ល្អពេកដល់ថ្នាក់ Man Utd និង Man City ឆេះឆួលដណ្តើមគ្នាយកតារាឆ្នើមរូបនេះ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United មានការជឿជាក់យ៉ាងពេញទំហឹងក្នុងការយកឈ្នះក្លិបមេឃខៀវ Manchester City…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United មានការជឿជាក់យ៉ាងពេញទំហឹងក្នុងការយកឈ្នះក្លិបមេឃខៀវ Manchester City…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United មានការជឿជាក់យ៉ាងពេញទំហឹងក្នុងការយកឈ្នះក្លិបមេឃខៀវ Manchester City សម្រាប់ការយកកីឡាករ Harry Maguire ពីក្លិប Leicester City ដោយសារតែគេហ៊ានជះលុយច្រើនជាង ។
Manchester United នឹងតតាំងជាមួយ Manchester City ក្នុងការយកកីឡាករខ្សែការពាររបស់ Leicester ម្នាក់នេះ មកកាន់ក្លិបរបស់ខ្លួនសម្រាប់ការប្រកួតនៅរដូវកាលក្រោយ ដែលមានការវាយតម្លៃពី Fox ៨០លានផោន ។
ក្លិបបិសាចក្រហមមានភ្លើងឆេះឆួលយ៉ាងខ្លាំងក្នុងចិត្ត ពេលនិយាយដល់ការយកកីឡាករខ្លាំងមកកាន់ក្លិបរបស់ខ្លួន ព្រោះពួកគេមិនដែលបដិសេធមិនយកនោះទេ ។ Manchester City បានចាប់អារម្មណ៍នឹងកីឡាករវ័យ២៦ឆ្នាំ Harry យូរដែលហើយ ដើម្បីមកជំនួស Vincent Kompany ដែលបានចូលនិវត្តន៍ ។ តែគេហ៊ានជះលុយត្រឹមតែ ប្រហែល៥០លានផោនប៉ុណ្ណោះ ។
សម្រាប់ Manchester United វិញ គឺមិនខ្លាចនឹងជះលុយច្រើនជាងតម្លៃនេះទេ។ និយាយពីរឿងលុយ គឹគ្មានបញ្ហាសម្រាប់ United ទេ អ្វីដែលសំខាន់គឺការបញ្ចុះបញ្ចូលកីឡាករមកលេងឱ្យបាន ៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ