ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីឈ្នួល​ជម្រះ​ស្មៅ ស្រាប់តែ​ផ្ទុះ​យ៉ាង​កក្រើក​ផ្អើល​ក្នុង​ចម្ការ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឱ្យ​អាណោចអាធ័ម ខណ​:​ទៅ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​១​គ្រាប់​ប្រភេទ​បេ​៤០ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​យ៉ាង​កក្រើក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឱ្យ​អាណោចអាធ័ម ខណ​:​ទៅ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​១​គ្រាប់​ប្រភេទ​បេ​៤០ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​យ៉ាង​កក្រើក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ចំការ​ដំឡូង​មី​មួយ​កន្លែង​ក្បែរ​មាត់​ស្ទឹង ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​២១ ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ស្ទឹង​ត្រង់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

តាម​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ស៊ីឈ្នួល​ជម្រះ​ស្មៅ​ដំឡូង​មី​ឲ្យ​ម្ចាស់​ចំការ​ម្នាក់ ឈ្មោះ សឿ​ន ក្នុង​នោះ​ក៏​មាន​កម្មករ​ចំនួន​ជិត​១០​នាក់​ផង​ដែរ ។ ស្រប​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ធ្វើការ​ជម្រះ​ស្មៅ ខណៈ​កម្មករ​ដទៃ​ទៀត គេ​ធ្វើការ​លឿន​ជាង ក៍​ដើរទៅ​មុខ​អស់ នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់ឯង​កំពុង​ជម្រះ​ស្មៅ​នៅ​តាម​គល់​ដំឡូង​មី ។

តាម​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ​បាន​បន្ត​ឲ្យ​ដឹង​ថា លុះ​ពេល​ជន​រង​គ្រោះ​កំពុង​តែ​ជម្រះ​ស្មៅ​នៅ​តាម​គល់​ដំឡូង​មី ស្រាប់តែ​ចុង​កណ្តៀវ​ជ្រុល​ទៅ​ប៉ះ​នឹង​គ្រាប់​បេ​ប្រភេទ​៤០ ដែល​សេសសល់​ពី​សង្គ្រាម បណ្ដាល​ឱ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក ធ្វើ​ឱ្យ​កំទេច​អំបែង​ខ្ទាត​ចំ​មុត​សុស​ពេញ​ខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

តាម​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ក៏​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កន្លែង​ដែល​ជន​រង​គ្រោះ​ជម្រះ​ស្មៅ​ដំឡូង​មី ហើយ​ប៉ះ​ចំ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​បណ្តាល​ឱ្យ​ផ្ទុះ​ស្លាប់​នេះ គឺជា​ដីចម្ការ​ដែល​ម្ចាស់​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ មិន​ធ្លាប់​ឃើញ​មាន​គ្រាប់​អ្វី​នោះ​ទេ ស្រាប់តែ​ពេល​នេះ សង្ស័យ​ភ្លៀង​ធ្លាក់​ហូរ​ដី​ពី​ចម្ការ​ចេញ បណ្តាល​ឱ្យ​ផុស​ឡើង​នូវ​គ្រាប់​មិន​ផ្ទុះ លុះ​ជន​រង​គ្រោះ​ជម្រះ​ស្មៅ​តាម​គល់​ដំឡូង​មី​ប៉ះ​ចំ​ក៏​ផ្ទុះ​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។ ម្យ៉ាងវិញទៀត នៅ​ចំណុច​កើតហេតុ​ខាងលើ គេ​មិន​ទាន់​ដឹង​ថា អង្គភាព​កំចាត់​មីន​កម្ពុជា​ចូល​ទៅ​រាវរក​គ្រាប់​មីន​ហើយ ឬ​នៅទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ