ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​វីវរ​ហើយ ! តារា​​ប្រុស​ថៃ​ដ៏​ល្បី​រូប​នេះ​ប្រឈម​នឹង​ការ​ជាប់គុក​៦​ខែ ថែម​ទាំង​…

4 ឆ្នាំ មុន

ថៃ​៖ តុលាការ​សង្កាត់​ព្រះ​នគរ​ខាងត្បូង បាន​សម្រេច​ផ្តន្ទាទោស​ឱ្យ​លោក កា​ណុ​ក​ឆ័ត ម៉ា​ន់​យ៉ា​ថ​អន ​តួអង្គ​ក្នុង​រឿង​ភាគ «Huajai Sila» ជាប់គុក​6​ខែ បន្ទាប់​ពី​មានការ​បង្ហាញ​គាំទ្រ…

ថៃ​៖ តុលាការ​សង្កាត់​ព្រះ​នគរ​ខាងត្បូង បាន​សម្រេច​ផ្តន្ទាទោស​ឱ្យ​លោក កា​ណុ​ក​ឆ័ត ម៉ា​ន់​យ៉ា​ថ​អន ​តួអង្គ​ក្នុង​រឿង​ភាគ «Huajai Sila» ជាប់គុក​6​ខែ បន្ទាប់​ពី​មានការ​បង្ហាញ​គាំទ្រ (review) ផលិតផល​អាហារ​បំប៉ន​របស់ Magic Skin ជាមួយនឹង​ការ​ផាកពិន័យ​ចំនួន 15000 បាត រង់ចាំ​ការ​កាត់ទោស​រយៈពេល 1 ឆ្នាំ ។

កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ព្រះរាជអាជ្ញា​តុលាការ​សង្កាត់​៤ បាន​ដាក់​បណ្ដឹង លោក កា​ណុ​ក​ឆ័ត ម៉ា​ន់​យ៉ា​ថ​អន អាយុ​២៨​ឆ្នាំ អាជីព​តារា​សម្ដែង​ម្នាក់​នៃ​ក្រុម​តារា Net Idol ដែល​បាន​ទទួល​ការ​ធ្វើ review ផលិតផល​អាហារ​បំប៉ន​របស់ Magic Skin បាន​ពិចារណា​ឱ្យ​មានទោស​តាម​មាត្រា 40,70 ជាប់គុក​1​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ 30,000 បាត ។

ដោយសារ​តែ​លោក កា​ណុ​ក​ឆ័ត តែង​ផ្ដល់​ការ​សហការ ការ​សារភាព និង​ជា​ប្រយោជន៍​ដល់​ការ​ពិចារណា តុលាការ​បាន​បន្ថយទោស​ឱ្យ​មួយ​ផ្នែក ដូច្នេះ​លោក​ត្រូវ​ជាប់​ពន្ធនាគារ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន 15000 បាត ដោយ​រង់ចាំ​ការ​កាត់ទោស​រយៈពេល​1​ឆ្នាំ ៕

ប្រភព ៖ workpointnews , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ