ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រឿងផ្សំ​បី​មុខនេះ​ប៉ុណ្ណោះ ​ជួយ​ឲ្យ​សក់​របស់​​អ្នក​​ដុះ​ម៉ា​ក្រាសតែម្តង

4 ឆ្នាំ មុន

តើនរ​ណាខ្លះ​ដែល​មិន​ចង់បាន​សក់​ភ្លឺ​រលោង ក្រាស និង​ស្រស់​ស្អាត​នោះ? មាន​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​លុយ​ច្រើន​លើ​ផលិតផល​ថែរក្សា​សក់​។​មាន​កត្តា​មួយ​ចំនួន​ដែល​ប៉ះពាល់​ទៅ​លើ​ស្ថានភាព​នៃ​ការ​លូតលាស់​របស់​សក់​ដូច​ជា សុខភាព​ទូទៅ ហ្សែ​ន និង​កត្តា​បរិ​ដ្ឋា​ន​។ យ៉ាងណាមិញ ខ្ញុំ​មាន​រូបមន្ត​ជួយ​សង្គ្រោះ​ការ​លូតលាស់​របស់​សក់​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យ​សក់​ដុះ​ឡើង​វិញ​យ៉ាង​អស្ចារ្យ​។ គ្រឿងផ្សំ​…

តើនរ​ណាខ្លះ​ដែល​មិន​ចង់បាន​សក់​ភ្លឺ​រលោង ក្រាស និង​ស្រស់​ស្អាត​នោះ? មាន​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​លុយ​ច្រើន​លើ​ផលិតផល​ថែរក្សា​សក់​។​មាន​កត្តា​មួយ​ចំនួន​ដែល​ប៉ះពាល់​ទៅ​លើ​ស្ថានភាព​នៃ​ការ​លូតលាស់​របស់​សក់​ដូច​ជា សុខភាព​ទូទៅ ហ្សែ​ន និង​កត្តា​បរិ​ដ្ឋា​ន​។

យ៉ាងណាមិញ ខ្ញុំ​មាន​រូបមន្ត​ជួយ​សង្គ្រោះ​ការ​លូតលាស់​របស់​សក់​មួយ​ប្រភេទ​ដែល​អាច​ធ្វើ​ឲ្យ​សក់​ដុះ​ឡើង​វិញ​យ៉ាង​អស្ចារ្យ​។

គ្រឿងផ្សំ​ ៖ ១-ប្រេង Castor Oil ២​ស្លាបព្រា​បាយ, ទឹកឃ្មុំ ១​ស្លាបព្រា​បាយ និង ស៊ុត​លឿង ១​គ្រាប់

របៀប​ធ្វើ​៖ ១-ចូរ​លាយ​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ចានគោម​មួយ ហើយ​កូរ​វា​ឲ្យ​សប់​ល្អ​។ អ្នក​ប្រហែលជា​ត្រូវការ​បន្ថែម​គ្រឿ​ផ្សំ​ទាំងអស់​ខាងលើ​មួយ​ទ្វេ​ជា​ពីរ​ហើយ​បើសិនជា​សក់​វែង​។ ២-ចូរ​លាប​ល្បាយ​ខាងលើ​លើ​ស្បែក​ក្បាល និង​ឬ​សក់ ឲ្យ​បាន​សប់​ល្អ ហើយ​ចាំ​លាប​លើ​សក់​ថែម​ទៀត​។ និង៣- ចូរ​ប្រើ​មួក​សម្រាប់​ពាក់​ងូតទឹក​គ្រប​ពីលើ ហើយ​ទុក​ចោល ២ ទៅ​៤​ម៉ោង​ចាំ​លាង​ជម្រះ​វិញ​។

ចូរ​ចាំ​ថា ចូរ​ធ្វើ​បែប​នេះ​យ៉ាង​ហោច​ណាស់​ម្តង ឬ​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។ អ្នក​នឹង​ឃើញ​លទ្ធផល​នៅ​រយៈពេល ២​ខែ​ក្រោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ