​ពុល​អាហារ អាច​ស្រាល និង​ធ្ងន់ ដូច្នេះ​កុំ​ធ្វេសប្រហែសឱ្យសោះ


ករណី​ភាគច្រើន​នៃ​ការ​ពុល​អាហារ​មិន​តម្រូវ​ឲ្យ​មានការ​មើលថែ​ពី​គ្រូពេទ្យ​នោះ​ទេ ប៉ុន្តែ ការ​ពុល​អាហារ​មួយ​ចំនួន​ពិតជា​ត្រូវការ​ជំនួយ​ជា​បន្ទាន់​។ បញ្ហា​ធ្ងន់ធ្ងរ​ទូទៅ​បំផុត​ដែល​កើត​មាន​ឡើង​ដោយសារ​ការ​ពុល​អាហារ គឺ​ការ​ខ្វះ​ជាតិ​ទឹក​។ ប្រសិនបើ​អ្នកមាន​សុខភាព​ល្អ អ្នក​ហាក់ដូចជា​មិន​ងាយ​នឹង​ខ្វះ​ជាតិ​ទឹក​នោះ​ទេ ពីព្រោះ​អ្នក​បាន​ផឹកទឹក​គ្រប់គ្រាន់ ដើម្បី​បំពេញ​នូវ​អ្វី​ដែល​អ្នក​បាន​បាត់បង់​តាម​រយៈ​ការ​រាគ ឬ​ក្អួត​នោះ​ហើយ​។

សូម​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដូច​ខាងក្រោម ៖ ក្អួត​លើស​ពី ១២ ម៉ោង , រាគ គួប​ផ្សំ​នឹង​មាន​គ្រុនក្តៅ​លើស​ពី ៣៨,៣ អង្សារ​សេ, ឈឺពោះ​ខ្លាំង ដែល​មិន​បាត់​ទៅ​វិញ​ក្រោយ​ពី​ជុះ​លាមក​ហើយ, លាមក​មាន​ឈាម ឬ​ក្អួ​ក​មាន​ឈាម, លាមក​មាន​ពណ៌​ខ្មៅ និង​ បេះដូង​លោត​ញាប់​ខុសធម្មតា​។

អ្នក​ក៏​គួរតែ​ឲ្យ​ម្តាយ ឬ​ឪពុក​របស់​អ្នក​បានដឹង ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​។ ពួក​គេ​អាច​នឹង​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​។ រោគ​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​រួម​មាន ៖ ស្រេកទឹក​ខ្លាំង, នោម​តិច ឬ​មិន​នោម​សោះ, វិលមុខ, រូង​ភ្នែក និង​ ធី​ង​ធោ​ង ឬ​អស់កម្លាំង​។

ប្រសិនបើ​អ្នក​ទើបតែ​មក​ពី​ដំណើរ​កំសាន្ត​នៅ​ប្រទេស​ក្រៅ​ថ្មី​ៗ ហើយ​ចាប់ផ្តើម​មាន​រាគ ឬ​រោគ​សញ្ញា​នៃ​បញ្ហា​ក្រពះ​ដទៃ​ទៀត វា​ជា​រឿង​ល្អ​ក្នុង​ការ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

ការ​ពុល​អាហារ (​ជា​ពិសេស​ជាមួយនឹង​ការ​ខ្វះ​ជាតិ​ទឹក​) អាច​ជា​សញ្ញា​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ឬ​មាន​បញ្ហា​សុខភាព​។ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព​ដូច​ជា មាន​ជំងឺ​ខ្សោយ​តម្រងនោម​ជាដើម​នោះ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ៗ​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ឲ្យ​គ្រូពេទ្យ​ដឹង​ជា​មុន ប្រសិនបើ​ពួក​គេ​មាន​ពុល​អាហារ ពីព្រោះ​មេរោគ​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ទារក​ដែល​មិន​ទាន់​កើត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ