ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី PM ពាក់​សក្ដិ​៤​កន្លះ​បើករថយន្ត​បុក​រះ​ម៉ូតូ​អស់​៤​គ្រឿង​នៅ​ខណ្ឌ​៧​មក​រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី PM ពាក់​សក្ដិ​៤​កន្លះ ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង និង​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បណ្តាល​អោយ​រង​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី PM ពាក់​សក្ដិ​៤​កន្លះ ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង និង​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បណ្តាល​អោយ​រង​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​គ្រាន់តែ​ដឹង​ថា ជា​មន្ត្រី PM ពាក់​សក្តិ​៤​កន្លះ ស្រវឹងស្រា​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-1668 បើកបរ​តាម​បណ្តោយ​ផ្លូវ R6 បឹង​កក់ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​បើក​លឿន​បួង​ចង្កូត​ជ្រុល​ចូល​ម្ខាង​ផ្លូវ​ទៀត បុក​រះ​ម៉ូតូ​ទាំងអស់​ចំនួន​៤​គ្រឿង ម៉ា​កវី​វ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​រដ្ឋ ៣៦1-0912 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CR-3065 ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC-5328 និង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ស មិន​ចាំ​ស្លាក​លេខ ព្រមទាំង​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ​ទាំងស្រុង​៣​គ្រឿង រីឯ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់ ។

ភ្លាម​ៗ​នោះ​ដែល​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង​ហាក់​ដឹក​យក​ទៅ​ព្យាបាល​បាត់​ទៅ ដោយឡែក​អ្នក​បើករថយន្ត​បង្ក​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​សួរនាំ ។
ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ