ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​លើកតម្កើង​កូន​ណា​មានគុណ​ធម៌​ពីរ​ប្រការ

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​បាន​លើកតម្កើង​កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​មានគុណ​ធម៌​ពីរ​ប្រការ​នៅ​ក្នុង​ខ្លួន​ហើយ​កំពុង​បំពេញ​ដោយ​បរិបូណ៌​ចំពោះ​ឪពុក​ម្តាយ​ដែល​កំពុង​តែ​មានជីវិត​រស់ ។ គុណធម៌​ទី​១-​កតញ្ញូ ដឹងគុណ​ឪពុក​ម្តាយ​ដែល​លោក​បាន​បីបាច់​ថែរក្សា​ចិញ្ចឹម និង​ស្រឡាញ់​កូនជាង​ខ្លួនឯង ។ ឪពុក​ម្តាយ​ជា​ខ្ញុំបម្រើ​របស់​កូន​តាំងពី​តូច​ដល់​ធំ ដូច្នេះ​កូន​ត្រូវ​ពិចារណា​ឲ្យ​បាន​ជាក់ច្បាស់​ដោយ​ស្មារតី​ថា គាត់​ចិញ្ចឹម​ខ្ញុំ គាត់​នឿយហត់​ណាស់…

ព្រះសម្មាសម្ពុទ្ធ​បាន​លើកតម្កើង​កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​មានគុណ​ធម៌​ពីរ​ប្រការ​នៅ​ក្នុង​ខ្លួន​ហើយ​កំពុង​បំពេញ​ដោយ​បរិបូណ៌​ចំពោះ​ឪពុក​ម្តាយ​ដែល​កំពុង​តែ​មានជីវិត​រស់ ។

គុណធម៌​ទី​១-​កតញ្ញូ ដឹងគុណ​ឪពុក​ម្តាយ​ដែល​លោក​បាន​បីបាច់​ថែរក្សា​ចិញ្ចឹម និង​ស្រឡាញ់​កូនជាង​ខ្លួនឯង ។ ឪពុក​ម្តាយ​ជា​ខ្ញុំបម្រើ​របស់​កូន​តាំងពី​តូច​ដល់​ធំ ដូច្នេះ​កូន​ត្រូវ​ពិចារណា​ឲ្យ​បាន​ជាក់ច្បាស់​ដោយ​ស្មារតី​ថា គាត់​ចិញ្ចឹម​ខ្ញុំ គាត់​នឿយហត់​ណាស់ ខ្ញុំ​ត្រូវ​តែ​ចិញ្ចឹម​លោក​វិញ ។

គុណធម៌​ទី​២-​កតវេទី ត្រូវធ្វើ​តបគុណ​លោក​វិញ​គឺ​ពេល​ណា​បានដឹង​ថា ឪពុក​ម្តាយ មាន​មហាករុណា​ទិ​គុណ​ដ៏​លើសលប់​មក​លើ​យើង​ហើយ យើង​ជា​កូន​ត្រូវ​ទំនុកបម្រុង​បម្រើ​លោក​វិញ​ឲ្យ​អស់ពី​ចិត្ត បំពេញ​តួនាទី​ជា​កូន​ល្អ​ឲ្យ​បាន​ហ្មត់ចត់ ជា​ពិសេស​នៅ​ពេល​ដែល​លោក​ទាំង​ទ្វេ​មាន​វ័យ​កាន់តែ​ជ្រេ​ទៅ​ហើយ​នោះ ត្រូវ​ទំនុកបម្រុង​ជូន​បាយ ទឹក នំ ចំណី ត្រី​សាច់ លុយកាក់ សម្លៀក​បំពាក់​ដល់​លោក​មិន​ឱ្យ​មានការ​ខ្វះ​កន្លះ​អ្វី​ឡើយ ។

គុណធម៌​ទាំង​ពីរ​ប្រការ​នេះ​មាន​ដល់​កូនប្រុស​ស្រី​ណា កូនប្រុស​ស្រី​នោះ​នឹង​បាន​សុខ​ចម្រើន​កើន​សម្បត្តិ​ទាន់​ជីវិត​បច្ចុប្បន្ន ។