ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​គ្នា​ឆ្វែល​ទៅ​ឆ្វែល​ឡើង​សមត្ថកិច្ច​សង្ស័យ​ដេញ​ប្រាវ​ឃាត់​បាន​៦​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ឌុ​ប​គ្នា​ឆ្វែល​ទៅ​ឆ្វែល​មក​ម្តុំ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ប្រដេញ​តាម​តាំង​ពីលើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​មុខ​ព្រ​លាន​យន្តហោះ​រហូត​ដល់​ផ្លូវ​ចូល​មូលដ្ឋាន​ទ័ពអាកាស​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ទើប​ចាប់​ឃាត់​បាន​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​ចំនួន​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ឌុ​ប​គ្នា​ឆ្វែល​ទៅ​ឆ្វែល​មក​ម្តុំ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ប្រដេញ​តាម​តាំង​ពីលើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​មុខ​ព្រ​លាន​យន្តហោះ​រហូត​ដល់​ផ្លូវ​ចូល​មូលដ្ឋាន​ទ័ពអាកាស​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ទើប​ចាប់​ឃាត់​បាន​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​កម្លាំង​នគរបាល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ដងផ្លូវ ស្រាប់តែ​ឃើញ​ក្មេង​ស្ទាវ​មួយ​ក្រុម​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង (​ឌ្រឹ​ម​សង់ ពណ៌​ខ្មៅ​មិន​មាន​ស្លាក​លេខ​មួយ​គ្រឿង ម៉ូតូ SUZUKI Let’s ពណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង 1L-4964 មួយ​គ្រឿង​និង​ម៉ូតូ​YAMAHA ពណ៌​សបិត​ស្កុ​ត​ខៀវ​មួយ​គ្រឿង​) ដោយ​ឃើញ​ជិះ​ក្រឡឹង​ទៅ​ក្រឡឹង​មក ខុស​ប្រក្រតី​ទើប​កម្លាំង​សមត្ថកិច្ច​ប្រដេញ​តាម​ហៅ​ក្រុម​ក្មេង​ស្ទាវ​កាន់តែ​បន្ថែមល្បឿន​រត់​គួរ​ឲ្យ​សង្ស័យ​ណាស់​ដេញ​ស្ទាក់​រហូត​ចាប់​ឃាត់​បាន​នៅ​តាម​ផ្លូវ​ចូល​មូលដ្ឋាន​ទ័ពអាកាស​រួច​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​៕

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​ទាំង​០៦​នាក់ ក្រោយ​ពី​ឃាត់​យក​មក​សាកសួរ​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ​ថា ០៤​នាក់​ក្នុង​ចំណោម​០៦​នាក់ មិន​មាន​សារធាតុ​ញៀន​បាន​អនុញ្ញាតិ​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយឡែក​០២​នាក់​ទៀត ក្នុង​ទឹកនោម​មាន​សារធាតុ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ