ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដែនដី ៖ អ្នក​អភិវឌ្ឍន៍​ត្រូវ​អនុវត្ត​តាម​ប្រកាស​អំពី​ការ​អភិវឌ្ឍ​ដី ដើម្បី​ឱ្យ​ពលរដ្ឋ​ជៀស​ផុត​ពី​បញ្ហា​ប្រឈម

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធាន​ភ្នំពេញ ៖ ការ​ពុះ​ដី​ឡូត៍​លក់​នា​ពេល​បច្ចុប្បន្ន​មានការ​ពេញ​និយម​ទាំង​អ្នក​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​មាន​ស្ទើរ​នៅ​គ្រប់​តំបន់​នៅ​ទូ​ទាំង​ប្រទេស ។ ទន្ទឹម​នឹង​ការ​កើនឡើង​នូវ​ការ​ពុះ​ដី​ឡូត៍​មាន​ច្រើន​នេះ​គេ​សង្កេត​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​បានការ​បារម្ភ​ដូច​ៗ​គ្នា​ថា ការ​ពុះ​ដី​ឡូត៍​លក់​កាន់តែ​មាន​ច្រើន​អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​បញ្ហា​ប្រឈម ហើយ​ដើម្បី​ជៀស​ផុត​ពី​កង្វល់​នេះ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​អភិវឌ្ឍន៍​ដីធ្លី​ទាំងអស់…

​រាជធាន​ភ្នំពេញ ៖ ការ​ពុះ​ដី​ឡូត៍​លក់​នា​ពេល​បច្ចុប្បន្ន​មានការ​ពេញ​និយម​ទាំង​អ្នក​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​មាន​ស្ទើរ​នៅ​គ្រប់​តំបន់​នៅ​ទូ​ទាំង​ប្រទេស ។ ទន្ទឹម​នឹង​ការ​កើនឡើង​នូវ​ការ​ពុះ​ដី​ឡូត៍​មាន​ច្រើន​នេះ​គេ​សង្កេត​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​បានការ​បារម្ភ​ដូច​ៗ​គ្នា​ថា ការ​ពុះ​ដី​ឡូត៍​លក់​កាន់តែ​មាន​ច្រើន​អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​បញ្ហា​ប្រឈម ហើយ​ដើម្បី​ជៀស​ផុត​ពី​កង្វល់​នេះ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នក​អភិវឌ្ឍន៍​ដីធ្លី​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ប្រកាស​ស្តី​ពី​ការ «​អភិវឌ្ឍន៍​ដី​» ដែល​ក្រសួង​បាន​រៀបចំ និង​ត្រូវ​សុំ​ច្បាប់​អនុញ្ញាតិ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ។

លោក ឡៅ​ទិព្វ សីហា មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​បញ្ជាក់​ថា ចំពោះ​បញ្ហា​ការ​ពុះ​ដី​ឡូត៍​លក់​មានការ​រីក​ចម្រើន​នេះ​មែនទែន​វា​មិន​មាន​អ្វី​គួរ​បារម្ភ​ទេ ដោយសារ​ក្រសួង​រៀបចំ​ដែនដី​មាន​ប្រកាស​និយាយ​អំពី​ការ​អភិវឌ្ឍ​ដី ។ ដូចនេះ​អ្នក​អភិវឌ្ឍន៍​ដី​អ្នក​ពុះ​ដី​ឡូត៍​លក់​ត្រូវ​អនុវត្ត​តាម​លិខិត​គតិយុត្តិ ពិសេស​អនុវត្ត​លិខិត​គតិយុត្តិ ,​អំពី​ការ​ប្រកាស​ដី​ដែល​អ្នក​អភិវឌ្ឍន៍​ដីធ្លី​ទាំងអស់​ចាំ​បាត់​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាតិ​ជា​មុន ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រាជធានី​-​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​ទាំងអស់ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​រូប​នេះ​អ្នក​អភិវឌ្ឍន៍​ដីធ្លី​ទាំងអស់​អនុវត្ត​តាម​ប្រកាស​ពី​ការ​អភិវឌ្ឍ​ដី​ដែល​ក្រសួង​បាន​រៀបចំ និង​បាន​កំណត់​រួច​មក​ហើយ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា «​ដើម្បី​ឱ្យ​ពលរដ្ឋ​ជៀស​ផុត​ពី​ហានិភ័យ​ពី​ការ​ទិញ​ដី​ឡូត៍​នេះ​អ្នក​អភិវឌ្ឍន៍​ដី​មេត្តា​អនុវត្ត​ឱ្យ​បាន​តាម​ប្រកាស​ស្តី​ពី​ការ​អភិវឌ្ឍ​ដី​របស់​ក្រសួង​ដែនដី​មុន​អភិវឌ្ឍន៍​នៅ​តាម​ការដ្ឋាន ។ អ្នក​អភិវឌ្ឍន៍​ដី​ចាំបាច់​ត្រូវ​មាន​ឯកសារ​សុំ​ច្បាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បញ្ជាក់​ឱ្យ​អ្នកទិញ​គាត់​បានឃើញ​ថា ការ​អភិវឌ្ឍ​ដី​របស់​ពួក​គាត់​មានច្បាប់​ត្រឹមត្រូវ​មុន​គាត់​ធ្វើការ​ប្រកាស​លក់​» ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​៣ ឧសភា ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើការ​ទិញ​លក់​ដី​ឡូត៍ និង​លំនៅ​ឋាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​អាច​ជៀង​វាង​ផុត​ពី​ហានិភ័យ​ជាយ​ថា ហេតុ​ដែល​បង្ក​ឡើង​ដោយ​ជនខិលខូច ពលរដ្ឋ​ត្រូវ​យល់​ដឹង​នូវ​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន ។ ក​-)​ព័ត៌មាន​សម្រាប់​ការ​ទិញ​ដី​ឡូត៍​៖១-)​ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ក្នុង​វិញ្ញ​បន​ប​ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​តើ​ជា​របស់​អ្នក​អភិវឌ្ឍ​គម្រោង​ពុះ​ដី​ឡូត៍​លក់​ឬ​ជា​របស់​អ្នក​ផ្សេង​) ២-) វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​មាន​ជាប់​បន្ទុក​ឬ​អត់​) ៣-) លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ ឬ​អង្គភាព​មាន​សមត្ថកិច្ច (​ដូច​មាន​ចែង​ក្នុង​ប្រកាស​លេខ​០៨៧ ដ​.​ន​.​ស​ប្រក​/​នី​ក​.​ចុះ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ ស្តី​ពី​ការ​អភិវឌ្ឍ​ដី​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​) ៤-) ឯកសារ​បង់ពន្ធ​អចលនវត្ថុ ៥-​បណ្ណ​បំបែក​ក្បាលដី​និង​៦-) ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់ ឬ​ទិញ ។

ដោយឡែក (​ខ​-) ព័ត៌មាន​សម្រាប់​កាត​ទិញ​លំនៅ​ឋាន ៖ ១-) លិខិតអនុញ្ញាត​សាងសង់ (​ចេញ​ដោយ​ក្រសួង​ដែនដី​នគ​រូបី​យ​កម្ម និង​សំណង់​ឬ​សាលា​រាជធានី​ខេត្ត​) ២-)​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អ​ចនទ្រ​ព្យ (​មាន​ជាប់​បន្ទុក ឬ​អត់​) ៣-) អាជ្ញា​បណ្ណ​អភិវឌ្ឍ​លំនៅ​ឋាន (​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) ៤-)​ឯកសារ​បង់ពន្ធ​អចលនវត្ថុ ៥-) បណ្ណ​បំបែក​ក្បាលដី និង​៦-) ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-​ទិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ