ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ក្នុង​រដ្ឋធានី​​ មនុស្ស​ស្លា.ប់​​យ៉ាង​តិច​៨​នាក់

4 ឆ្នាំ មុន

ប្រទេស​សូ​ម៉ា​លី ៖ ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​និង​ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់​និង​១៦​នាក់​រង​របួស ក្នុង​ការ​បំផ្ទុះ​រថយន្ត​មួយ​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​នៅ​ទីក្រុង​មូ​ហ្គា​ឌី​ស្យូ​រដ្ឋធានី​សូ​ម៉ា​លី​។ ខាង​ផ្នែ​ង​រថយន្ត​សង្គ្រោះ​ក្រុង​អះអាង​ថា យើង​អាច​និយាយ​ថា មនុស្ស​៨​នាក់​ស្លាប់​និង​១៦​នាក់​រង​របួស​ក្នុង​ការ​ផ្ទុះ​។ ចំណែក​ការ​ផ្ទុះ​ទី​២​មួយទៀត​កើត​មាន​លើ​ផ្លូវថ្នល់​មួយ​ទៅ​កាន់​ព្រ​លាន​យន្តហោះ តែ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។…

ប្រទេស​សូ​ម៉ា​លី ៖ ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​និង​ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់​និង​១៦​នាក់​រង​របួស ក្នុង​ការ​បំផ្ទុះ​រថយន្ត​មួយ​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​នៅ​ទីក្រុង​មូ​ហ្គា​ឌី​ស្យូ​រដ្ឋធានី​សូ​ម៉ា​លី​។
ខាង​ផ្នែ​ង​រថយន្ត​សង្គ្រោះ​ក្រុង​អះអាង​ថា យើង​អាច​និយាយ​ថា មនុស្ស​៨​នាក់​ស្លាប់​និង​១៦​នាក់​រង​របួស​ក្នុង​ការ​ផ្ទុះ​។ ចំណែក​ការ​ផ្ទុះ​ទី​២​មួយទៀត​កើត​មាន​លើ​ផ្លូវថ្នល់​មួយ​ទៅ​កាន់​ព្រ​លាន​យន្តហោះ តែ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។

ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ក្រុម​SHEBAB បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទាំងនេះ​ដោយ​បញ្ជាក់​ថា ពួក​គេ​ធ្វើ​នៅ​ចំណុច​ត្រួតពិនិត្យ តាម​បណ្ដោយ​ផ្លូវថ្នល់​ទៅ​កាន់​ព្រ​លាន​យន្តហោះ ហើយ​ការ​វាយប្រហារ​មួយទៀត​តាម​ផ្លូវថ្នល់​ទៅ​កាន់​សភា​។ ក្នុង​សង្កាត់​មាន​ទីតាំង​សភា សាក្សី​ទាំងឡាយ​និយាយ​ថា បានឃើញ​សាកសព​ជន​រង​គ្រោះ​នៅ​រាយ​ប៉ាយ​លើ​ដី បន្ទាប់​មក​ប៉ូលិស​បាន​បិទផ្លូវ​។

យោង​តាម​ប៉ូលិស​ថា​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ទី​២​ជា​រថយន្ត​តូ​យ៉ូ​តា​មួយ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ត្រង់​បា​រ៉ា​ស់​មួយ ហើយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់ប្រហារ​។ បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជិះ​លើ​រថយន្ត​នោះ​បាន​ត្រូវ​សម្លាប់ ហើយ​ម្នាក់​ត្រូវ​ចាប់ខ្លួន​។ បន្ទាប់​មក​រថយន្ត​នោះ​ក៏​ផ្ទុះ​តែ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ