ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការណ៍..! ទូរស័ព្ទ Huawei Mate X នឹង​ចេញ​លក់​​ក្នុងខែកញ្ញា

4 ឆ្នាំ មុន

តាមប្រភព gsmarenaឱ្យដឹងថា កាលពី​ខែកុម្ភៈ​កន្លង​មក ​ក្រុមហ៊ុន Huawei បាន​ប្រកាស​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Mate X ដែល​វា​មាន​អេ​ក្រង់​អាច​បត់​ចូល​គ្នា​បាន ។…

តាមប្រភព gsmarenaឱ្យដឹងថា កាលពី​ខែកុម្ភៈ​កន្លង​មក ​ក្រុមហ៊ុន Huawei បាន​ប្រកាស​ទូរស័ព្ទ​
ស្មា​ត​ហ្វូ​ន Mate X ដែល​វា​មាន​អេ​ក្រង់​អាច​បត់​ចូល​គ្នា​បាន ។ ឧបករណ៍​នេះ ​ត្រូវ​បាន​គេ​គ្រោង​នឹង​ចេញ​លក់​នៅ​ចុងខែ​នេះ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ហាមឃាត់​ពាណិជ្ជកម្ម​ទាំងមូល​របស់​អា​មេ​រិ​ក បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផែនការ​របស់​ក្រុមហ៊ុន​ផលិត​របស់​ចិន​មួយ​នេះ ។ របាយការណ៍​ថ្មី​ពី​ស្ថានីយទូរទស្សន៍ CNBC និង​កាសែត The Wall Street Journal បាន​អះអាង​ថា​ទូរស័ព្ទ​ដែល​អាច​បត់​ចូល​គ្នានេះ​នឹង​ត្រូវ​គេ​គ្រោង​ដាក់​លក់​នៅ​ខែកញ្ញា ។

យោង​តាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Huawei បានឱ្យ​ដឹង​ថា​ទូរស័ព្ទ Mate X នឹង​ចាប់ផ្តើម​លក់​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​ផ្តោត​លើ​ទីផ្សារ​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ 5G ត្រូវ​បាន​ដាក់​ពង្រាយ ។ អ្នកនាំ ពាក្យ​បាន​និយាយ​ថា Mate X កំពុង​ឆ្លងកាត់​ការ​ធ្វើតេស្ត​យ៉ាង​ទូលំទូលាយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​វា​ពិតជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ចេញ​លក់​ដ៏​ធំ​មួយ ។

ក្រុមហ៊ុន Huawei ក៏​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត និង​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ដើម្បី​ធ្វើ​ឱ្យ​ប្រាក ដ​ដែរ​ថា​ ឧបករណ៍​នេះ ​នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ចេញពី​ប្រអប់តែ​ម្តង ។ អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​មិន​ប៉ះពាល់​ដល់​សមត្ថភាព​របស់ Mate X ក្នុង​ការ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ឈុត​កម្មវិធី Google ដូចដែល​វា​ត្រូវ​បាន​ប្រកាស​មុន​ពេល​បញ្ជីខ្មៅ​នោះ​ទេ ។ ទូរស័ព្ទ Mate X នឹង​មាន​វត្ត​មាននៅ​ក្នុង Interstellar Blue សម្រាប់​តម្លៃ ២៦០០ ដុល្លារ​អា​មេ​រិ​ក ។​​​ ដោយ៖ សោម វិសាល

អត្ថបទសរសេរ ដោយ