រាជធានីភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ជំនួបកំពូលរួចមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីហុងគ្រីអញ្ជើញចុះហត្ថលេខារួមគ្នាលើឯកសារចំនួន៣សំខាន់ៗ ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានអញ្ជើញចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និង អនុស្សារណសំខាន់ៗចំនួន០៣ក្នុងនោះរួមមាន ៖ ១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ ២.កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាង ក្រសួងអប់រំយុវជននិងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ ។
៣ . អនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រីក៏បានចុះហត្ថលេខាផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ