ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​សម្ដែង​ប្ញ​ទ្ធិ​ ទម្លាក់​ខ្លួន​ក្រឡាប់​ផ្កា.ប់ផ្ងារ​ធ្លាក់​ក្នុង​ទឹកបាក់​ជា​២(មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ប៉ូ​ឡូញ ៖ ការ​ហោះហើរ​សម្ដែង​ប្ញ​ទ្ធិ​មួយ​របស់​យន្តហោះ​ត្រូវ​បាន​ធ្វើ កាលពី​ថ្ងៃ​ទី​១៥ ​ខែមិថុនា​ ២០១៩ នៅ​ទីក្រុង​ PLOCK​ របស់​ប៉ូ​ឡូញ តែ​ត្រូវ​ជួប​ប្រទះ​នឹង​សោកនាដកម្ម…

ប្រទេស​ប៉ូ​ឡូញ ៖ ការ​ហោះហើរ​សម្ដែង​ប្ញ​ទ្ធិ​មួយ​របស់​យន្តហោះ​ត្រូវ​បាន​ធ្វើ កាលពី​ថ្ងៃ​ទី​១៥ ​ខែមិថុនា​ ២០១៩ នៅ​ទីក្រុង​ PLOCK​ របស់​ប៉ូ​ឡូញ តែ​ត្រូវ​ជួប​ប្រទះ​នឹង​សោកនាដកម្ម ដោយ​យន្តហោះ​១​គ្រឿង​ធ្លា​ក់​ក្នុង​ទឹក ​ហើយ​អ្នក​បើក​ត្រូវ​ស្លាប់​។

មុន​វេលា​ថ្ងៃត្រង់​យន្តហោះ​ធុន​ស្រាល ​YAK 52 មួយ​គ្រឿង ​បាន​ហោះ​សម្ដែង​ប្ញ​ទ្ធិ​។ ​នោះ​ជា​យន្តហោះ​ម៉ូ​ដែល​​សូ​វៀត សម្រាប់​ការ​ហោះ​ហ្វឹកហ្វឺន ​និង​សម្ដែង​ប្ញ​ទ្ធិ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ពី​ទស​វត្ស​ឆ្នាំ​៧០​ មក ដោយ​វា​អាច​ហោះហើរ​បាន ក្នុង​ល្បឿន​ដល់​៣៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

យន្តហោះ​នេះ​មក​ពី​អា​ល្លឺ​ម៉​ង់​ពេល​ហោះ​ទម្លាក់​ខ្លួន​ក្រឡាប់​ផ្កាប់ផ្ងារ​មក​ក្រោម អ្នក​បើក​ពុំ​អាច​បញ្ជា​ឲ្យ​យន្តហោះ​ឡើង​លើ​វិញ​បាន ហើយ​ក៏​ធ្លាក់​ក្នុង​ទឹកស្ទឹង​មួយ​។ យន្តហោះ​ត្រូវ​បាក់​ជា​២​ក្នុង​ទឹក​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ជួយ​សង្គ្រោះ​និយាយ​ថា សាកសព​អ្នក​បើក​អាយុ​៦០​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ ២​ម៉ោង​ក្រោយ​យន្តហោះ​ធ្លាក់​។ អ្នក​បើក​រូប​នោះ​ជា​អតីត​អ្នក​បើក​យន្តហោះ ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់ LUFTHANSA ជា​អ្នក​បើក​ដែល​មានបទពិសោធន៍​ខ្ពស់​៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ BAMBUZEL)

https://www.youtube.com/watch?v=kUOAAMZrkrs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ