ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ILO ប្ដេជ្ញា​បន្ត​ពង្រឹង​លក្ខខណ្ឌ​ការងារ​ផលិតភាព​ការ​បញ្ជា​ទិញ និង​ទាក់ទាញ​វិនិយោគិន​មក​កា ន់​កម្ពុជា​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ប្ដេជ្ញា​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ហៅ​កាត់​ថា «​គម្រោង ILO-BFC» ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ទៀត ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ​ផលិតភាព​ការ​បញ្ជា​ទិញ និង​ទាក់ទាញ​វិនិយោគ​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ប្ដេជ្ញា​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ហៅ​កាត់​ថា «​គម្រោង ILO-BFC» ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ទៀត ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ​ផលិតភាព​ការ​បញ្ជា​ទិញ និង​ទាក់ទាញ​វិនិយោគ​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ។

ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួម​នឹង​គណៈប្រតិភូ​កម្ពុជា​ជាមួយ​លោក Dan Rees នាយក​គម្រោង​ការងារ​ល្អ​ប្រសើរ ជាស​កល (Better Work Global) នៃ​អង្គការ ILO នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ ILO ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ។

នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​លោក អ៊ិ​ត សំ​ហេង ។ ក្នុង​ឱកាស​នេះ​លោក Dan Rees បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​អរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​លើក​ទី​១០៨ ក្រោម​ប្រធានបទ «​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ​នា​ពេល​នេះ​» នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។

ក្នុង​ជំនួប​នេះ​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​ជម្រាប​ជូន​នាយក​គម្រោង​ការងារ​ល្អ​ប្រសើរ​ជា សកល (Better Work Global) នូវ​ស្ថានភាព​ទូទៅ​អំពី​វឌ្ឍនភាព​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ពង្រឹង​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កន្លង​មក​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ ILO ក្នុង​ការ​បន្ត​បេសកកម្ម​របស់​អង្គការ ILO ក្នុង​បរិបទ​ថ្មី​បន្ថែម​ទៀត ដើម្បី​សម្រេច​បាន​នូវ​ផែន ទី​បង្ហាញផ្លូវ​របស់ ILO និង​ផែនការ​សកម្មភាព​របស់​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព ។

នុង​ជំនួប​នេះ​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​ជម្រាប​ជូន​នាយក​គម្រោង​ការងារ​ល្អ​ប្រសើរ​ជា សកល (Better Work Global) នូវ​ស្ថានភាព​ទូទៅ​អំពី​វឌ្ឍនភាព​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ពង្រឹង​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កន្លង​មក​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ ILO ក្នុង​ការ​បន្ត​បេសកកម្ម​របស់​អង្គការ ILO ក្នុង​បរិបទ​ថ្មី​បន្ថែម​ទៀត ដើម្បី​សម្រេច​បាន​នូវ​ផែន ទី​បង្ហាញផ្លូវ​របស់ ILO និង​ផែនការ​សកម្មភាព​របស់​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព ។

លោក Dan Rees ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ។ លោក Dan Rees បាន​បន្ត​ទៀត​ថា អង្គការ ILO នឹង​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា​បន្ត​ទៀត ដើម្បី​បង្ហាញ​សាធារណជន​បានដឹង​អំពី​ភាព​វិជ្ជមាន នៃ​កិច្ចសហការ​គ្នា​ប្រកបដោយ​និរន្តរភាព ។ នាយក​គម្រោង​ការងារ​ល្អ​ប្រសើរ​ជា សកល (Better Work Global) រូប​នេះ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ថា លោក​នៅ​តែ​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ​ផលិតភាព ការ​បញ្ជា​ទិញ និង​ទាក់ទាញ​វិនិយោគ​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ