ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​តួ​ក​គី ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​អោយ​បាន​១​ប៊ី​លាន ខណៈ​បច្ចុប្បន្ន​មិន​ដល់​១០០​លាន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អឺរ៉ុប​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ក្នុង​នោះ​សម្ដេច​ក៏​បាន​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​តួ​ក​គី​ផង​ដែរ ។ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​អោយ​កើនឡើង​ដល់​១​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​ត្រឹមតែ​៩១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ការ​ជំរុញ​ពាណិជ្ជកម្ម​អោយ​បាន​១​ប៊ី​លាន​នេះ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ថា នឹង​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ណា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អឺរ៉ុប​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​ក្នុង​នោះ​សម្ដេច​ក៏​បាន​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​តួ​ក​គី​ផង​ដែរ ។

នៅ​ក្នុង​ជំនួប​ទ្វេភាគី​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​អោយ​កើនឡើង​ដល់​១​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​ត្រឹមតែ​៩១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ការ​ជំរុញ​ពាណិជ្ជកម្ម​អោយ​បាន​១​ប៊ី​លាន​នេះ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ថា នឹង​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ណា​នោះ​ទេ ។
លោកតា​យ​យី​ប អ៊ែ​រ​ដូ​ហ្កា​ន ប្រធានាធិបតី​តួ​ក​គី​បានអោយ​ដឹង​ថា បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​ត្រឹម​៩១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ហើយ​វា​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ ។ បាន​ស្នើ​ឱ្យ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​ទៅ​ដល់​៥០០​លាន ឬ ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។ លោក​ថា ៖« ដើម្បី​សម្រេច​បាន​នូវ​ផែនការ និង​យុទ្ធសាស្ត្រ​ទំហំ​ពាណិជ្ជកម្ម​នេះ​ភាគី​ទាំង​ពីរ​គួរតែ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ និង​ពាណិជ្ជករ​តួ​ក​គី និង​កម្ពុជា​រកស៊ី​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ច្រើន​ឡើង​» ។

សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអោយ​ដឹង​ថា កម្ពុជា​ក៏​ចង់​ឃើញ​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នេះ​ឱ្យ​ដល់​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ ដើម្បី​ជំរុញ​ការងារ​ភាគី​ទាំង​ពីរ​កម្ពុជា តួ​ក​គី គួរ​ធ្វើ​បញ្ជី​មុខទំនិញ​ដែល​អាច​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ ពោល​គឺ ទំនិញ​អ្វី​ដែល​កម្ពុជា​អាច​នាំ​ទៅ​តួ​ក​គី​បាន ហើយ​តួ​ក​គី​អាច​នាំ​ទំនិញ​អ្វី​ពី​កម្ពុជា​បាន ។

បច្ចុប្បន្ន​នេះ​តួ​ក​គី​បាន​បើក​ស្ថានទូត​របស់​ខ្លួន រួច​ហើយ​នៅ​រាជធានី​ភ្នំពេញ ហើយ​កម្ពុជា​ក៏​កំពុង​ដំណើរការ​បើក​ស្ថានទូត​របស់​ខ្លួន នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​ផង​ដែរ ។ តាម​រយៈ​ដំណើរការ​ស្ថានទូត​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​អោយ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា​កាន់តែ​រលូន នឹង​ជំរុញ​អោយ​មានការ​ធ្វើ​វិនិយោគ​ទៅ​វិញ​ទៅ​មក​ផង​ដែរ ហើយ​ក៏​អាច​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​អាច​ឆាប់​ដល់​គោលដៅ​ផង​ដែរ ។ ប្រទេស​តួ​ក​គី​ក៏​មាន​បំណង​ស្នើ​សុំ​អោយ​ខ្លួន ក្លាយ​ពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​ទៅ​ជា​ប្រទេស​ដៃគូរ​សន្ទនា​របស់​អាស៊ាន​ពេញ​សិទ្ធិ​ផង​ដែរ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​គាំទ្រ ហើយ​បាន​សន្យា​ធ្វើការ​ជាមួយ​ប្រទេស​ដទៃ​ទៀត ដើម្បី​គាំទ្រ​លើកកម្ពស់​ដៃគូ​របស់​តួ​ក​គី​ជាមួយ​អាស៊ាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ