ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសាសន៍លោកគួច ចំរើន…គំរាមដក​​លោក​មេភូមិម្នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ​«​មាន​មេ​ភូមិ​ម្នាក់​នៅ​ក្នុង​ក្រុង​កំពង់ចាម បាន​រត់ការ​សេវា​ឱ្យ​ពលរដ្ឋ​ម្នាក់​នៅ​ក្នុងភូមិ​របស់​ខ្លួន​ ហើយ​ដល់​ថ្ងៃ​ត្រូវ​មក​យក​ឯកសារ​ បែរជា​មិន​បាន ហើយ​មេ​ភូមិ​នោះ​ថែម​ទាំង​បាន​បង្គាប់​ថា បើ​ចង់បាន​លឿន​បង់​ថែម​៥០​ដុល្លារ​ទៀត​នឹង​ឆាប់​បាន​ហើយ»​។ នេះ​ជា​ប្រសា​ស​ន៍របស់​លោក គួ​ច ចំរើន…

ខេត្តកំពង់ចាម៖ ​«​មាន​មេ​ភូមិ​ម្នាក់​នៅ​ក្នុង​ក្រុង​កំពង់ចាម បាន​រត់ការ​សេវា​ឱ្យ​ពលរដ្ឋ​ម្នាក់​នៅ​ក្នុងភូមិ​របស់​ខ្លួន​ ហើយ​ដល់​ថ្ងៃ​ត្រូវ​មក​យក​ឯកសារ​ បែរជា​មិន​បាន ហើយ​មេ​ភូមិ​នោះ​ថែម​ទាំង​បាន​បង្គាប់​ថា បើ​ចង់
បាន​លឿន​បង់​ថែម​៥០​ដុល្លារ​ទៀត​នឹង​ឆាប់​បាន​ហើយ»​។ នេះ​ជា​ប្រសា​ស​ន៍របស់​លោក គួ​ច ចំរើន អភិ បាល​នៃ​គណៈ​អភិបាលខេត្ត​ ថ្លែងនៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា ​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ការិយា ល័យ​​ច្រក​ចេញ-ចូល​តែ​នៅ​ស្រុក​កំពង់សៀម ដោយ​បាន​គំរាម​ដក​លោក​មេ​ភូមិ​រូប​នោះ​ទៀត​ផង ។

លោក​គួ​ច ចំរើន ​បាន​​មាន​ប្រសា​ស​ន៍​ថា ការ​បង្កើត​ការិយាល័យ​ច្រក​ចេញ​-​ចូល​តែ​មួយ​ រហូត​មក​ដល់​ពេល​នេះ បាន​ចំនួន​៣​ហើយ​ ក្នុង​នោះ​​ មានស្រុក​ជើងព្រៃ ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម ដែល​កំពុង​តែ​ប្រារ​ព្ធកម្ម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ។ ក្នុង​ឆ្នាំ​២០១៩​ដដែល​គ្រោង ​នឹង​ពង្រីក​ឲ្យ​បាន​ចំនួន​៣​ស្រុក​ទៀត​មានបា​ធា​យ ព្រៃឈរ ចំការលើ ហើយ​នៅ​ឆ្នាំ​២០២០​ខាងមុខ ​ដោយ​បាន​ឯកភាព​គ្នា​ ហើយ​រង​់ចាំ​នីតិវិធី​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ ដើម្បី​កសាង​ច្រក​ចេញ​ចូល​តែ​មួយ​ឲ្យបាន​៤​ស្រុក​ទៀត ងាយស្រួល​ដល់​អ្នក​មក​ទទួល​សេវា​សាធារណៈ​នេះ​។

លោក​គួ​ច ចំរើន ​បន្ត​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា ជាណាចក្រ​កម្ពុជា ដោយ​មើលឃើញ​នូវ​សេចក្តី​ត្រូវកា​របស់​ប្រជាពលរដ្ឋ​នោះ ​រដ្ឋបាល​ខេត្ត​បាន​ប្តេជ្ញា​ខិតខំ ធ្វើ​យ៉ាងណា​ ឲ្យ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល កាន់តែ​ខិត​ជិត​ទៅ​រក​ពលរដ្ឋ​នោះ ។ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ​ មាន​១៤​វិស័យ ក្នុង​នោះ​មានៈ អប់រំ សុខាភិបាលពាណិជ្ជកម្ម ដីធ្លី​និង​ផ្សេង​ៗ​ទៀត​មាន​ចំនួន​២១១​សេវា ត្រូវ​បំរើ​ដល់​ពលរដ្ឋ កាលពី​មិន​ទាន់​មាន​ច្រកចូល​ចូល​តែ​មួយ​នោះ​មានការ​លំបាក​ច្រើន អ្នក​ដែល​មក​ត្រូវ​រក​សេវា​ត្រូវ​ដើរ​រក​ជំនាញ​ច្រើន​នៅ​ឆ្ងាយពី​គ្នា​តែ​ពេល​នេះ​មិន​ពិបាក​ដូច​មុន​ទៀត​ទេ មន្ត្រី​បំរើ​ការងារ​នៅ​ប្រចាំ​ច្រក​ត្រូវ​ចេញ​ប័ណ្ណ​ឲ្យ​ពលរដ្ឋ​ដែល មក​រក​សេវា​នៅ​ច្រក​ចេញចូល​តែ​មួយ ​ ។

លោក​ប៊ិ​ន ឡា​ដា អភិបាលស្រុក​កំពង់សៀមឱ្យដឹងថា ការិយាល័យ​ច្រក​ចេញ-ចូល​តែ​មួយ​ បាន​ដាក់ឱ្យ​អនុវត្ត​សាកល្បង​តាម​អនុ​សាស​ន៍​របស់​លោក គួ​ច ចំរើន អភិបាលខេត្តនូវ​សេវា​ចំនួន​ពីរ​ប៉ុណ្ណោះ ​គឺសេវា​នីត្យានុកូលកម្ម​ និង​ឯកសារ​អត្រានុកូលដ្ឋាន​ជា​លទ្ធផល ក្នុង​ដំណាក់កាល​សាកល្បង​នេះ​ កា​រិយា​ល័យ​ច្រក​ចេញ-ចូល​តែ​មួយ ទទួល​បាន​សេវា​និ​ត្យា​នុ​កុ​លកម្ម ​(​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ​អត្តសញ្ញាប័ណ្ណ សញ្ញាប័ត្រ និង​លិខិត​បទដ្ឋាន​ផ្សេង​ៗ​ទៀត​) សរុប​ចំនួន​២.៤៩៨​សេវា ក្នុង​នោះ​ សេវាដែល​តម្រូវ​ឲ្យ​បង់​កម្រៃ​មាន​ចំនួន​៥២៣​សេវា ទទួល​បាន​ថវិការ​សរុប​ចំនួន​៥២៣.០០០​រៀល​(​ហាសិបពីរ​ម៉ឺន​៣​ពាន់​រៀល​) និង​សេវា​អត្រានុកូលដ្ឋាន​សរុប​ចំនួន​២.៣០៧​សេវា ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ