ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយ័ន​ហេ​រី​ធេ​ច ប្រកាស​នាំ​ចេញ​ជី​ធម្ម​ជាតិ​​ជប៉ុន​សញ្ញា​ផែនដី​ទៅ​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ដោយ​ដំបូង​ឡើងជា​ក្រុមហ៊ុន​នាំ​ចូល ជីធម្មជាតិ​ពី​ប្រទេស​ជប៉ុន ក្នុង​ទិស​ដៅ​ជួយ​ប្រជា​កសិករ​ខ្មែរ​យើង​ឲ្យ​បាន​ប្រើប្រាស់ ជី​ដែល​មានគុណ​ភាពល្អ​ដើម្បី​ស្តារ និង​កែ​លំអរ​ដី​ដែល​ខូច​រិច​រិល ដោយសារ​ការ​ប្រើប្រាស់​ជី​ផ្សេង​ៗ​មិន​បាន​សម​ស្រប…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ដោយ​ដំបូង​ឡើងជា​ក្រុមហ៊ុន​នាំ​ចូល ជីធម្មជាតិ​ពី​ប្រទេស​ជប៉ុន ក្នុង​ទិស​ដៅ​ជួយ​ប្រជា​កសិករ​ខ្មែរ​យើង​ឲ្យ​បាន​ប្រើប្រាស់ ជី​ដែល​មានគុណ​ភាពល្អ​ដើម្បី​ស្តារ និង​កែ​លំអរ​ដី​ដែល​ខូច​រិច​រិល ដោយសារ​ការ​ប្រើប្រាស់​ជី​ផ្សេង​ៗ​មិន​បាន​សម​ស្រប ឲ្យ​ក្លាយជា​ដី​មាន​ជីជាតិ​ស្ថិតស្ថេរ​ឡើង​វិញ ធានា​សុវត្ថិភាព បរិស្ថាន និង​សុខភាព​របស់​ពួក​គាត់​។

ទទឹម​នឹង​នេះ​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​យើង បាន​សិក្សា​ស្រាវជ្រាវ​នៅ​បច្ចេកទេស​ថ្មី​តាម​លក្ខណៈ​​ធម្មជាតិ ដើម្បី​ប្រើប្រាស់​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​តំបន់​ត្រូពិច ។ បន្ទាប់​ពី​មានការ​គាំទ្រ​យ៉ាង​ច្រើន​ពី​កសិករ​កម្ពុជា ក្រុមហ៊ុន​នេះ​ក៏​បាន​ងាក​មក​ផលិត​ជី​នៅ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់ ហើយ​ក៏​បាន​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ភូមា​ជា​ផ្លូវការ​ផង​ដែរ ។ នេះ​ជា​មោទនភាព និង​ភាព​រីក​ចម្រើន​មួយ​របស់​ក្រុមហ៊ុន ក្នុង​ការ​ផ្គត់ផ្គង់​ជី កសិកម្ម​ធម្មជាតិ ដល់​កសិករ ។

បើ​តាម​លោក​ចាន់ វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន​បាយ័ន​ហេ​រី​ធេ​ច បានឱ្យ​ដឹង​ថា បើ​ទោះជា​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ ចំពោះ​ផលិតផល​របស់​យើង​ដែល​កំពុង​មាន​ដាក់​លក់​ក្នុង​ទីផ្សារ​យ៉ាងណា​ក្តី ក៏​ក្រុមហ៊ុន​បាយ័ន នៅ​តែ​រក្សា​ផែនការ​ពង្រឹង​ការ​អភិ​វត្ត​ន៍​ផ្នែក​បច្ចេកទេស ដោយ​បាន​សហការ​ជាមួយ​ដៃគូ ដើម្បី​ស្រាវជ្រាវ​នូវ​រូបមន្ត​ថ្មី​ៗ តួរ​យ៉ាងដូច​ជា ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​ពិសេស ហើយ​ថ្មី​ៗ​នេះ​ក៏​បាន​ចាប់ផ្តើម​ចែកចាយ​លើ​ទីផ្សារ​រួច​ហើយ​ដែរ ។

ចំពោះ​រូបមន្ត​ថ្មី​នេះ កាន់តែ​ប្រសើរ​ជាង​មុន ព្រោះ​ជី​ថ្មី​នេះ​ជួយ​ឲ្យ​ប្រជា​កសិករ​អាច​ដាំ​ដុះ​ដំណាំ​ដដែល​ៗ​លើ​ដី​ដដែល​ៗ ដោយ​មិន​ប៉ះពាល់​ដល់​គុណភាព​ដី ថែម​ទាំង​ជួយ​បង្កើន​ទិន្នផល​កាន់តែ​ខ្ពស់ កាត់​បន្ថយ​ជំងឺ និង​សត្វល្អិត ជា​ពិសេស​បច្ចេកទេស​ថ្មី​នេះ សម​ស្រប​លើ​ការ​ដាំ​ដុះ​ដំណាំ​រយៈពេល​យូរ ដូច​ជា​កៅស៊ូ ឈើ​ហូប​ផ្លែ (​ទុរេន សាវម៉ាវ ស្វាយចន្ទី អំពៅ​-​ល​- នឹង​ជួយ​ឲ្យ​ដំណាំ​មាន​សុខភាព​ល្អ ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់ ។

លោក​បន្ត​ថា ខណៈ​បាន​នាំ​ចេញ​ជា​ផ្លូវការ​រួច​ហើយ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ភូមា ក្រុមហ៊ុន​ក៏​នឹង​មាន​គម្រោង​នាំ​ចេញ​ជី​កសិកម្ម​ធម្មជាតិ​នេះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កសិកម្ម​ជា​ច្រើន​ទៀត ដូច​ជា​ប្រទេស​ឡាវ វៀតណាម ថៃ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង​ប្រទេស​ជប៉ុន​ជាដើម ។ លោក​ថា ៖ « ពេល​នេះ​ក្រុមហ៊ុន​បាន​ផលិត​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី​នេះ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​៣០០​តោន និង​កំពុង​ពង្រីក​បន្ថែម​ទៀត ដើម្បី​បម្រើ​ឱ្យ​ការ​នាំ​ចេញ​ផង និង​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ផង » ។

លោក ម៉ូ​វ សេង ប្រធាន​គ្រប់គ្រង​បច្ចេកទេស ក៏​បានអោយ​ដឹងផង​ដែរ​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​របស់​បងប្អូន​ប្រជា​កសិករ ដែល​ជួប​បញ្ហា​ជា​ច្រើន​ក្នុង​ពេល​បង្កបង្កើន​ផល រួម​មាន​ដូច​ជា ដី​ខ្សោះ​ជីជាតិ រឹង​ក្ដាំង ដំណាំ​លូតលាស់​មិនល្អ , ដំណាំ កើត​ផ្សិត​លើ​ដើម ស្លឹក និង​ត្រួយ , ប្រេះ​ផ្លែ ចំណែក​ស្វាយចន្ទី​ដាក់​គ្រាប់​អត់​ពេញ​សាច់ , ដំបៅ​លើ​មែក ដើម រលួយ​ឬ​ស និង​ងាប់​ត្រួយ ។

ចំពោះ​បញ្ហា​ដែល​កើត​មាន​លើ​ដំណាំ​នេះ ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី អាច​ជួយ​បាន ឧ​ទា​ហណ៍​ដូច​ជា ដំណាំ​ទុរេ​ន ស្វាយចន្ទី មាន​បញ្ហា​ជំងឺ ដំបៅ​មែក ដើម រលួយ​ឬ​ស ផ្លែ ,​ជ្រុះ​ស្លឹក ងាប់​ត្រួយ​, ជំងឺ​ផ្កាឈូក ធ្វើ​ឲ្យ​សំបក​ដើម​ខូច ។ ដំណាំ​កៅស៊ូ ច្រើន​ជួប​បញ្ហា កើត​ផ្សិត​លើ​ស្លឹក​,​ស្ងួត​មុខចៀរ​, ជំងឺ​ផ្កា​កុលាប ដំណាំ​ក្រូច​ពោ​ធិ័​សាត់ ច្រើន​ជួប​បញ្ហា ស្លឹក​ប្រាក់​,​ផ្លែ​ស្កក​,​រ​លូ​យ​សំបក​,​ខ្លោច​ត្រួយ ដំណាំ​ដូង ច្រើ​ជួប​បញ្ហា ប្រេះ​ដើម និង​ផ្លែ​,​រលួយ​បណ្ដូល ចំពោះ​សាវម៉ាវ មិនសូវ​ជា​មាន​បញ្ហា​ចោទ​ទេ តែ​អ្វី​ដែល​មារ​ម្ម​ណ៍ គឺ​មាន​ផ្សិត​លើ​ផ្លែ ដំណាំ​អំពៅ ច្រើន​ជួប​បញ្ហា រលួយ​បណ្ដូល​,​ប្រេះ​ដើម​,​រលាក​ស្រទប​ស្លឹក ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ រោងចក្រ​ផលិត​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី បាន​និង​កំពុង​ដំណើរការ​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ហើយ​ជា​មោទនភាព​មួយ​ផង​ដែរ សម្រាប់​ក្រុម​ហ៊ុន​កម្ពុជា ដែល​អាច​ផលិត​ជី​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស និង​មានការ​ទទួលស្គាល់​គុណភាព​ជា​ផ្លូវការ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ