ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មិន​គួរ​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក

4 ឆ្នាំ មុន

នៅ​ក្នុង​ព្រះ​វិន័យ​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​ភិក្ខុ​ទាំងឡាយ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្តិ​ហើយ ពិសេស​ប្រព្រឹត្ត​ហួសប្រមាណ​ក្នុង​លាភសក្ការៈ ព្រោះតែ​ក្តី​ប្រាថ្នា​ដ៏​លាមក ។ ព្រះ​អង្គ​បាន​កំណត់​ឱ្យ​ភិក្ខុ​ទាំងឡាយ​ស្ថិត​នៅ​ក្នុង​ធម្ម​វិន័យ​នេះ កុំឱ្យ​ប្រាថ្នា​លាមក​ជ្រុល​ពេក ព្រោះតែ​ហេតុ វង្វេង​នឹង​លោភ​សក្ការៈ កិត្តិយស កេរ្តិ៍ឈ្មោះ…

នៅ​ក្នុង​ព្រះ​វិន័យ​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​ភិក្ខុ​ទាំងឡាយ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្តិ​ហើយ ពិសេស​ប្រព្រឹត្ត​ហួសប្រមាណ​ក្នុង​លាភសក្ការៈ ព្រោះតែ​ក្តី​ប្រាថ្នា​ដ៏​លាមក ។

ព្រះ​អង្គ​បាន​កំណត់​ឱ្យ​ភិក្ខុ​ទាំងឡាយ​ស្ថិត​នៅ​ក្នុង​ធម្ម​វិន័យ​នេះ កុំឱ្យ​ប្រាថ្នា​លាមក​ជ្រុល​ពេក ព្រោះតែ​ហេតុ វង្វេង​នឹង​លោភ​សក្ការៈ កិត្តិយស កេរ្តិ៍ឈ្មោះ ហើយ​លះបង់​នូវ​ធម៌អាថ៌ រហូត​ដល់​ទៅ​កែ​វត្ត​បដិបត្តិ​ខុស ដូច​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា​គួរ បែរជា​ភិក្ខុ​ល្មោភ​លាភសក្ការៈ​ថា​មិន​គួរ​ទៅ​វិញ ព្រះ​អង្គ​ត្រាស់​ថា​មិន​គួរ ភិក្ខុ​នោះ​ថា​គួរ គឺ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​រហូត ។

ការ​ដែល​ហ៊ាន​មួលបង្កាច់​ព្រះពុទ្ធ​ដីកា​មិន​ខ្លាច​បាបកម្ម​យ៉ាងនេះ ព្រោះ​ភិក្ខុ​នោះ​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក កើតឡើង​ក្នុង​សន្ដាន នោះ​ហើយ​ជា​អកុសល​ដែល​កើតឡើង​តាម​ផ្លូវចិត្ត​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​លោភៈ ចង់មានចង់បានហួសហេតុ ។