ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឆាប់​រហ័ស… គ្រាន់តែ​ញ៉ាំអាហារ​ទាំងនេះ

4 ឆ្នាំ មុន

កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​បង្ក​ឱ្យ​កើត​មាន​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​មួយ​ហៅ​ថា ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ។​ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​នេះ ការ​ជ្រើសរើស ឬ​រក្សា​បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​និង​ការ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា គឺ​សំខាន់​ណាស់​។ ថា​តើ​អាហារ​បែប​ណា​ទៅ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh…

កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​បង្ក​ឱ្យ​កើត​មាន​បញ្ហា​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​មួយ​ហៅ​ថា ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (gout) ។​ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​នេះ ការ​ជ្រើសរើស ឬ​រក្សា​បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​និង​ការ​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា គឺ​សំខាន់​ណាស់​។ ថា​តើ​អាហារ​បែប​ណា​ទៅ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភេទ​នៃ​ផ្លែ​ឈើ​ដែល​អ្នកមាន​បញ្ហា​ឡើង​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​គួរ​ទទួលទាន​ជា​ប្រចាំ ៖

១. បន្លែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ជួយ​បញ្ចុះ​កម្រិត​នៃ​អាស៊ីត​អ៊ុយ​រិ​ក​ដែល​លើស​បាន​យ៉ាង​ឆាប់រហ័ស​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ឡើង​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​ក្នុង​ឈាម ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង​ជា​ប្រចាំ​។

២. ទឹក ៖ ការ​ទទួលទាន​ទឹក​ធម្មតា​ឱ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ជួយ​កាត់​បន្ថយ​និង​ទប់ស្កាត់​បញ្ហា​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​ក្នុង​ឈាម​ផង​ដែរ​។ អ្នកជំនាញ​សុខភាព​ណែនាំ​ឱ្យ​ទទួលទាន​ទឹក​ប្រមាណ​ជា ២ លី​ត្រ ឬ ៨ កែវ​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​ដើម្បី​រក្សា​បាន​សុខភាព​ល្អ​ប្រសើរ​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ រួម​ទាំង​បញ្ហា​អាស៊ីត​អ៊ិ​យ​រិ​ក​ឡើង​ខ្ពស់​។

៣. ផ្លែ​ចេក ៖ មាន​ប្រយោជន៍​ណាស់​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​។ គ្រាន់តែ​ទទួលទាន​ចេក​ឱ្យ​បាន​ពី ៨ ទៅ ៩ ផ្លែ សម្រាប់​រយៈពេល ៣ ឬ ៤ ថ្ងៃ ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​និង​ការ​ហើម​នៃ​សន្លាក់​ដែល​បណ្ដាល​មក​ពី​ការ​កើនឡើង​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​កបាន​យ៉ាង​ប្រសើរ​។

៤. ផ្លែ​ឈើ​មាន​រសជាតិ​ជូរ ៖ ផ្លែ​ឈើ​ដូច​ជា ក្រូចឆ្មារ ក្រូចឃ្វិច ផ្លែក្រូច​លឿង ក្រូចថ្លុង និង​ទំពាំងបាយជូរ គឺជា​ប្រភេទ​នៃ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ប្រសើរ​ណាស់​សម្រាប់​ការ​ព្យាបាល​ជំងឺ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក ឬ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​នេះ​។

៥. ត្រី​សាល​ម៉ុ​ន ៖ នោះ​ក៏​ព្រោះតែ​ត្រី​សាល​ម៉ុ​ន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​កាត់​បន្ថយ​អាកា​រៈ​ហើម​សន្លាក់​ (ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ