ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ជា ចាន់​តូ ជូ​ប​ជាមួយ IMF ពិភាក្សា​អំពី កិច្ច​សហប្រតិបត្តិការ​បច្ចេក​ទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា…

កាលពី​ថ្ងៃ​ទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Tobias Adrian ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​នាយកដ្ឋាន​រូបិយ​វត្ថុ និង​ទីផ្សារ​មូលធន​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង​ក្រុម​បេសកកម្ម ចូល​ជួប​ពិភាក្សា​ការងារ​អំពី កិច្ច​សហប្រតិ​បត្តិការ​បច្ចេកទេស​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ។

លោក Tobias បាន​សម្តែង​នូវ​ការ​កោតសរសើរ​អំពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា ទាំង​ក្នុង​វិស័យ​អចលន​ទ្រព្យ វិស័យ​រូប​វន្ត និង​វិស័យ​ធនាគារ ហើយ​ការ​រីក​ចម្រើន​នេះ​មាន​សារៈសំខាន់​ណាស់ ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

ទន្ទឹម​នេះ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ IMF មួយ​រូប​លោក​ក៏​បាន​បង្ហាញ​អំពី​ការ​គាំទ្រ​របស់ IMF ទៅ​លើ​ការ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បន្ត​ទៀត ជា​ពិសេស​លើ​ផ្នែក​ស្ថិរភាព​ហិរញ្ញវត្ថុ ការ​ត្រួតពិនិត្យ​ធនាគារ និង​គោលនយោបាយ​រូបិយ​វត្ថុ​ជាដើម ។

គួរ​បញ្ជាក់​ថា IMF គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​តែងតែ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​វគ្គ​បណ្តុះ​បណ្តាល​នានា លើ​ផ្នែក​សំខាន់​ៗ​ដូច​ជា ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​សន្ទនីយ​ភាព និង​ការ​អភិវឌ្ឍ​ក្រប​ខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ