ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ចរណៃ​, ចក្រពង្ស​, ចរិយា​, ចន្ទរង្សី ពិតជា​ពីរោះ​ណាស់

4 ឆ្នាំ មុន

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ង៉ែត​- សម្តី​ហៅ​ក្មេង​តូច កូនង៉ែត ចាស់​បុរាណ​និយម​ដាក់​ឈ្មោះ​ង៉ែត​ឱ្យ​កូនចៅ ជា​ពាក្យ​បញ្ចេញ​សំឡេង​ស្រទន់ ពីរោះ ។

ងារ​- ទី​តំណែង​រាជការ​តាម​បណ្តា​ស័ក្តិនានា ។ ជា​ឈ្មោះ​អ្នកមាន​តំណែង​ធំ​ទូលាយ ហើយ​ត្រជាក់​ដូច​ពន្លឺ​ព្រះ​ចន្ទ ។

ចក្រី​- អ្នកមាន​ចក្រ អ្នក​ទ្រទ្រង់​ចក្រ ។ ជា​ងារ​របស់​សេនាបតី​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​នាទី​សម្រេច​កិច្ចការ​ផ្នែក​ខាង​ក្រសួង​យុទ្ធនាធិការ សម្តេច ចក្រី ។

ចក្រពង្ស​- វង្ស​នៃ​ស្តេច​ចក្រពត្តិ វង្ស​នៃ​ក្សត្រ​អ្នកគ្រប់គ្រង​អាណាចក្រ ។

ចក្រាយុធ​- អ្នក​ដែល​មាន​ចក្រ​ជា​អាវុធ​នៅ​នឹង​ដៃ អ្នក​អង់អាច​ក្លាហាន អ្នក​មុះ​មុត ។

ចក្រាវុធ​- អ្នកមាន​ចក្រ​ជា​អាវុធ អ្នកមាន​បណ្តា​ស័ក្តិធំ ច្រើន​ជា​មេទ័ព ។

ចង្កុលណី​- អាន​ថា ចង់​កុ​ល​ឡាក់​ណី វល្លិ​មួយ​ប្រភេទ​អម្បូរ​ដូច​ឈូក​ដែរ មាន​កេសរផ្កា​ច្រើន​ស្រទាប់ ផ្កា​បែក​ជា​ខ្នែង​ត​ពី​គ្នា​ជា​បី ឬ​ជា​បួន​ក៏​មាន​ក្លិនក្រអូប​ឈ្ងុយ ។ ជា​ឈ្មោះ​ឥស្សរជន​ល្បី​ៗ ។

ចន្ទរង្សី​- រស្មី​ព្រះ​ចន្ទ ពន្លឺ​ព្រះ​ចន្ទ ។ ឈ្មោះ​នេះ​ឃើញ​មាន​ប្រើ​នៅ​ក្នុង​វង្ស​ក្សត្រ ។

ចរណៃ​- កែវ​, ត្បូង​ដែល​គេ​ច្នៃ​រួម​ហើយ ។ កែវចរណៃ ដាក់​ឈ្មោះ​ឱ្យ​កូនស្រី​ប្រពៃ​ពិត ។

ចម្ប៉ា​- ជា​ប្រភេទ​ដើម​ផ្កា​មួយ​ប្រភេទ​មាន​ក្លិនក្រអូប​ឈ្ងប់ មាន​ពីរ​ពណ៌​គឺ ក្រហម និង​ស ជា​ឈ្មោះ​កូនស្រី​ពិតជា​ពីរោះ​ណាស់ ។

ចរិយា​- ការ​ប្រព្រឹត្ត​, សំណាង​, ភ័ព្វព្រេង​សំណាង អ្នក​ហ្នឹង​មាន​ចរិយា​ល្អ​ណាស់ ។​ជា​ឈ្មោះ​កូនស្រី​ដែល​មាន​រាង​ខ្ពស់​ស្រ​ឡូ​ន​មាន​ឫកពា​គួរ​ជាទី​ស្រឡាញ់​ពេញចិត្ត ។​នៅ​មាន​ត​…