ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​​​ទី​២៨… ​ធ្វើ​នៅ​​វៀង​ចន្ទ​ន៍ ប្រទេស​ឡាវ

4 ឆ្នាំ មុន

​គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​លោក​​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨…

​គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​លោក​​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨ ​នៅថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ​មិថុនា ឆ្នាំ​២០១៩ នៅ​ទី​វៀង​ចន្ទ​ន៏ ប្រទេស​ឡាវ ដោយ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​គយ​នៃ​ប្រទេស​អាស៊ាន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​។

កិច្ចប្រជុំ​នេះ​ បាន​ប្រារព្ធ​បើក​ក្រោម​អ​ធីប​តី​ភាព​របស់​លោក​ជំទាវ Thipphakone Chantha vong sa អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ និង​ដឹកនាំ​ប្រជុំ​ដោយ​លោក Bounpaseuth Sikoun labout អគ្គនាយក​ស្តីទី​នៃ​រដ្ឋបាល​គយ​ឡាវ​ ។

ក្នុង​សុន្ទរកថា​បើក លោក​ជំទាវ Thipphakone Chantha vongsa បាន​កត់​សម្គាល់ថា ការ​បង្កើត​សហ​គម​ន៏​សេដ្ឋកិច្ច​អាស៊ាន​កាលពី​ឆ្នាំ​២០១៨ បាន​ប្រែក្លាយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ជាទី​ផ្សារ​និង​មណ្ឌល​ផលិតកម្ម​តែ​មួយ ដែល​បាន​ជម្រុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​កាត់​បន្ថយ​ហ​និ​ភ័យ​ពី​តំបន់​ខាង ក្រៅ ហើយ​កិច្ចប្រជុំ​នេះ គឺជា​វេទិការ​មួយ​សម្រាប់​តាមដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​នានា ក្រោម​​ការ​ទទួលខុសត្រូវ​របស់​រដ្ឋបាល​គយ​អាស៊ាន ក្នុង​គោលបំណង បង្កើន​តម្លាភាព និង​ភាព​អាច​ទាយ​ទុកជា​មុន​បាន​នៃ​ការ​អនុវត្ត​នីតិវិធី​គយ និង​សំដៅ​បង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កាត់​បន្ថយ​តម្លៃ​ធុរកិច្ច​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨​នេះ បាន​សម្រេច​លើ​ការងារ​សំខាន់​ៗ​ មួយ​ចំនួន​ដូច​ជា​៖ ១-​កត់ សម្គាល់​ការ​ចូល​ជា​ធរមាន​ពិធីសារ​ទី​៧ និង​ជម្រុញ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ព​ន្លឿ​ន​ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ទី​២ នៃ​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ ២​-បង្កើត​អនុ​ក្រុមការងារ​សិក្សា​ពី​ការ​កសាង​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ការ​ទទួលស្គាល់​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​ទៅ​វិញ​ទៅ​មក ៣-លើកទឹកចិត្ត​ដល់​រដ្ឋបាល​គយ​ប្រទេស​អាស៊ាន​ទាំងអស់​ឲ្យ​បន្ត​សហការ​ជាមួយ​ស្ថាប័ន​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​កសាង​តារាង​ពន្ធគយ​អាស៊ាន ២០២២, ៤-ស្វា​គម​ន៏​ចំពោះ​វ​ឌ្ឍ​ភាពល្អ​នៃ​ការ​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ដោយ​រដ្ឋបាល​គយ​ប្រទេស​អាស៊ាន​និង​បាន​គួ​សបញ្ជាក់​នូវ​សារៈសំខាន់​នៃ​កិច្ច​សហ ប្រតិ បត្តិការ​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ថ្មី​ៗ ៥-ឯកភាព​ឲ្យ​ក្រុមការងារ​គយ​អាស៊ាន​ចាប់ផ្តើម​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន​គយ​ឆ្នាំ ២០២១-២០២៥, ៦-ស្វា​គម​ន៍​ចំពោះ​វឌ្ឍនភាព​ការ​កសាង​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​អាស៊ាន និង​បាន​ជម្រុញ​គ្រប់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​អនុវត្ត​ការ​ផ្លាស់​ប្តូរ​វិញ្ញ​បន​ប​ត្រ​ប្រភព​ទំនិញ​ក្នុង​ទម្រង់​អេ​ឡិ​ក​ត្រូ​និក​ឲ្យ​បាន​សម្រេច​ត្រឹម​ដំណាច់ឆ្នាំ ២០១៩ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ​លោក​បណ្ឌិត គុណ ញឹ​ម បាន​លើក​ឡើង​អំពី​ក្រុមការងារ​គយ​អាស៊ាន ដែល​ត្រូវ​យក​ចិត្តទុកដាក់​បន្ថែម និង​លើក​ជា​សកម្មភាព​ការងារ ដើម្បី​ឆ្លើយ​តប​នឹង​លើ​បញ្ហា​ប្រឈម​ថ្មី​ៗ ដូច​ជា​ការ​កើន ឡើង​អំពើ​រត់ពន្ធ​គ្រឿងញៀន​និង​សត្វព្រៃ​ខុសច្បាប់ ការ​រត់ពន្ធ​កាក​សំណល់​ផ្លា​ស្ទិ​ក​ពី​បណ្តា​ប្រទេស​អ​ភី​វ​ឌ្ឍ​ន៏​មក​ក្នុង​អាស៊ាន និង​ការ​គម្រាមកំហែង​ភេរវកម្ម​ថ្មី​ៗ​នៅ​ក្នុង​តំបន់​ជាដើម ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​គយ​ជប៉ុន ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​ថ្លែងអំណរគុណ​ប្រទេស​ជប៉ុន​ដែល​បាន​ផ្ថ​ល់​ជំនួយ​បច្ចេកទេស​លើ​ការ​កសាង​សមត្ថភាព​មន្ត្រី​គយ​ទាំង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន និង​ទ្វេភាគី ព្រមទាំង​បាន​ស្នើ​ដល់​រដ្ឋបាល​គយ​នៃ​ប្រទេស​ជប៉ុន​ឲ្យ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​បន្ថែម​ទៀតរ​ដល់​រដ្ឋបាល​គយ​នៃ​ប្រទេស​សមាជិក​អាស៊ាន ។

កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨ ក៏​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ដោយឡែក​ពី​គ្នា​ជាមួយ​គណៈ ប្រតិភូ​រដ្ឋបាល​គយ​អូស្ត្រាលី​, ចិន​, ជប៉ុន កូរ៉េ និង​អង្គការ​គយ​ពិភពលោក ដើម្បី​ពង្រឹង​កិច្ច​សហប្រតិ បត្តិការ​ពាក់ព័ន្ធ​នឺ​ង​ការងារ​គយ​និង​បាន​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​វិស័យ​ឯកជន​សំខាន់​ៗ​ចំនួន​ពីរ​រួម​មាន ១)​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប និង​២) ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហការ​រវាង​រដ្ឋបាល​គយ​និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។

ឆ្លៀតឱកាស​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៨​នេះ គណៈប្រតិភូ អគរ បាន​ប្រជុំ​ទ្វេភាគី​ជា មួយ​អង្គការ​គយ​ពិភពលោក​ដឹកនាំ​ដោយ​លោក​អគ្គលេខាធិការ​រង Ricardo TREVINO ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គយ​រវាង អគរ និង​អង្គការ​គយ​ពិភពលោក​, និង ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ាន​-​អឺរ៉ុប ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​ថ្មី​ៗ​នៃ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​សំដៅ​គាំទ្រ និង​លើក​ស្ទួយ​វិស័យ​ឯកជន ព្រមទាំង​ជម្រាប​ជួន​វិស័យ​ឯកជន​អំពី​លទ្ធផល​នៃ​ការ​អនុ​វ​ត្ក​ម្ម​វិធី​កែទម្រង់​និង​ទំនើប​កម្ម​គយ​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ