ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុង​គ្រី​តស៊ូ​មតិ​ជាមួយ និង​សហភាព​អឺរ៉ុប​ទាក់ទិន​ទៅ​នឹង​បញ្ហា EBA នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ហុង​គ្រី​បាន​បញ្ជាក់​ជំហរ​ក្នុង​ការ​ជួយ​តស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ដក​អនុគ្រោះ​ពន្ធ (EBA) មក​លើ​កម្ពុជា ។ នេះ​បើ​តាម​នាយក​រដ្ឋមន្ត្រី ហុង​គ្រី ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤…

ហុង​គ្រី​បាន​បញ្ជាក់​ជំហរ​ក្នុង​ការ​ជួយ​តស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ដក​អនុគ្រោះ​ពន្ធ (EBA) មក​លើ​កម្ពុជា ។ នេះ​បើ​តាម​នាយក​រដ្ឋមន្ត្រី ហុង​គ្រី ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​ថា ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី លោក វី​ក​ទ័​រ​អ័​របា​ន (Viktor Orban) កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​កាន់​ប្រទេស​ហុង គ្រី​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី បើ​ទោះបីជា​ពេល​កន្លង​មក​សម្តេច​ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​បំពេញការងារ​ចំនួន​៨​លើក​រួច​មក​នៅ​ប្រទេស​ហុង​គ្រី កាលពី​អតីតកាល​ក៏​ពិតមែន ។ សម្តេច​តេ​ជោ​ក៏​បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទាក់ទិន​ទៅ និ ង​សភាពការណ៍​នៅ សហភាព​អឺរ៉ុប ពិសេស​ក្រោយ​ពី​ការ​បោះ​ឆ្នោត​សភា កាលពី​ពេល​ថ្មី ៗ​កន្លង​ទៅ​ពិសេស​ទៅ​ទៀត សម្តេច​តេ​ជោ​ក៏​បាន​លើក​ការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទាក់ទិន​ទៅ​នឹង​គោល​ជំហរ​និង​ទស្សនៈ​របស់​ហុង​គ្រី ពាក់ព័ន្ធ​ទៅ​នឹង​គោលនយោបាយ​របស់​សហភាព​អឺរ៉ុប ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​EBA ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី​បាន​លើក​ឡើង​ថា អ្វី​ដែល​លោក​មានការ​ចាប់អារម្មណ៍​បំផុត គឺ​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន​ដែល​ផ្តល់​សារសំខាន់​សម្រាប់​ប្រទេស​ហុង​គ្រី ។ លោក​បន្ត​ថា សម្តេច​តេ​ជោ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន និង​សហភាព​អឺរ៉ុប ពិសេស​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ បណ្តុះបណ្តាល​ធនធានមនុស្ស ។ លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ​ដែរ​ថា អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​ការ​ជួប​ប្រជុំ​នៃ​គណៈកម្មការ​ចំរុះ​ប្រទេស​ទាំង​ពីរ ពិសេស​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ដោយ​ឈរ​លើ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​ខ្លួន​ពោល គឺ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា EBA លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​បញ្ហា​EBA វា គឺជា​រឿង​ខ្វែងគំនិត​គ្នា​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​ផ្ទុយ​ទៅ​វិញ​ហុង​គ្រី តែងតែ​ឈរ និង​គាំទ្រ​កម្ពុជា​ជា​និច្ច ពិសេស​ទៅ​ទៀត​នោះ​ហុង​គ្រី​មិន​គាំទ្រ​បញ្ហា​នយោបាយ និង​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច មាន​ភាព​ច្របូកច្របល់​គ្នា​នោះ​ទេ​» ។ លោក​សង្ក​ក់​ធ្ងន់​ថា ៖«​សូម​សម្តេច​ទុកចិត្ត​ចំពោះ​ហុង​គ្រី​ក្នុង​ការ​តស៊ូ​មតិ​ជាមួយ និង​សហភាព​អឺរ៉ុប​ទាក់ទិន​ទៅ​នឹង​បញ្ហា EBA នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា មាន​ក្រុមហ៊ុន​របស់​ប្រទេស​ហុង​គ្រី​កំពុង​មាន​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ដែល​ក្នុង​នោះ​ធនាគារ​អាហរ័ណ នីហរ័ណ​ហុង​គ្រី និង​ផ្តល់​ប្រាក់​កម្ចី​ដល់​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា​ដែរ​ថា បើ​ទោះបីជា​កន្លង​មក​ប្រទេស​ទាំង​ពីរ​ធ្លាប់​បើក​ស្ថានទូត​ក្នុង​ប្រទេស​ផង​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​បិទ​ស្ថានទូត​រៀង​ៗ​ខ្លួន តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ហុង​គ្រី​នៅ​ពេល​នេះ សម្តេច​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​ធ្វើការ​បើក​ស្ថានទូត​ជា​ថ្មី​ឡើង​វិញ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​បង្កើន​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ប្រទេស​ទាំង​ពីរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ