ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឆែក​ចប់​…​ស្រី​ស្អាត​ម្ចាស់​ហាង​«Ah Gi Leder»​ទទួលស្គាល់​កំហុស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ឆែកឆេរចប់ ថៅកែ​គ្រឿងក្រអូប​ដ៏ប្រជាប្រិយភាព និងល្បីឈ្មោះ​ក្នុង​បណ្តាញ​សង្គម កញ្ញាតេ​ង ស៊ី​ណាត​ ហៅ AhGi បាន​ទទួលស្គាល់​នូវ​កំហុស​របស់ខ្លួន…

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ឆែកឆេរចប់ ថៅកែ​គ្រឿងក្រអូប​ដ៏ប្រជាប្រិយភាព និងល្បីឈ្មោះ​ក្នុង​បណ្តាញ​
សង្គម កញ្ញាតេ​ង ស៊ី​ណាត​ ហៅ AhGi បាន​ទទួលស្គាល់​នូវ​កំហុស​របស់ខ្លួន មាន​ដូច​ជា ៖ ១-គ្មានលិខិត​អនុញ្ញាត ​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ពី​ក្រសួង​សុខាភិបាល, ២-ផលិតផលគ្រឿងសម្អាង គ្មាន​
ចុះ​ប្រវេទន៍ពី​ក្រសួង​សុខា​ភុ​បាល, ៣-​មិន​មាន​ច្បាប់​​អនុញ្ញាត្ត​ពី​ក្រសួងពាណិជ្ជកម្ម​, ៤-លាយ​និង​ផ្សព្វផ្សាយ​លក់រាយ​ និង​បោះដុំ​ និង​៥-​នៅ​លើ​សំបក​ផលិត​ផល​មិន​មាន​ស្លាក​សញ្ញា​ផលិតផល ។ បន្ទាប់​ពី​ត្រួត​ព​និត្យ សមត្ថកិច្ច បាន​នាំ​ដកហូត​ផលិតផល​ចំនួន៨​មុខ ស្នើ​៨៩៦​ប្រអប់ ​ព្រមទាំង​នាំ​ខ្លួន​កញ្ញា តេ​ង ស៊ី​ណាត ​ហៅ Ah Gi ទៅ​សាកសួរ​ ។ បច្ចុប្បន្ន ថៅកែស្រី Ah Gi ត្រូវ​បាន​ឃាត់​ហើយ តែ​គេ​ពុំ​ទាន់​ដឹង​ថា អាច​ប្រ​ឈម​មុខ​ផ្លូវច្បាប់ ​ឬ​យ៉ាងណា​នោះ​ទេ?

​គួរបញ្ជាក់ថា ពិតជាភ្ញាក់​​ផ្អើលខ្លាំងបំផុត ​ពេលដែល​ឃើញ​កម្លាំងសមត្ថកិច្ចបាន​ចុះបង្ក្រាប​នៅ​​​«Ah Gi Leder» ដែលជាហាងលក់​ឡេលាយ​តាមអន​ឡាញរបស់ស្រីស្អាតខាងលើ ដែល​មនុស្ស​ភាគ​ច្រើនបាន​ស្គាល់នាង​តាមរយៈ​ការ​ឡាយលក់ឡេក្នុងបណ្តាញ​សង្គម ។

ជាក់ស្តែង ការ​ចុះ​បង្ក្រាប​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោងប្រហែល​៤​​រសៀល​ថ្ងៃ​ទី​១៣ ​មិថុនា ស្ថិតនៅចំណុច​សំណង់​១២ ក្នុងផ្ទះល្វែង​លេខ​៧ ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ បន្ទាប់​ពី​​​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ​ផលិតផល​ទាំងនោះនាំចូល​និង​ចែកចាយ​​ដោយគ្មាន​ច្បាប់​អនុញ្ញាត្តត្រឹមត្រូវ ព្រមទាំង​មានការ​កែ​ច្នៃ​ម្សៅ​លាបមុខ និង​ខ្លួន​ពី​កំប៉ុង​ដើម​ដាក់​កំប៉ុង​ថ្មី គ្មាន​ស្លាក​សញ្ញា​ផលិតផល​ ហើយ យក​ទៅ​ចែកចាយ​​នៅ​​ក្នុងទី​ផ្សារ ​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែ​ក​​អ្នក​ប្រើប្រាស់ ។​

ប្រភពឱ្យ​ដឹងថា ថៅកែហាង​​ខាងលើ ត្រូវ​បាន​​ឃាត់ខ្លួនមាន​ឈ្មោះ​តេ​ង ស៊ី​ណាត ហៅ Ah Gi​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​ផ្ទះ​លេខ​៨៦ ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ ដែល​ជា​ម្ចាស់​នាំ​ចូល និង​ចែកចាយ​គ្រឿងក្រអូប​មក​ពី​ប្រទេស​ថៃ ដែល​មាន​យីហោ​យីហោ​ «Ah Gi Leder» ដែលមាន​អា​ស​យ​ដ្ឋា​ន​ផ្ទះ​ជួល​នៅ​ទីតាំង​ខាង​លើ​នេះ ។

អ្វី​ដែល​មានការ​ចាប់អារម្មណ៍ខ្លាំង នៅ​ពេល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ដល់ភ្លាម​ គេ​ឃើញលោក​ឧកញ៉ា ឧត្តម​សេនីយ៍ឯក តេ​ង ស៊ី​ថា ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ដែល​​អះអាង​ថា ត្រូវជា​ឪពុករបស់​កញ្ញា តេ​ង ស៊ី​ណាត ​ហៅ Ah Gi​ បាន​ចុះ​មករារាំង​សមត្ថកិច្ច ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការ​អនុវត្តន៍​ច្បាប់​ធ្វើ​បាន​សម្រេច​ដោយ​ជោគជ័យ ។

ហាង​លក់​ឡេ​​​ «Ah Gi Leder» ដែលមាន​ប្រជាប្រិយ​និង​ល្បី​នៅ​ក្នុង​បណ្តាញ​សង្គម មាន​លក់​គ្រឿង ក្រអូប​បោះ​ដុំ​និង​រាយ​ ដែលនាំ​មក​ពី​ប្រទេស​ថៃ​សុទ្ធ​១០០​ភាគរយ ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម​របស់​ក្រសួងមហាផ្ទៃ​ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ថៅកែ​ហាង​​ស្រីក្មេងខ្ចី​ម្នាក់​ទៅ​សាកសួរ និង​ដកហូត​ផលិតផល ចំនួន៨​មុខ ស្មើ៨៩៦​ប្រអប់​ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើងតាមដីកាឆែកឆេរលេខ៧៩៩ ចុះ​ថ្ងៃ​១២ ​មិថុនា ឆ្នាំ២០១៩ ដឹកនាំដោយ​លោក
វរ​សេនីយ៍ទោ ​នួន សុ​ភក្តិ​ នាយ​រង​ការិយាល័យ និង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​និង​មានការ​ចូល​សម្រប​សម្រួល​ដោយ​ផ្ទាល់​របស់​ព្រះ​រា​ជ្ញា​រង​ ចែ សុង​ ព្រមទាំង​មានការ​ចូលរួម​ពីមន្ត្រី​សុខ​ភិ​បាល ​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​ផង​ដែរ ​។ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ