តិសុខ​ផ្នែក​ចរាចរណ៍​បង្ហោះ និង​បើក​ជ្រេ​ម៉ូតូ​ពេញ​ផ្លូវ​សាធារណៈ នៅ​ជួរ​មាត់​ព្រែក​មុខ​សួនច្បារ សាលាខេត្ត​កំពត ដែល​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់ ដែល​ជា​កន្លែង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កំពុង​ដើរ​លេង​កម្សាន្ត​នៅ​ពេល​យប់​។…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពត​ឲ្យ​ដឹង​ថា មាន​ករណី​ក្មេង​ទំនើង​ពីរ​នាក់​ដែល​បង្ក​អសន្តិសុខ​ផ្នែក​ចរាចរណ៍​បង្ហោះ និង​បើក​ជ្រេ​ម៉ូតូ​ពេញ​ផ្លូវ​សាធារណៈ នៅ​ជួរ​មាត់​ព្រែក​មុខ​សួនច្បារ សាលាខេត្ត​កំពត ដែល​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់ ដែល​ជា​កន្លែង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កំពុង​ដើរ​លេង​កម្សាន្ត​នៅ​ពេល​យប់​។

ប្រភព​បាន​បន្ត​ថា ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​ខាងលើ​មិនមែន​ទើបតែ​មួយ​ដងនោះ​ទេ គឺ​ពួក​នេះ​ឲ្យ​តែ​កម្លាំង​សមត្ថកិច្ច​ដកខ្លួន​ទៅ​ហូប​បាយ ឬ​ប្តូរ​វេន​តែ​មួយ​ភ្លែត គឺ​ពួក​គេ​ដឹង​ថា អត់​ឃើញ​សមត្ថកិច្ច​គេ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ ឬ​បើក​ជ្រេ​ហើយ​ឲ្យ​គ្នា​គេ​អ្នក​ថត​បង្ហោះ​ហ្វេ​ស​បុក ឌឺ​សមត្ថកិច្ច​ថែម​ទៀត​ផង ។

ប្រភព​បន្ត​ថា ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ចុះ​ល្បាត និង​ឃ្លាំមើល និង​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​ទាំងនោះ ដើម្បី​យក​មក​អប់រំ និង​ចាត់ការ​តាម​នីតិវិធី ដើម្បី​កុំ​ឲ្យ​មាននូវ​សកម្មភាព​បែប​នេះ​តទៅ​ទៀត ។ ដោយនៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​អន្តរាគមន៍ និង​កម្លាំង​ព្រហ្មទណ្ឌ​ក្រុង​កំពត​បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​នៅ​មាត់​ព្រែក​មុខ​សាលាខេត្ត​កំពត ស្ថិត​ក្នុងភូមិ​១ ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត បាន​ចំនួន ២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ ជាក់ស្តែង​មិន​កោតញញើត និង​កម្លាំង​សមត្ថកិច្ច​និង​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​បង្ហោះ និង​ជ្រេ​ម៉ូតូ រួច​បង្ហោះ​តាម​បណ្តាញ​សង្គម Facebook ទៀត​ផង ។

ប្រភព​បាន​បន្ត​ថា ក្មេង​ទំនើង​ទាំង​ពីរ​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១- ឈ្មោះ ទាវ ឡាយ​ឈូ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត ។ ទី​២- ឈ្មោះ​ហ្វើ ហ្សឹ​ម​រី ហៅ​ហ្សឹ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ថ្នង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ (​អ្នក​ជិះ​ពីក្រោយ​) អ្នក​ទាំង​ពីរ​មុខរបរ​ជា​សិស្ស ។ ចំណែក​ម៉ូតូ​រឹបអូស​បាន​១​គ្រឿង ម៉ាក​ឌ្រី​ម​សង់ ដែល​ជិះ​ធ្វើ​សកម្មភាព ។

លោក​ហោ​វ​ណ្ណា អធិការ​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​ពីរ​នាក់​នេះ​ក្រុង​បាន​កសាង​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។ ជុំវិញ​ករណី​ក្មេង​ទំនើង​ទាំង​ពីរ​នាក់​ដែល​ក្រុង​បាន​បញ្ជូន​មក​កាន់​ស្នងការ​ខេត្ត​ត្រូវ​បាន​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នា​ថា ក្មេង​ទំនើង​ទាំង​ពីរ​នាក់​ដែល​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​ផ្នែក​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​មិន​អាច​លើកលែង​បាន​ទេ កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ