ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វប្បធម៌​នយោបាយ​ថ្មី​គ្មាន​សង្ឃឹម​បាន​ជួប​ជ​ជែង​គ្នា​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​ក្រុមប្រឆាំង​ចង់​បង្កើត​វប្បធម៌​នយោបាយ​ថ្មី ដើម្បី​ជួប ចរចា​ជាមួយ​គណបក្សកាន់អំណាច​ជា​ថ្មី​យ៉ាងណា​ក្តី​ក៏​គ្មាន​ផ្លូវ​ដែរ​ព្រោះ​អ្វី​ៗ​ត្រូវ​បាន​បញ្ចប់ និង​កន្លង​ហួស​ដោយសារ ក្រម​ប្រឆាំង​ទៅ​ហើយ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច ។…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មាន​ក្រុមប្រឆាំង​ចង់​បង្កើត​វប្បធម៌​នយោបាយ​ថ្មី ដើម្បី​ជួប ចរចា​ជាមួយ​គណបក្សកាន់អំណាច​ជា​ថ្មី​យ៉ាងណា​ក្តី​ក៏​គ្មាន​ផ្លូវ​ដែរ​ព្រោះ​អ្វី​ៗ​ត្រូវ​បាន​បញ្ចប់ និង​កន្លង​ហួស​ដោយសារ ក្រម​ប្រឆាំង​ទៅ​ហើយ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា វប្ប​ធ៌​ម​នយោបាយ​ថ្មី​របស់​ក្រុមប្រឆាំង គឺ​គេ​ចង់​ឲ្យ​មានការ​ជជែក​ពិភាក្សា​សម្របសម្រួល​គ្នា​រវាង​អ្នកនយោបាយ ។ លោក​បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖ «​តើ​ចង់​ឲ្យ​ជជែក​គ្នា​នោះ​មាន​ខ្លឹមសារ​អ្វី​ទៅ ? នេះ គឺជា​ល្បិច​នយោបាយ​ទេ ។ ពី​មុន​មក​គេ​មិន​ដែល​និយាយ​ពី​ការ​ជជែក​គ្នា​ទេ ។ ទើបតែ​គេ​បរាជ័យ​ងើបមុខ​មិន​រួច​ទើប​គេ​លើកយក​ការ​ជជែក​មក​និយាយ​» ។

លោក​ក៏​បាន​រំ​ឮ​ក​នូវ​សំណួរ​មួយ​ចំនួន​យ៉ាង​ដូច្នេះ​ថា តើ​អ្នក​ណា​បំផ្លាញ​ការ​ជជែក​នោះ ? តើ​អ្នក​ណា​បង្កើត​ពាក្យ​មាន​ស៊ី​អត់​សែន និង​មាន​សែន​អត់​ស៊ី ? ឥឡូវ​មនុស្ស​ដដែល​នឹកឃើញ​ការ​ជជែក​តាម​ការ​ពិត គឺ​គេ (​សម រ​ង្ស៊ី​) ហ្នឹងហើយ​ជា​អ្នក​បំផ្លាញ​ការ​ជជែក ។ នៅ​ពេល​គេ​ចាញ់ សន្លប់​ទៅ​ហើយ​នោះ ។ លោក សុខ ឥ​សាន បាន​អះអាង​ថា គ្មាន​ការ​ជែក​គ្នា​នោះ​ទេ សម្រាប់​បក្ស​កាន់​អំណាច និង​អតីត​ក្រុមប្រឆាំង​ពោល គឺ​រឿង​នេះ​មិន​អាច​បក​ក្រោយ​វិញ​បាន​ទេ ។ «​វា​អាយុជីវិត​ជាតិ មិន​អាច​ឲ្យ​ជាតិ​ទាំងមូល​ស្លាប់​តាម​ពួក​អ្នក​ចាញ់​បាន​ទេ​» ។ នេះ​បើ​តាម​គូសបញ្ជាក់​របស់​អ្នកនាំពាក្យ​ដដែល ។

ជាមួយ​គ្នា​នោះ​ដែល​លោក សុខ ឥ​សាន ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​ចង់​ឲ្យ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា ជា​ការ​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​តុលាការ​កំពុង​បន្ត​នីតិវិធី ។ លោក​សង្កត់ធ្ងន់​ថា ៖ «​ការ​ដែល​គេ​ចង់បាន​ពិតប្រាកដ គឺ​ដោះ​លែង​កឹ​ម សុខា ឲ្យ​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​ឲ្យ​ក្រុមប្រឹក្សា​មក​ធ្វើការ​វិញ​ដែល​មិន​អាច​ទៅ​រួច​ឡើយ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​ចង់​ឲ្យ​មាន​វប្បធម៌​ថ្មី នៃ​ការ​ចរាចរ​នយោបាយ​ឡើង​វិញ ។ ពិសេស​នោះ​ចង់​ឲ្យ​មានការ ដោះ​លែង​លោក​កឹ​ម សុខា ឲ្យ​មាន​សេរីភាព​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក យែ​ម បុញ្ញ​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ៖ «​យើង​នាំ​គ្នា​យក​ឱកាស​បម្រើ​រាស្ត្រ​រៀបចំ​សង្គម​កសាង​កែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ ព្យាយាម​រក​មធ្យោបាយ​កសាង​កម្លាំង​សេដ្ឋកិច្ច កម្លាំង​ធនធានមនុស្ស ពោល គឺ​កម្លាំង​ជាតិ ។ យើង​ត្រូវ​តែ​នាំ​គ្នា​បន្ត​កសាង​ទំនុក​ទុកចិត្ត​គ្នា​រវាង​ខ្មែរ និង​ខ្មែរ គោរព​ផ្ដល់​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​លុប​បំបាត់​វប្បធម៌​លាប​ពណ៌ មួលបង្កាច់ ជេរ​ប្រមាថ ដែល​នាំ​ឱ្យ​មានការ​បែកបាក់​ដល់​សង្គម​ជាតិ​យើង​» ។

លោក​ក៏​បាន​បន្ថែម​ថា ក្ដី​សង្ឃឹមលើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ល្អ​រក្សា​ផល​ចំណេញ​ពី EBA GSP ស្តារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព យុត្តិធម៌​សង្គម ការ​ដោះ​លែង​លោក កឹ​ម សុខា ។ ដើម្បី​ផ្សះផ្សា​ជាតិ​ឯកភាព​ជាតិ អភិវឌ្ឍន៍ ពង្រឹងកម្លាំង​ជាតិ និង​កម្លាំង​សេដ្ឋកិច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ