ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ទឹក​ភ្នែក​មិន​បាន​! ក្រោយ​ដឹង​រឿងរ៉ាវ​ដ៏​កំសត់​វេទនា​របស់​ឪពុក​និង​កូនក្នុង​ខ្ទម​មួយ​នេះ (មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ទុរគត​​មួយ​ដែល​មាន​តែ​២​នាក់​ឪពុក​និង​កូនស្រី​តូច​រស់នៅ​យ៉ាង​វេទនា​ក្នុង​ខ្ទម ដំបូល​ប្រក់​មេឃ សូ​ម្បី​ជញ្ជាំង​ក៏​គ្មាន ដែល​ពី​អតីតកាល​បុរស​ជា​ឪពុក​ដើរ​ស៊ីឈ្នួល​គេ តែ​ពេល​នេះ​ដោយសារ​តែ​វ័យ​ចំណាស់​មិនអាច​​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន ទើប​ទាំង​ឪពុក​និង​កូនស្រី​តូច​រស់​អាស្រ័យ​អ្នកស្រុក​ហុច​បាយ​សម្ល​ឲ្យ​ព្រឹកល្ងាច​។ គ្រួសារ​កំសត់​ខាងលើ​មាន​ឪពុក​ឈ្មោះ​ជុំ មឿ​ន…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ទុរគត​​មួយ​ដែល​មាន​តែ​២​នាក់​ឪពុក​និង​កូនស្រី​តូច​រស់នៅ​យ៉ាង​វេទនា​ក្នុង​ខ្ទម ដំបូល​ប្រក់​មេឃ សូ​ម្បី​ជញ្ជាំង​ក៏​គ្មាន ដែល​ពី​អតីតកាល​បុរស​ជា​ឪពុក​ដើរ​ស៊ីឈ្នួល​គេ តែ​ពេល​នេះ​ដោយសារ​តែ​វ័យ​ចំណាស់​មិនអាច​​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន ទើប​ទាំង​ឪពុក​និង​កូនស្រី​តូច​រស់​អាស្រ័យ​អ្នកស្រុក​ហុច​បាយ​សម្ល​ឲ្យ​ព្រឹកល្ងាច​។

គ្រួសារ​កំសត់​ខាងលើ​មាន​ឪពុក​ឈ្មោះ​ជុំ មឿ​ន អាយុ​៦៧​ឆ្នាំ រស់នៅ​ចិញ្ចឹម​កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។

ពេល​កោះសន្តិភាព​ចុះ​ជួប​ជាក់ស្តែង​ដល់​ខ្ទម​កំសត់​របស់​គ្រួសារ​ទុរគត​មួយ​នេះ​គឺ​ពិត​ជាម​ហាស​ង្វែ​គណាស់ ​ព្រោះ​ខ្ទម​ស្នាក់​នៅ​នោះ​គ្មាន​ជញ្ជាំង រីឯ​ដំបូល​ក៏​ប្រក់​មេឃ​ថែម​ទៀត ព្រោះ​ធ្លុះធ្លាយ​អស់​ទៅ​ហើយ ចំណែក​កន្លែងដេក​របស់​គ្រួសារ​នេះ​មាន​ត្រឹម​កម្រាល​កញ្ចាស់​១ប៉ុណ្ណោះ​ តែ​គ្មាន​កន្ទេល ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ឪពុក​និង​កូនស្រី​តូច​ខាងលើ​នេះ​អាច​ដេក​ពួន​បាន​ពេល​រដូវភ្លៀង​នោះ គឺ​ដោយសារ​តង់​កៅស៊ូ​ដែល​ចង​បាំង​ជា​ដំបូល​ទី​២​ចំ​ពីលើ​កន្លែងដេក​តែ​ប៉ុណ្ណោះ ។

បុរស​ចំណាស់​ជា​ឪពុក​បាន​ប្រាប់​ថា ពី​អតីត​គាត់​រស់នៅ​ឃុំ​បន្ទាយ​អំពិល ស្រុក​បន្ទាយ​អំពិល​ខេត្តឧត្តរមានជ័យ ហើយ​បាន​មក​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​នេះ​អស់​រយៈពេល​ប្រហែល​៦​ទៅ​៧​ឆ្នាំ​មក​ហើយ ។ ក្រៅពី​កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ​ខាងលើ គាត់​អះអាង​ថា​គ្មាន​កូន​ផ្សេង​ទៀត​នោះ​ទេ ហើយ​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ដោយ​សារជំងឺ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ឯ​ស្រុក​កំណើត ​ខេត្តឧត្តរមានជ័យ​។

តាម​ប្រភព​ពី​អ្នកស្រុក​៤​ទៅ​៥​គ្រួសារ​ដែល​រស់នៅ​ក្បែរ​គ្រួសារ​ទុរគត​ខាងលើ ខ្លះ​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក ព្រោះតែ​ការ​អាណិត​ដល់​គ្រួសារ​ទុរគត​​មួយនេះ​ ដោយ​អ្នកស្រុក​បាន​ប្រាប់​ថា ​គ្រួសារ​ទុរគតខាងលើ​នេះ​គឺ​ពិតជា​រស់​នៅ​យ៉ាង​លំបាក​វេទនា​ជា​យូរ​មក​ហើយ ពោល​គឺ​រស់​អាស្រ័យ​លើ​ពួក​គាត់​ជួយ​ជូន​បាយ​ជួន​ទឹក​ និង​ម្ហូបអាហារ​ជាដើម​។

អ្នកស្រុក​បាន​បន្ត​ថា បុរស​ចំណាស់​ជា​ឪពុក​ខាងលើ​ចិញ្ចឹម​កូនស្រី​តូច​ដោយ​ទឹក​បបរ​តាំងពី​នាង​មាន​អាយុ​៨​ខែ ហើយ​ពេល​ទៅ​ណា​មក​ណា បុរស​ជា​ឪពុក​បាន​យ​កន្សែង​ចង​ជា​ថ្នក់​ដាក់​កូនស្រី​តូច​នៅ​ពីមុខ ចំណែក​បាយ​ទឹក​ស្ពាយ​ខាងក្រោយ​ខ្នង និង​ជួនកាល ឪពុក​ចង​កន្សែង​នឹង​ដៃ​កង់​រួច​ដាក់​កូនស្រី​តូច​ដឹក​តាម​កង់​កញ្ចាស់​ពេល​គាត់​ទៅ​ស៊ីឈ្នួល​គេ ។

គ្រួសារ​ទុរគត​ខាងលើ​នេះ​បាន​លើកដៃ​សំពះ និង​អំពាវនាវ​ដល់​សប្បុរសជន មេត្តា​ជួយដល់​​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​ពុំ​មាន​អ្វី​ជាទី​ពឹង​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ