ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City និង Liverpool ខំ​ដាច់​ក្បាល​ដាច់​កន្ទុយ​តែ​បែរជា​ធ្លាក់​លើ Man Utd

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Manchester United កំពុង​តែ​រក្សា​ភាព​ឈានមុខ​លើ Liverpool និង Man…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Manchester United កំពុង​តែ​រក្សា​ភាព​ឈានមុខ​លើ Liverpool និង Man City ក្នុង​ការ​ដណ្តើម Bruno Fernandes ពី​ក្លិប​បច្ចុប្បន្ន Sporting Lisbon ក្នុង​តម្លៃ​៧០​លាន​ផោន ។

កីឡាករ​ខ្សែបម្រើ​អាយុ​២៤​ឆ្នាំ​បាន​ក្លាយទៅជា​កីឡាករ​ដែល​គេ​ចង់បាន​បំផុត​នៅ​ក្នុង​អឺរ៉ុប ក្រោយ​ពី​ទាត់​បាន​យ៉ាង​ល្អ​សម្រាប់​ក្លិប ​និង​ប្រទេស​។ Liverpool និង Man City បាន​ដេញ​តាម​ចង់បាន​កីឡាករ​រូប​នេះ​ណាស់​ដែរ តែ​ពេល​នេះ Man Utd នៅ​តែ​ជា​អ្នក​ឈានមុខ​ក្នុង​ការ​ចែចង់ Fernandes ។

ព័ត៌មាន​ពី​វិទ្យុ Rossonera បាន​អះអាង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​ឈាន​មុនគេ​ក្នុង​ការ​ទិញ​យក​កីឡាករ​តម្លៃ​៧០​លាន​ផោន​រូប​នេះ ។ កាលពី​រដូវ​កាល​មុន Fernandes បាន​រក​គ្រាប់​បាល់​ជូន​ក្លិប Sporting បាន​៣២​គ្រាប់ និង Assist បាន​១៨​លើក ក្នុង​ការ​ប្រកួត ៥៣​ដង ។ ដោយសារ​តែ​បែប​នេះ​ទើប​តម្លៃ​ខ្លួន​និង​តម្រូវការ​ទីផ្សារ​របស់​គេ មានការ​កើនឡើង ។

សូ​ម្បី​តែ​អតីត​អ្នកគ្រប់គ្រង​ក្លិប Manchester United លោក Jose Mourinho ក៏​ជា​អ្នកគាំទ្រ​កីឡាករ​រូប​នេះ​ដែរ ។ លោក​បាន​ពោល​ពាក្យ​សរសើរ​កីឡាករ​វ័យក្មេង​នេះ​ជា​ច្រើន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Fernandes នៅ​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្រោម​កុងត្រា​របស់ Lisbon រហូត​ដល់​ឆ្នាំ​២០២៣ ហើយ​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា​នឹង​មិន​និយាយ​ចរចារ​ជាមួយនឹង​ក្លិប​ណា​ទាំង​អស់ពី​ការ​ទិញ​លក់ ៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ