ជាតា​រា​ល្បី​ជួរ​មុខ​ថៃ​មែន​តែ​តារា​ប្រុស​៤​រូប​នេះ​និយាយ​ភាសា​អង់គ្លេស​នៅ​រដាក់រដុប


ថៃ ៖ វា​ជា​រឿង​ចាំបាច់​ណាស់​សម្រាប់​ការ​ប្រើ​ភាសា​ក្នុង​ការ​ទំនាក់​ទ​ន​ង​របស់​អ្នកសិល្បៈ​ថៃ ព្រោះថា​ម្នាក់​ៗ​ជាតា​រា​ល្បី​ជួរ​មុខ ដែល​ត្រូវ​ជួប​មនុស្ស​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ​ផ្ទាល់ និង​នៅ​ក្រៅប្រទេស​ផង​ដែរ ។ តែ​តារា​ថៃ​ប្រុស​៤​រូប​នេះ​នៅ​មិន​ទាន់​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​នៅឡើយ​។

1/. ជែក ឆៈ​លើ​ម​ផុ​ន (Chaleumpol Tikumpornteerawong)

សម្រាប់ ជែក វ័យ​៣០​ឆ្នាំ តារា​សម្ដែង​បែប​កំប្លែង​ៗ គឺ​តម្រូវ​ឱ្យ​មាន​គ្រូ​មក​បង្រៀន​អង់គ្លេស​ពិសេស​ជា​ប្រញាប់​តែ​ម្ដង ។ គ្រាមួយ ជែក បាន​ថត​វី​ដេ​អូ​លេង​ជាមួយ​រៀមច្បង អុ​ន ស្រី​ផ័​ន ដែល អុ​ន បានឱ្យ ជែក​និយាយ​ស្វាគមន៍​ជា​ភាសា​អង់គ្លេស តែ​គេ​មិន​អាច​និយាយ​បាន​ឡើយ ។

2/. ប៉ាន់​ចាន់ ប្រ៉ៈ​ម៉ៈ (Prama Imanotai)

តារា​សម្ដែង ប៉ាន់​ចាន់ វ័យ​៣២​ឆ្នាំ បើសិនជា​អ្នក​ណា​បាន​មើល​ឃ្លី​ប​វី​ដេ​អូ​របស់​តារា​រូប​នេះ ក៏​អាច​ប្រាប់​ថា​សំឡេង​គួរ​ឱ្យ​ស្រឡាញ់ ថែម​ទាំង​ជា​មនុស្ស​ដែល​មានការ​ព្យាយាម​ក្នុង​ការ​រៀនសូត្រ​ហ្វឹកហាត់​ភាសា​អង់គ្លេស​ឱ្យ​បាន តែ​ចុង​ក្រោយ​នេះ ក៏​អាច​ត្រឹម​និយាយ​បាន​តិចតួច​ប៉ុណ្ណោះ​។

3/. ជេ​ម​ស៍ ជិ​រ៉ា​យុ (James Jirayu)

តារា​សម្ដែង​សង្ហា​រូប​ស្រស់​វ័យ ២៥ ឆ្នាំ​ម្នាក់​នេះ ក៏​កំពុង​ហ្វឹកហាត់​និយាយ​ភាសា​អង់គ្លេស​ឱ្យ​បាន​ល្អ​ដែរ ដែល​អ្នកចាត់ការ​តារា​របស់​លោក​ផ្ទាល់​គឺ ពិ​ក ណា​ន​ឆៈឡាត ក៏​បានឱ្យ​គ្រូ​ភាសា​អង់គ្លេស​ឈ្មោះ ពូ គុន​ស៊ិ​រិ មក​តាម​មើលថែ​នៅ​ពេល​លោក​ទៅ​កម្មវិធី​នានា រួម​ទាំង​ចាំ​បង្វឹក​ភាសា​អង់គ្លេស​ដល់​ជេ​ម​ស៍​ផង​ដែរ​។

4/. ពូ ខម ឈួ​ន​ឈឺ​ន (Kom Chauncheun)

ជា​តួអង្គ​បែប​កំប្លែង​ៗ វ័យ​ជ្រេ មានឈ្មោះ​ល្បី ពូ ខម ឈួ​ន​ឈឺ​ន អាយុ ៦២ ឆ្នាំ​ហើយ គាត់​ជាតា​រា​ម្នាក់​ទៀត​ដែល​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ឡើយ រួម​នឹង​ការ​សរសេរ​ភាសា​ថៃ​ផង​ដែរ​។ បើ​ទោះជា​លោក​មិន​អាច​សរសេរ​និង​និយាយ​ភាសា​អង់គ្លេស​បាន តែ​លោក​ក៏​នៅ​តែ​អាច​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​បានជា​និច្ច ៕

ប្រភព ៖ tnews , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ