ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​និង​ចិន​កុំ​ព្រហើន​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​ ចូល​សង្គ្រាម​នុយ​ក្លេ​អែរ

4 ឆ្នាំ មុន

ពិភពលោក​កំពុង​តែ​កក្រើក​នឹង​សង្គ្រាម​ពាណិជ្ជកម្មរវាង​អា​មេ​រិ​ក​និង​ចិន​ ។ សង្គ្រាម​ដែល​ចាប់ផ្តើម​ដោយ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​អោ​យរង្គើ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។ ប្រទេស​មហាអំណាច​ធំ​បំផុត​ទាំង​ពីរ​ ក៏​ប្រឈម​មុខ​ដាក់​គ្នា​ជា​ពា​ក្យ​សម្តី​យ៉ាងច្រើន​ដង​ ដែល​ធ្វើ​អោយ​មានការ​ភ័យ​ខ្លាច​ផង​ដែរ​​អំពី​សន្តិសុខ​ពិភពលោក​។…

ពិភពលោក​កំពុង​តែ​កក្រើក​នឹង​សង្គ្រាម​ពាណិជ្ជកម្មរវាង​អា​មេ​រិ​ក​និង​ចិន​ ។ សង្គ្រាម​ដែល​ចាប់ផ្តើម​ដោយ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​អោ​យរង្គើ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

ប្រទេស​មហាអំណាច​ធំ​បំផុត​ទាំង​ពីរ​ ក៏​ប្រឈម​មុខ​ដាក់​គ្នា​ជា​ពា​ក្យ​សម្តី​យ៉ាងច្រើន​ដង​ ដែល​ធ្វើ​អោយ​មានការ​ភ័យ​ខ្លាច​ផង​ដែរ​​អំពី​សន្តិសុខ​ពិភពលោក​។

បើសិនជា​ប្រទេស​ធំ​ទាំង​ពីរ​ព្រហើន​ហ៊ាន​ឈ្លោះ​គ្នា​ដោយ​អាវុធ​មែន​នោះ វា​នឹង​ក្លាយជា​មហន្តរាយ​ដ៏ធំ​របស់​ពិភពលោក​ ដោយ​ពិចារណា​ទៅ​លើ​ភាព​ទំនើប​ផ្នែក​សព្វាវុធ​របស់​ប្រទេស​ទាំង​ពីរ​ ។

គេ​ដឹង​ថា​ ទាំង​ចិន​និង​អា​មេ​រិ​ក​សុ​ទ្ឋ​តែ​ដឹង​ថា​ មហន្តរាយ​នឹង​កើត​មាន​ដល់​ប្រទេស​ទាំង​ពីរ ​និង​ពិភពលោក​ទាំងមូល បើសិនជា​ពួក​គេ​ថ្លើមធំ​ហ៊ាន​សម្រេចចិត្ត​ខុស​ចេញពី​សង្គ្រាម ពាណិជ្ជកម្ម​ទៅ​ជា​សង្គ្រាម​នុយក្លេ​អែរ​មែន​នោះ​។

ដូច្នេះ​ប្រទេស​ចិន​និង​អាម​រិ​ក​មិន​ល្ងង់​ប្រថុយ​ឈ្លោះ​គ្នា​ដោយ​អាវុធ​នោះ​ឡើយ​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ