ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រណែន​អ្នក​ដទៃ​បាន​ប្រយោជន៍​អី្វ

4 ឆ្នាំ មុន

ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​ដែល​យើង​គួរ​ច្រណែន​នោះ​ឡើយ ព្រោះ​អ្នក​ណា​ក៏​ចង់បាន​សុខ​ដូច​តែ​គ្នា​ហ្នឹង បើ​យើង​ច្រណែន មាន​ន័យ​ថា យើង​ចង់បាន​សេចក្តីសុខ​អំពី​អ្នក​ដទៃ ចុះបើ​ក្នុង​អ្នក​ដទៃ​នោះ​អត់​ទាំង​មាន​សេច​ក្តីសុខ​ផង តើ​គេ​មាន​សុខ​ឯណា​សម្រាប់​ឱ្យ​យើង ។ តាម​ពិត​ទៅ​ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​សេចក្តី​ច្រណែន​នឹង​អ្នក​ដទៃ​កើតឡើង​នោះ មក​អំពី​ចិត្ត​យើង​ហ្នឹង​មិន​មាន​មេត្តា​គឺ​សេចក្ដី​រាប់អាន…

ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​ដែល​យើង​គួរ​ច្រណែន​នោះ​ឡើយ ព្រោះ​អ្នក​ណា​ក៏​ចង់បាន​សុខ​ដូច​តែ​គ្នា​ហ្នឹង បើ​យើង​ច្រណែន មាន​ន័យ​ថា យើង​ចង់បាន​សេចក្តីសុខ​អំពី​អ្នក​ដទៃ ចុះបើ​ក្នុង​អ្នក​ដទៃ​នោះ​អត់​ទាំង​មាន​សេច​ក្តីសុខ​ផង តើ​គេ​មាន​សុខ​ឯណា​សម្រាប់​ឱ្យ​យើង ។

តាម​ពិត​ទៅ​ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​សេចក្តី​ច្រណែន​នឹង​អ្នក​ដទៃ​កើតឡើង​នោះ មក​អំពី​ចិត្ត​យើង​ហ្នឹង​មិន​មាន​មេត្តា​គឺ​សេចក្ដី​រាប់អាន មិន​មាន​មុទិតា​សេចក្ដី​ត្រេកអរ​តាម​នៅ​ពេល​ដែល​អ្នក​ដទៃ​គេ​បាន​សុខ ។

តាម​ពុទ្ធដីកា​ប្រាប់​ថា បើ​យើង​ច្រណែន​ស្អប់ខ្ពើម​នឹង​អ្នក​ដទៃ ហាក់ដូចជា​ស្អប់​ច្រណែន​នឹង​ឪពុក​ម្តាយបង្កើត បងប្អូន​បង្កើត​របស់​ខ្លួន​ដូច្នោះ​ដែរ ព្រោះ​អ្នក​ណា​ៗ​ក៏​ធ្លាប់​ជា​សាច់ញាតិ​របស់​ខ្លួន​ដែ​នៅ​ក្នុង​សង្សារវដ្ដ​ដ៏​វែង​ឆ្ងាយ​នេះ​ ។

ដូច្នេះ​ប្រយោជន៍​អ្វី​នឹង​ច្រណែន​អ្នក​ដទៃ​នោះ តែបើ​មាន​សេចក្តី​ច្រណែន​កើតឡើង​ពេល​ណា​ត្រូវ​សម្លាប់​វា​ចោល​ភ្លាម ដោយ​ការ ចម្រើន​នូវ​មុទិតា​នឹង​អាច​ទាញ​កម្លាំងចិត្ត​អកុសល​ឱ្យ​ស្រក​ចុះ​បាន ។