ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​ៗ ! បង្ក្រាប​ផ្ទះសំណាក់​ទី​១ បែកធ្លាយ​មេខ្លោង​នៅផ្ទះ​សំណាក់​ទី​២

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តាមប្រភព​ច្បាស់ការ​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​3​នាក់​ត្រូវ​បាន​រំដោះ និង​ជនសង្ស័យ​12​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ករណី​ចិន​ជំរិត​ចិន​ដូច​គ្នា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​15 ខែមិថុនា​ឆ្នាំ​2019 នៅ​ទីតាំង​2​ផ្សេង​គ្នា​ផ្ទះសំណាក់ «​សុផល​ថា​វី​»…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តាមប្រភព​ច្បាស់ការ​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​3​នាក់​ត្រូវ​បាន​រំដោះ និង​ជនសង្ស័យ​12​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ករណី​ចិន​ជំរិត​ចិន​ដូច​គ្នា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​15 ខែមិថុនា​ឆ្នាំ​2019 នៅ​ទីតាំង​2​ផ្សេង​គ្នា​ផ្ទះសំណាក់ «​សុផល​ថា​វី​» និង​ផ្ទះសំណាក់ «​លី​ហូ​វ​» ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​1 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ដដែល​បន្ត​ថា ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​អន្តោប្រវេសន៍​ក្រុង​ប៉ោយ​ប៉ែ​ត​។ ហើយ​ករណី​នេះ​ដំបូង​ធ្វើ​ឡើង​នៅផ្ទះ​សំណាក់​«​សុផល​ថា​វី​» ដោយ​សមត្ថកិច្ច​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ Du Xing yun ភេទ​ប្រុស ដែល​ត្រូវ​គេ​វាយ​ធ្វើបាប មាន​ស្នាម​ជាំ​ស្ទើរ​ពេញ​ខ្លួន​។
ប្រភព​ដដែល​បន្ត​ថា ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​ឃាត់​ជនសង្ស័យ​ចំនួន​6​នាក់ 1.​ឈ្មោះ He wu jun ភេទ​ប្រុស អាយុ​30​ឆ្នាំ 2.​ឈ្មោះ Liu Meng Hui ភេទ​ប្រុស អាយុ​25​ឆ្នាំ 3.​ឈ្មោះ Zhang Hang ភេទ​ប្រុស អាយុ​22​ឆ្នាំ 4.​ឈ្មោះ He Fan ភេទ​ប្រុស អាយុ​25​ឆ្នាំ 5.​ឈ្មោះ Miao Yun ភេទ​ប្រុស អាយុ​20​ឆ្នាំ និង​6.​ឈ្មោះ Li Hong Fu ភេទ​ប្រុស អាយុ​24​ឆ្នាំ​។

ក្រោយ​ការ​បង្ក្រាប​នៅផ្ទះ​សំណាក់​ខាងលើ សមត្ថកិច្ច​ក៏​ឈាន​ទៅ​បង្ក្រាប​ទីតាំង​ទី​2​ទៀត គឺ​នៅផ្ទះ​សំណាក់ «​លី​ហូ​វ​» រំដោះ​បាន​ជន​រង​គ្រោះ​2​នាក់​ទៀត 1.​ឈ្មោះ Tuligule Bao ភេទ​ប្រុស និង​2.​ឈ្មោះ Tiang Gang ភេទ​ប្រុស និង​ឃាត់​ជនសង្ស័យ​6​នាក់​បន្ថែម​ទៀត ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នៅឡើយ​។

ប្រភព​បន្ត​ថា ករណី​បង្ក្រាប​លើក​ទី​01 គឺ​សមត្ថកិច្ច​កម្ពុជា​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ស្ថានទូត​និង​កុង​ស៊ុន​ចិន ដែល​សាច់ញាតិ​ជន​រង​គ្រោះ​ប្តឹង​ឲ្យ​ជួយ​អន្តរាគមន៍ ។ ដោយឡែក​ករណី​ទី​2 គឺ ដោយសារ​ការ​សាកសួរ​ជនសង្ស័យ​ក្រុម​ទី​1 ប្រាប់​ថា មេ​ខ្លោ​ង​របស់​គេ​នៅ​ស្នាក់​ផ្ទះសំណាក់ «​លី​ហូ​វ​» សមត្ថកិច្ច​ក៏​ឈាន​ទៅ​បង្ក្រាប​តែ​ម្តង​។ ហើយ​ករណី​ទី​2 ពេល​សមត្ថកិច្ច​ចូល​ដល់​បន្ទប់​ស្នាក់​នៅ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​គេ​ចងស្លាបសេក​។

ប្រភព​ថា ជន​រង​គ្រោះ​ពេល​នេះ​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​គ្លីនិក​ឈ្នួល ដើម្បី​ព្យាបាល​សុខភាព ឯ​ក្រុម​ជនសង្ស័យ​កំពុង​ត្រូវ​សមត្ថកិច្ច​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នៅឡើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ