ខេត្តតាកែវ ៖ ពិតជាកាន់តែសាហាវហិង្សារហូតផ្តាច់ជីវិតរវាងប្តីនិងប្រពន្ធ ដែលតែងតែកើតមានឡើងជា ញឹកញាប់ ។ ជាក់ស្តែង ករណីថ្មីនេះ បានកើតឡើងដោយសារខ្វះការគិតមិនបានវែងឆ្ងាយនោះ ប្តីអគតិម្នាក់ រៀបគម្រោងដុតសម្លាប់ប្រពន្ធទាំងរស់ ហើយប្តីបានយកកាំបិតមកអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ដែរ ប៉ុន្តែមិនស្លាប់ទេ ។ ក្រុមគ្រួសារបានដឹកនាងជាប្រពន្ធទៅសង្គ្រោះនៅមន្ទីពេទ្យនៅភ្នំពេញដែរ តែ
បាន ស្លាប់ដោយសាររបួសធ្ងន់មិនអាចសង្គ្រោះបាន ហើយប្តីកំពុងសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។
ហេតុការណ៍រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺថ្ងៃទី១៤ មិថុនា ស្ថិតក្នុងភូមិត្រគៀត ឃំុត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
បើតាមលោកង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឱ្យដឹងដែរថា ប្រពន្ធដែលស្លាប់មានឈ្មោះលាស់ ស្រីណេ អាយុ៣២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីពេទ្យលោកសង្ឃ ដោយបន្សល់ទុកនូវកូន២នាក់(ប្រុស) ។ រីឯ ប្តីចិត្តកំណាចឈ្មោះព្រុំ តាំ អាយុ៣៧ឆ្នាំ ជាអ្នកថែទាំដំរីនៅភ្នំតាម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត ។
លោកអធិការនគរបាលស្រុកបន្តថា បុរសជាប្តីមាន ជំងឺប្រចាំកាយរហួតមានសតិមិនគ្រប់ ។ កន្លងមក ប្រពន្ធបាននាំទៅព្យាបាលនៅវៀតណាមនិងថៃដែរ ប៉ុន្តែមិនជា ។ ក្នុងក្រុមគ្រួសារអះអាងថា ទាំង២នាក់ប្តីប្រពន្ធ មិនដែលមានរឿងទំនាស់នឹងគ្នាទេ តែនៅថ្ងៃកើតហេតុនេះ មិនដឹងជាមានអ្វីនោះទេ សុខៗស្រាប់តែប្តីយកសាំងចាក់ដុតប្រពន្ធ រួចក៏យកកាំបិតមកអារ.កខ្លួនឯងដែរ ដើម្បីបញ្ចប់ជីវិតទាំងអស់គ្នា តែប្តីមិន បាន ស្លាប់ទេ ។
ប្រភពបន្តថា បច្ចុប្បន្ន សពស្ត្រីដែលត្រូវប្តីចាក់សាំងដុត ត្រូវបានសាច់ញាតិធ្វេីបុណ្យតាមប្រពៃណីនៅភូមិ ត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ